ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នាវាចម្បាំងអាមេរិក និងរុស្ស៊ី ស្ទើរតែបុកគ្នានៅសមុទ្រចិនខាងកើត

នាវាចម្បាំងអាមេរិក និងរុស្ស៊ី ស្ទើរតែបុកគ្នានៅសមុទ្រចិនខាងកើត

សង្គម និងកម្សាន្ត
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia News Agency បានចុះផ្សាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក USS Chancellorsville បានធ្វើដំណើរទៅជិត និងស្ទើរតែបុកជាមួយនឹងនាវាពិឃាត Admiral Vinogradov នៅថ្ងៃសុក្រនេះ នៅសមុទ្រចិនខាងកើត ។ នាវាចម្បាំង USS Chancellorsville គឺជាប្រភេទនាវាចម្បាំងដែលត្រូវបានបំពាក់ដោយមីស៊ីលបាញ់តម្រង់គោលដៅ Guided missile cruise និងនាវាពិឃាត Admiral Vinogradov ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលដ៏ទំនើប ។ នាយទាហានជើងទឹករុស្ស៊ី បាននិយាយថស ទង្វើរបស់នាវាចម្បាំងអាមេរិកថាជាឥរិយាបថដ៏គ្រោះថ្នាក់ និងមិនមានវិជ្ជាជីវៈជានាវាចម្បាំង ដែលធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិ ៕...
សហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មប្រេងលើវែណេស៊ុយអេឡា

សហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មប្រេងលើវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសរឹតបន្តឹងទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសវែណេស៊ុយអេឡាបន្ថែមទៀត ។ ប្រភពដដែលបានបន្តថា ការរឹតបន្តឹងទណ្ឌកម្មអាមេរិក គឺសំដៅលើការរឹតបន្តឹងការនាំចូលវត្ថុរាវ (Diluents) ក្នុងប្រទេស ដើម្បីយកទៅលាយទៅជាប្រេងឥន្ធនៈ ដែលវត្ថុរាវនេះ វែណេស៊ុយអេឡាបាននាំចូលពីអាមេរិក ប៉ុន្តែអាមេរិកឈប់លក់ឲ្យវែណេស៊ុយអេឡា ។ សហរដ្ឋអាមេរិកមិនត្រឹមតែឈប់លក់វត្ថុរាវ (Diluents)ឲ្យវែណេស៊ុយអេឡាទេ គឺថែមទាំងហាមមិនឲ្យប្រទេសផ្សេងទៀតលក់ឲ្យវែណេស៊ុយអេឡាផងដែរ ៕...
រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​គាំទ្រដល់​ដំណើរការ​ របស់មន្ទីរពេទ្យ​គន្ធ​បុប្ផា

រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​គាំទ្រដល់​ដំណើរការ​ របស់មន្ទីរពេទ្យ​គន្ធ​បុប្ផា

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​របស់លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ស្វី​ស​ នៅតែ​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​សារសំខាន់​សម្រាប់​កុមារ​កម្ពុជា​។​ លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​ បាន​​កោតសរសើរ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​ ដើម្បី​គាំទ្រ​ ទៅ​ដល់​ដំណើរ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ហើយ​រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​ខិតខំ​បន្ត​កៀរគរ​ប្រភព​គាំទ្រ​ពី​ឯកជន​ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ​។​ ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​  បាន​...
ADB វាយតម្លៃថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម

ADB វាយតម្លៃថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក Andrew Brubaker ប្រធានក្រុមវាយតម្លៃរបស់ ADB បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងពង្រីកកិច្ចគាំទ្រ វិស័យកសិកម្មក្នុងប្រទេសកម្ពុជា (ការវាយតម្លៃឯករាជ្យនៅក្នុងធនាគារអភិវឌ្ឍន៍អាស៊ី) នៅថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៩ នេះថា សម្រាប់គោលការណ៍របស់ ADB ក្នុងវិស័យកសិកម្មនេះ ក្នុងករណីចាំបាច់របស់ ADB ត្រូវស្វែង រកមេរៀននានា និងការរៀនសូត្រនូវប្រធានបទរបស់គម្រោង ដែលបានអនុវត្តន៍នាពេលកន្លងមក ដើម្បីពង្រីកសមត្ថភាព ស្ថាប័ន និងការដោះស្រាយក្នុងបរិបទពិបាកៗក្នុងវិស័យកសិកម្ម ព្រមទាំងភាពស្មុកស្មាញនៅក្នុងការរចនាគម្រោង។ ADB នឹងពង្រីកសខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជា ដោយបន្ថែមគុណតម្លៃទៅក្នុងធាតុចូល ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈកំណែទម្រង់គោលនយោបាយ ដែលជាសកម្មភាពមានសក្តានុពល។ ចំពោះការផ្តល់ ហិរញ្ញប្បទាន សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មភាវូបនីយកម្មស្រូវ-អង្ករវិញ ជាគម្រោងធ្វើឲ្យធន់ទៅនិងអាកាស ធា...
កូរ៉េខាងត្បូងកំពុងទប់ស្កាត់ជម្ងឺផ្តាសាយជ្រូក ដែលឆ្លងចូលពីកូរ៉េខាងជើង

កូរ៉េខាងត្បូងកំពុងទប់ស្កាត់ជម្ងឺផ្តាសាយជ្រូក ដែលឆ្លងចូលពីកូរ៉េខាងជើង

សង្គម និងកម្សាន្ត
កសិដ្ឋានចិញ្ចឹមជ្រូកចំនួន៣៤៧កន្លែងនៅកូរ៉េខាងត្បូង កំពុងទទួលរងផលប៉ះពាល់ពីជម្ងឺផ្តាសាយជ្រូក ដោយជម្ងឺនេះឆ្លងចូលពីកូរ៉េខាងជើងតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ដែលនេះបើតាមការចុះផ្សាយរបស់ AP កាលពីថ្ងៃពុធ ទី០៥ ខែមិថុនានេះ ។ លោក អូ ប៊ីយ៉ឹង សឹក (Oh Byeong Seok) នាយកគ្រប់គ្រងផ្នែកនយោបាយនៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ក្រសួងបានធ្វើតេស្តឈាមលើសត្វជ្រូកនៅក្នុង កសិដ្ឋានចំនួន៣៤៧កន្លែងនៅទូទាំងប្រទេស ។ លោក អូ ប៊ីយ៉ឹង សឹក បានបន្ថែមថា ការធ្វើតេស្តឈាមលើសត្វជ្រូកនេះ ត្រូវបានធ្វើឡើងក្រោយពីជម្ងឺផ្តាសាយជ្រូក បានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលនាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូលខាងកសិកម្ម និងធ្វើឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូងផងដែរ ។ មន្ត្រីក្រសួងកសិកម្មបាននាំយកជ្រូកចំនួន១៦៨ក្បាល ពីកសិដ្ឋាននានានៅក្បែរព្រំដែនជាប់ជាមួយកូរ៉េខាងជើង ទៅធ្វើតេស្តឈាម ខណៈដែលជម្ងឺផ្តាសាយជ្រូក...
សម្តេច​តេ​ជោហ៊ុន សែន ថា៖ មិនមាន​អង្ករ​សិប្ប​និម្មិត្ត​ទេគ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​ប៉ុណ្ណោះ

សម្តេច​តេ​ជោហ៊ុន សែន ថា៖ មិនមាន​អង្ករ​សិប្ប​និម្មិត្ត​ទេគ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​ប៉ុណ្ណោះ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅលើ​ពិភពលោក​នេះ មិនមាន​នរណា អាច​ផលិត​អង្ករ​សិប្ប​និម្មិត្ត​បាន​នោះទេ​។ ការបង្កើត​ព័ត៌មាន​អំពី​អង្ករ​សិប្ប​និម្មិត្ត ឬ​អង្ករ​ផ្លា​ស្ទិ​ច គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​តែប៉ុណ្ណោះ​។ ​សម្តេច​តេ​ជោ បានប្រកាសបែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល មកពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ​ប្រមាណ ១,៣៥៦​នាក់  នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ។​ សម្តេច​តេ​ជោ បានបញ្ជាក់ថា គ្រាន់តែ​ធ្វើ​ស្រូវ​អង្ករ​មែនទែន ក៏​ធ្លាក់​ថ្លៃ ជួប​បញ្ហា​ទៅហើយ​។ ដូច្នេះ​ចុះ​ទម្រាំ​ផលិត​ជា​អង្ករសិប្ប​និម្មិត្ត គឺ​ត្រូវការ​បច្ចេកវិទ្យា និង​ចំណាយ​ច្រើន​ក្នុង​ការផលិត​អង្ករ​សិប្ប​និម្មិត្តនេះ​។​​ជាមួយនឹង​ការប្រកាស​ថា មិនមាន​អង្ករ​សិប្ប​និម្មិត្ត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​អង្ករ​កម្ពុជា ទៅនឹង​ប្រ...
កម្ពុជា-ចិន ឯកភាពគ្នាជំរុញការបង្កើតក្បួនរថយន្តទេសចរណ៍ពីខេត្តគួនមីង-ឡាវ-កម្ពុជាឱ្យបានឆាប់រហ័ស

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការបង្កើតក្បួនរថយន្តទេសចរណ៍ពីខេត្តគួនមីង-ឡាវ-កម្ពុជាឱ្យបានឆាប់រហ័ស

សង្គម និងកម្សាន្ត
ក្នុងកិច្ចភាក្សារវាង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និង លោក ចាង ហ្ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេស ចរណ៍ចិន ភាគីទាំងពីរបានលើកឡើងពីសំណើ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាមួយគ្នានោះក៏មានការលើកឡើងពីការជំរុញ Caravan Tour ឬហៅថាក្បូនរថយន្តទេស ចរណ៍ ពីខេត្តគួនមីងកាត់តាមប្រទេសឡាវមកដល់កម្ពុជាឱ្យបានឆាប់រហ័សផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍តាមក្បូនរថយន្ត ឬហៅជាភាសាបរទេស ថា Caravan Tour ជម្រាបដល់ប្រតិភូចិនដឹកនាំដោយ លោក ចាង ហ្ស៊ុ ផងដែរ ហើយថែមទាំងបានស្នើដល់ភាគី ចិនធ្វើយ៉ាងណា ឱ្យកិច្ចសហប្រតិបត្តិការនេះអនុវត្តទៅបាន ដើម្បី ទាញយកផលចំ ណេញពីវិស័យទេសចរណ៍។ កម្ជុជាបានស្នើដល់ភាគីចិនឱ្យជួយបណ្ដុះបណ្ដលជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាសាចិនដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ដើម្បីរួមចំណែកពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា និងដើម្បីត្រៀមខ...
ប៉ូលិសខេត្តសៀមរាបចុះបិទអាជីវកម្ម​ជីក​យក​ដីមួយកន្លែង គ្មាន​ច្បាប់​អនុញ្ញាត

ប៉ូលិសខេត្តសៀមរាបចុះបិទអាជីវកម្ម​ជីក​យក​ដីមួយកន្លែង គ្មាន​ច្បាប់​អនុញ្ញាត

សង្គម និងកម្សាន្ត
​ ​ សៀមរាប​៖​ ​ កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ និង​កម្លាំង​ចម្រុះ​មូលដ្ឋាន​ស្រុក​វ៉ា​រិ​ន​ បង្ក្រាប​ទីតាំង​ការដ្ឋាន​កាយ​យក​ដីក្រហម​០១​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ ស្ថិត​នៅ​ចំណុច​អន្លង់​ត្រាង​ ភូមិ​ស្វាយស​ ឃុំ​ស្វាយស​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​ កាល​ថ្ងៃ​​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៩។​ ​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​បាន​បញ្ជាក់​​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ចំណាត់ការ​ទៅ​លើ​ម្ចាស់​ទីតាំង​ដូច​ជា​៖ ១.​ ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ការដ្ឋាន​ជា​បណ្តោះអាសន្ន​ ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​ដើម្បី​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​ ដោយ​អនុលោម​ទៅ​តាម​ ច្បាប់​ស្តី​ពី​ ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ ធនធាន​រ៉ែ​ ព្រមទាំង​ដាក់​ពាក្យ​ស្នើ​សុំ​ លិខិតអនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី...
គណៈប្រតិភូឡាវ កោតសសើរពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ

គណៈប្រតិភូឡាវ កោតសសើរពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ ទាក់ទងនឹងយុទ្ធសាស្ត្រអូសទាញវិនិយោគិនឲ្យចូលមកបណ្តាក់ទុនក្នុងខេត្តនេះ។ លោកសូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ច កសិកម្ម អភិវឌ្ឍន៍ជនបទ និងសង្គមកិច្ច បានមានប្រសាសន៍ថាខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនណាស់ សណ្ឋាគារ កាស៊ីណូ រួមទាំងគម្រោងធ្វើពាណិជ្ជកម្មផ្សេងៗទៀតជាដើម។ លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការគ្រប់គ្រងដឹកនាំទាក់ទាញវិនិយោគិន គឺដោយសារប្រទេសកម្ពុជា មានប្រមុខដឹកនាំដ៏ឆ្លាតវៃ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្ដិភាពពេញលេញ មានគោលនយោបាយច្បាស់លាស...
មនុស្ស៦០នាក់ស្លាប់ក្នុងក្បួនបាតុកម្មពីរថ្ងៃនៅស៊ូដង់

មនុស្ស៦០នាក់ស្លាប់ក្នុងក្បួនបាតុកម្មពីរថ្ងៃនៅស៊ូដង់

សង្គម និងកម្សាន្ត
មនុស្ស៦០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងអំពើហិង្សារយៈពេលពីរថ្ងៃ ដែលកើតចេញពីការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលនៅប្រទេសស៊ូដង់ ។ អំពើហិង្សាបានកើតឡើងយ៉ាងក្តៅគគុក ក្រោយពីក្រុមបាតុកររាប់ម៉ឺននាក់ បានចេញទៅធ្វើបាតុកម្មយ៉ាងកកកុញ នៅទីក្រុង កាទុម (Khartoum) ដើម្បីប្រឆាំងនឹងការដឹកនាំរបស់កងកម្លាំងយោធានៃប្រទេសនេះ ។ ក្រុមបាតុករបានចោទប្រកាន់ក្រុមប្រឹក្សាអន្តរកាលនៃកងកម្លាំងយោធា ពីបទផ្តួលរំលំមេដឹកនាំរដ្ឋាភិបាលស៊ីវិលស្របច្បាប់ ក្នុងគោលដៅក្តោបក្តាប់អំណាចដោយខ្លួនឯង ក្រោយពីបានទម្លាក់លោក Omar al Bashir ដែលជាអតីតប្រធានាធិបតីរបស់ប្រទេសនេះ កាលពីខែមេសាឆ្នាំ២០១៩នេះ ៕...