ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

៧ខែឆ្នាំ២០១៩ សាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រមូលចំណូលពន្ធបានជាង ៦ពាន់លានរៀល

៧ខែឆ្នាំ២០១៩ សាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រមូលចំណូលពន្ធបានជាង ៦ពាន់លានរៀល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៩ នេះ ពាក់ព័ន្ធនិងការចរាចរទំនិញ ក្នុងការនាំចេញតាមច្រកសំខាន់ៗនៅខេត្តព្រៃវែង ស្រូវមានចំនួនជាង ២៦ពាន់តោន មានតម្លៃប្រមាណជាង ៥០លានដុល្លារអាមេរិក និងការនាំចេញស្វាយមានចំនួន ១៨ពាន់តោន មានតម្លៃជាង ២លានដុល្លារអាមេរិក ។ លោកបានបញ្ជាក់ទៀតថា ចំណែកការនាំចូលមាន៖ ត្រីជាង ៨០០តោន មានតម្លៃគិតពន្ធជិត ២ពាន់លានរៀល អង្ករមានជាង ១ពាន់តោន តម្លៃគិតពន្ធជាង ២ពាន់លានរៀល  ជ្រូក ៣០តោន តម្លៃគិតពន្ធជាង ១២០លានរៀល ធ្យូងថ្មជាង ២ពាន់តោន តម្លៃគិតពន្ធជាង ៥០០លានរៀល ជីកសិកម្មជាង ១ម៉ឺនតោន តម្លៃគិតពន្ធជាង ១ម៉ឺនលានរៀល ចំណីសត្វជាង១ម៉ឺនតោន តម្លៃគិតពន្ធជាង២ម៉ឺនលានរៀល និងវត្ថុធាតុដើមផលិតចំពីសត្វជាង ៩ពាន់តោន តម្លៃគិតពន្ធត្រូវប្រមាណ ជាង១ពាន់លានរៀលផងដែរ។ ដូច្នេះនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ សាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង ប្រមូលចំណូលពន្ធ និ...
 រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យទំនប់ដែលខូចដោយទឹកជំនន់ក្នុងខេត្តកំពត 

 រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យទំនប់ដែលខូចដោយទឹកជំនន់ក្នុងខេត្តកំពត 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖  លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញជួយខេត្តកំពត ព្រមទាំងប្រធាននាយកដ្ឋានវិស្វកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ។ ការចុះពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ដើម្បីជួយអន្តរាគមន៍ជាក់ស្តែងជួសជុលទំនប់កូនសត្វ ទំនប់ប្រទាក់ក្រឡា ស្ថិតនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហម នឹងត្រូវបានកែលំអរឡេីងវិញក្នុងឆ្នាំ២០០៨។ ទំនប់អាងទឹកនេះ ហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ១០លានម៉ែត្រត្រីគុណ ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime torrentiel)។  ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រសួងបានត្រៀមគ្រប់មធ្យោបាយសម្រាប់បេីកយុទ្ធនាការជួសជុលឡេីងវិញជាបន្ទាន់ នៅពេលកម្លាំងទឹកធ្លាក់ខ្សោយបន្តិ...
រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមរៀបចំការងារត្រៀមស្វាគមន៍ស៊ីហ្គេម ឆ្នាំ២០២៣

រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមរៀបចំការងារត្រៀមស្វាគមន៍ស៊ីហ្គេម ឆ្នាំ២០២៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ចាប់ពីឆ្នាំ២០២០តទៅរាជធានីភ្នំពេញនឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ប៉ុន្តែ ដើម្បីត្រៀមខ្លួនស្វាគមន៍ព្រឹត្តិការណ៍អន្តរ ជាតិទាំងនោះនិង ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជាទាំង មូលយើងទាំងអស់គ្នាត្រូវតែចូលរួមអោយបានខ្លាងក្លាជាមួយរាជ ធានីភ្នំពេញ។ ការដាក់អនុសាសន៍យ៉ាងម៉ឺងម៉ាត់របស់ លោក រដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើង ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទសចរណ៍រាជធានីភ្នំពេញថ្មីថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រីថោង ខុន បានលើកឡើងថា រាជធានីភ្នំពេញយើងបច្ចុប្បន្នមានសន្ទុះរីកចំរើនយ៉ាងឆាប់រហ័សសាធារណមតិជាតិនិង អន្តរមានការកោតសរសើរយ៉ាងខ្លាំងចំនួនទេសចរអន្តរជាតិក៏មានការកើនឡើងច្រើនក្នុង៦ខែដើមឆ្នាំនេះ និងមានផលិតផលទេសចរណ៍ប្លែកៗសណ្ឋាគារភោជនីយដឋានប្រណិតៗ លំដាប់អន្តរជ...
លោកឩកញ៉ា តែ តាំងប៉ សាទរការឡើងកាន់ដំណែង លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ 

លោកឩកញ៉ា តែ តាំងប៉ សាទរការឡើងកាន់ដំណែង លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឩកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម បានសាទរ លោក ឩកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកឩកញ៉ា បានមានប្រសាសន៍ថា តាងនាមជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយសេចក្តីសោមនស្សរីករាយ ជូនចំពោះលោកឧកញ៉ា សុង សារ៉ន ក្នុងឱកាសដែលលោកឧកញ៉ាត្រូវបាន សមាជិកសមាជិកាសហព័ន្ធស្រូវអង្ករបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោកឧកញ៉ាធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី០៣ កាល ពីថ្ងៃសុក្រថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ ថ្មីៗនេះ។ លោកឧកញ៉ាថា ប្រជាជន គឺជាធនធានដ៏កម្រសម្រាប់សង្គមជាតិ ជាធនធានមនុស្សប្រកប ដោយគុណវុឌ្ឍខ្ពស់ពោរពេញដោយសមត្ថភាព និងពុទ្ធិដ៏ឧត្តុង្គឧត្តម ។ លោកឧកញ៉ាប្រធានបាន នឹងកំពុងយកកម្លាំងកាយចិត្តប្រាជ្ញាស្មារតីបម្រើជាតិមាតុភូមិ ដោយមិនគិតពីការនឿយហត់ និងពេលវេលាផ្ទាល់ខ្លួន ក្នុងស្វែងយល់ពីទុក្ខលំ...
មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុដែលពុំធ្លាប់ជួបប្រទះកន្លងមក

មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុដែលពុំធ្លាប់ជួបប្រទះកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ ដែលពុំធ្លាប់ជួបប្រទះកន្លងមកកាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ មានការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យភូមិសាស្តមួយចំនួនក្នុងខេត្តព្រសីហនុ និងផ្លូវថ្នល់ទទួលរងគ្រោះ។ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងអង្គភាព និងអជ្ញាធរពាក់ព័ន្ធកំពុងតែខិតខំដោះស្រាយបញ្ហាប្រឈមនេះ ដោយបានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីធ្វើការកាយបើកមុខទឹក និងធ្វើការកាយប្រឡាយដើម្បីបញ្ជៀសទឹកជំនន់នៅតាមតំបន់មួយចំនួនក្នុងទឹកដីខេត្តព្រះសីហនុ។ ជួសជុលបន្ទាន់លើផ្លូវដែលខូចខាតនិង បានដាក់បាវខ្សាច់នៅតាមបណ្តាផ្លូវមួយចំនួនសំរាប់​ជួយទប់​បន្ថយ​កំលាំង​ទឹក​ហូរ​ ដែលនាំច្រោះបាក់ចិញ្ចេីមផ្លូវ។ សូមបញ្ជក់ថាមូលហេតុ ដែលបង្កមានទឹកជំនន់ទឹកភ្លៀងគឺបណ្តា លមកពីបរិមាណទឹកភ្លៀងធ្លាក់ជោគជាំច្រើនលើសលបពុំធ្លាប់មានកន្លងមក ស្របពេលទឹកសមុទ្រជោរ និងមានការកកស...
ក្រសួងសាធារណការ និងដឹកជញ្ជូនប្រឡងជ្រើសរើសក្របខណ្ឌឆ្នាំ២០១៩

ក្រសួងសាធារណការ និងដឹកជញ្ជូនប្រឡងជ្រើសរើសក្របខណ្ឌឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាស​​ស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៩ យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា បេក្ខជននិងបេក្ខនារី​​អាចដាក់ពាក្យចាប់ពីថ្ងៃទី០៨ កក្កដា ដល់ ០៨ សីហា ឆ្នាំ២០១៩ (ម៉ោង៖ ព្រឹក ៧:៣០ - ១១:៣០ នាទី | រសៀល ១៤:០០ - ១៧:០០នាទី ) បេក្ខជនត្រូវមកទទួលពាក្យស្នើសុំចុះឈ្មោះប្រឡង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(នាយកដ្ឋាន​​បុគ្គលិក) ដែលមានអាសយដ្ឋានស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងវិថីលេខ ១០៦ និងនៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ​​។​​​ ព័ត៌មានបន្ថែម៖ ០១២ ៨៩៣ ០៥៧ | ០១២ ៣៩៤ ៤៤០...
ក្រសួងពាណិជ្ជកម្មរកឃើញ​​​​ជ័យលាភីផ្នែកប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត សម្រាប់ខែកក្កដានេះ​​​​

ក្រសួងពាណិជ្ជកម្មរកឃើញ​​​​ជ័យលាភីផ្នែកប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត សម្រាប់ខែកក្កដានេះ​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើ​​​​ប្រាស់កម្មវិធី App ព័ត៌មានតាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែកក្កដា ឆ្នាំ២០១៩ គឺបានទៅលើ លោក ចាន់ សុខជា ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្មវិធីAppព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មមានផ្ទុកនូវកម្រងសេវាសាធារណៈនិងសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួងដើម្បី​​​​​​​​ផ្តល់​ចំណេះ​ដឹង​ស្តីពី​ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។ ទន្ទឹមគ្នានេះសាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនងឬសាកសួរព័ត៌មានផ្សេងៗមកកាន់ក្រសួងពាណិជ្ជកម្មហើយមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធនឹងខិតខំឆ្លើយ​​តបបញ្ហាឬ​ធ្វើការ​​បក​​ស្រាយ​ចម្ងល់ទាំងឡាយទៅតាមលទ្ធភាពជាក់ស្តែង។ លើសពីនេះលោករដ្ឋមន្រ្តី​...
ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩

ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបុគ្គលិក កម្មករនិយោជិតឆ្នើមឆ្នាំ២០១៩ ដើម្បីជម្រុញការយល់ដឹងនិងលើកកម្ពស់ផលិតភាពនៅកម្ពុជាព្រមទាំងចូលរួមអ បអរកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្ន២០១៩ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាថ្ងៃ ទី០២-០៣ វិច្ឆិកា ខាងមុខនេះ។ ការប្រកួតប្រជែងបុគ្គលិកកម្មករនិយោជិតឆ្នើមនេះ មានមុខតំណែងចំនួន៥ប្រភេទ ទី១ អ្នកគ្រប់គ្រង ២.មេកាបុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិយាល័យ ៥.បុគ្គលិក ឬកម្មករទូទៅ(អ្នកបើកឡាន អ្នកថែសួន អ្នកសម្អាត...) ចាប់ទទួលពាក្យពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩។ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបំណងចូលរួមសូមបញ្ជូនឈ្មោះនិងប្រវត្តិរូបសង្ខេបរបស់បុគ្គលិក កម្មកររបស់ខ្លួនមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ...
រមណីយដ្ឋានទើប​បង្កើតថ្មី«បងប្អូនសិត្បូ»​​​បើកសាកល្បង​ភ្លាម​​ភ្ញៀវ​​សម្រុក​​​លេងកម្សាន្តស្ទើរក​​​កន្លែង​​​អង្គុយគ្មាន

រមណីយដ្ឋានទើប​បង្កើតថ្មី«បងប្អូនសិត្បូ»​​​បើកសាកល្បង​ភ្លាម​​ភ្ញៀវ​​សម្រុក​​​លេងកម្សាន្តស្ទើរក​​​កន្លែង​​​អង្គុយគ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​​លោក ប៉ាត់ ចំណាន អ្នក​គ្រប់គ្រង​រមណីដ្ឋាន​ បងប្អូនសិត្បូ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃ​​ទី៥ខែ​​សីហានេះ​​​ថា  នៅក្នុងសប្តាហ៍​នេះ ភ្ញៀវទេសចរមក​លេងកម្សាន្តចុងសប្តាហ៍​ ថ្ងៃសៅរ៍ និងអាទិត្យ​​​​​​ភ្ញៀវ​​ទេសចរក្នុងស្រុក​​មក​លេងកម្សាន្តច្រើន​​ស្ទើរតែរក​កន្លែងអង្គុយគ្មាន ហើយ​​​​​​មានទីតាំងស្ថិតនៅ​​ ភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនឆ្ងាយប៉ុន្មានទេ ​​ពីរាជធានីភ្នំពេញ​​​។​​​ លោក​បាន​មានប្រសាសន៍ទៀតថា ថ្មីបើ​មិន​ទាន់រៀបចំរួចរាល់ក៏ពិតមែ​​ តែពួកយើង នឹងបម្រើសេវាកម្ម​ឲ្យ​​បាន​ល្អ និង​មានអនាម័យ​ ដល់អស់​លោកអ្នកមទទួល​ទានអាហារ​និងភេសជ្ជៈ​​​ ហើ​​​​សូមទោស​​អតិថិជន ដែលបាន​​បំរើសេវា​មិន​​បានដិតដល់ ដោយសារនេះជាការ​​បើកសាកល្បង​​​​​​​​​។​​ លើសពីនេះអ្នក​វិនិយោគខាងលើបន្ថែមថា​«សូមបងប្អូនអាធ្យាស្រ័យបើ​សេវាកម្ម​យើងខ្ញុំ​​មានភាព​​​យឺតយ៉ាវ​​នោះ ដោយសារតែ​​បុគ្គលិកតិច ហើយ​សន្យាថា ​នឹងបង្កើនលទ្ឋភាពនូវសេវាក...
ប្រវត្តិសង្ខេបរបស់លោក នួន ជា​ មេខ្មែរក្រហម បានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ

ប្រវត្តិសង្ខេបរបស់លោក នួន ជា​ មេខ្មែរក្រហម បានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្រាវជ្រាវ ដោយ ឈឹម សេរីភួន ៖ នួន ជា ឈ្មោះដើម ឡុង ប៊ុនរួត កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់ នួន ជា ឈ្មោះ ឡៅ លីវ និងម្តាយឈ្មោះ ដុស ពាញ។ ឪពុករបស់គាត់គឺជាអាជីវករជួញដូរ ដាំពោត និងប្រកបអាជីវកម្មផ្សេងៗទៀត។ ចំណែកឯម្តាយរបស់គាត់វិញ គឺជាជាងកាត់ដេរ និងធ្វើជួយការងារឪពុករបស់គាត់ដែរ។ ក្រុមគ្រួសាររបស់ នួន ជា គឺជាក្រុមគ្រួសារដែលមានជីវភាពធូរធា ។ ជីតារបស់ នួន ជា គឺជាចិនទាជីវ មកពីតំបន់ហ្សានតូនៃប្រទេសចិន ចំណែកឯជីដូនរបស់គាត់វិញគឺជាជនជាតិខ្មែរ។ នួន ជា បានរៀបការជាមួយស្រ្តីឈ្មោះ លី គីមសេង ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង និងជាប់ខ្សែស្រឡាយជាជនជាតិចិនដែរ។ គាត់មានកូនចំនួន៤នាក់ ក្នុងនោះ៣នាក់ជាកូនបង្កើត និង១នាក់ជាកូនចិញ្ចឹម។ ក្រោយពីមានការប្រគល់ទឹកដីខេត្តបាត់ដំបង ទាំងមូល និងទឹកដីមួយភាគទៀតនៃខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ទៅឲ្យសៀម តាមអនុសញ្...