ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឃុំខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ឃុំខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដមំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនប្រធាន, អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ នៅពន្ធនាគារជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។ បន្ទាប់ពី លោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានសម្រេចចោទប្រកាន់លើឈ្មោះ លៀ ប៊ុនរឿម ជាប្រធានមន្ទីរ, ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តពោធិ៍សាត់ ពីបទ សម្អាតប្រាក់, បទ វីតិក្រម និង បទរំលោភអំណាច យោងតាមមាត្រា ៤០៤, មាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។ ជនត្រូវចោទទាំង ៣នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ឱម យ៉ិនទៀង បានឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់ខាងលើកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចូលរួមសោកស្តាយជាមួយកម្មកររោងចក្រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចូលរួមសោកស្តាយជាមួយកម្មកររោងចក្រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូលរួមសោកស្តាយ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ ញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរអ្នករបួសទាងអស់ឆាប់ជាសះស្បើយ​៕...
តុលាការចោទប្រកាន់ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស

តុលាការចោទប្រកាន់ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះបានសម្រេចចោទប្រកាន់លើប្រធាន, អនុប្រធាន និង មន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស រួមមាន បទ វីតិក្រម, បទរំលោភអំណាច និងបទសំអាតប្រាក់។  ជនត្រូវចោទទី១ឈ្មោះ លើក ប៊ុនរឿម ជាប្រធានមន្ទីរ, ទី២ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងទី៣ឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ បានទារ ថ្លៃសេវាពីថៅកែក្រុមហ៊ុនម្នាក់ ដែលមានបំណងសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ចំនួន ១០ម៉ឺនដុល្លារអាមេរិកជាថ្នូរនឹងការចេញច្បាប់សាងស...
សម្តេចតេជោ ៖ ចេញសារាចរ ស្តីពី«វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់»

សម្តេចតេជោ ៖ ចេញសារាចរ ស្តីពី«វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ បានចេញសារាចរ ស្តីពី«វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់» សារាចរដដែលបានបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រកអាហ្វ្រិក (African Swine Fever) បាននិងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សពីបណ្តាប្រទេសជិតខាងនិងបានបន្តឆ្លងរាតត្បាតមកដល់ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។ ជំងឺប៉េស្តជ្រកអាហ្វ្រិកនេះមិនឆ្លងនិងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឱ្យជ្រូកឈឺនិងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កការខាបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។ សូមអាននូវក្លឹមសារ នៃសារាចរដូចខាងក្រោម ៖...
ជប៉ុន ផ្តល់​ជំនួយ​ជាង ៣​សែន​ដុល្លារអាមេរិក សម្រាប់​​​ការអប់រំ​កុមារ​ពិការ នៅ​កម្ពុជា​

ជប៉ុន ផ្តល់​ជំនួយ​ជាង ៣​សែន​ដុល្លារអាមេរិក សម្រាប់​​​ការអប់រំ​កុមារ​ពិការ នៅ​កម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ រដ្ឋាភិបាលប្រទេស​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៣១០.៧៧៧ ដុល្លារ​អាមេរិក ដល់​អង្គការ សមាគម សម្រាប់​ជំនួយ និង​សង្គ្រោះ នៃ​ប្រទេស​ជប៉ុន ក្រោម​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​របស់​ជប៉ុន សម្រាប់​គម្រោង​លើកកម្ពស់​ការអប់រំ​បរិ​យា​ប័ន្ន សម្រាប់​កុមារ​ពិការ នៅ​កម្ពុជា​។ សូមបញ្ជាក់ថា ​ពិធី​ចុះហត្ថលេខា​​នេះ នឹងធ្វើ​ឡើងនៅ​ ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ។ ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​នេះ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​លោកស្រី MUKAI Satomi នាយិកា​ស្តីទី​ប្រចាំ​ប្រទេស នៃ​អង្គការ AAR Japan ( សមាគម សម្រាប់​ជំនួយ និង​សង្គ្រោះ នៃ​ប្រទេស​ជប៉ុន )​​៕...
​កាកសំណល់​ផ្លា​ស្ទិ​កចំនួន ៨៣ កុងតឺន័រស្មើរ១៥៩២តោន នឹង​បញ្ជូនទៅកាន់ប្រទេសដើមវិញ ឲ្យ​បាន​មុន​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១៩

​កាកសំណល់​ផ្លា​ស្ទិ​កចំនួន ៨៣ កុងតឺន័រស្មើរ១៥៩២តោន នឹង​បញ្ជូនទៅកាន់ប្រទេសដើមវិញ ឲ្យ​បាន​មុន​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជាបានប្រកាសក្នុងសន្និសិទកាសែតនៅ​រសៀល​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៩ នេះថា ​កាកសំណល់​ផ្លា​ស្ទិ​ក ៨៣ កុងតឺន័រ ទម្ងន់ ១៥៩២ តោន នឹងត្រូវ​នាំទៅកាន់​ប្រទេស​ដើម​វិញឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ហើយ​ត្រូវ​ពិន័យជាប្រាក់ ចូល​រដ្ឋ ចំនួនជាង ១០៣៧ លាន ន​រៀល​។ ​លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា កាកសំណល់​ផ្លា​ស្ទិ​ក ទាំង ៨៣ កុងតឺន័រ មាន​ទម្ងន់ ១៥៩២ តោន នាំចូល​ដោយ​ក្រុមហ៊ុន ចុង​យៀន ផ្លា​ស្ទិ​ក មេនូហ្វេកឈ័រ​ឯក ដែលមាន​ប្រធាន​ឈ្មោះសួន ឡុក ជា​ជនជាតិខ្មែរ​ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ​MOC ៤៥០៦៧១ ពណ.ចបព ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។ លោកបណ្ឌិតមានប្រសាសន៍ទៀតថា កុងតឺន័រផ្លាស្ទិកទាំងទាំង ៨៣ កុងតឺន័រ​នេះត្រូវបាន​នាំ​ចូលមក​កម្ពុជា ចំនួន ២៧ លើក តាម​នាវា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់លើកចុងក្រោយនៅ​ខែមករា ឆ្នាំ​២០១៩​។ ក្...
សម្ដេច​ក្រឡាហោម​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់ទីក្រុង​អង់កា​រ៉ា​ 

សម្ដេច​ក្រឡាហោម​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់ទីក្រុង​អង់កា​រ៉ា​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កាលពី​​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់​ ទីក្រុង​អង់កា​រ៉ា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ពង្រឹង​មិត្តភាព​ និង​ កិច្ច​សហប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​តួ​ក​គី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​នៅ​ពេល​អញ្ជើញ​ដល់ទី​ក្រុង​អង់កា​រ៉ា​ ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​លោក​ Tayyip​ Sabri​ Erdil​ អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​តំណាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​តួ​ក​គី​។​ ​ លោក​ Tayyip​ Sabri​ Erdil​ បាន​សម្តែង​សេចក្តី​សប្បាយ​រីករាយ​ និង​បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ គណប្រតិភូ​នា​...
ធនាគារជាតិ ៖​ «ទុនបម្រុង​អន្តរជាតិ»បានកើនឡើងជាលំដាប់ហើយកំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​

ធនាគារជាតិ ៖​ «ទុនបម្រុង​អន្តរជាតិ»បានកើនឡើងជាលំដាប់ហើយកំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ច​ញ​សេចក្តីបំភ្លឺ​ជា​សាធារណៈ បញ្ជាក់​ពី ទុនបម្រុង​អន្តរជាតិ​។ ​ធនាគារជាតិបានបញ្ជាក់ថា  សារព័ត៌មាន​មួយចំនួន បាន​បកស្រាយ​ខុស​ពាក់ព័ន្ធ​នឹង​ទុនបម្រុង​អន្តរជាតិ​។ ការប្រៀបធៀប​រវាង​ទំហំ​ទុនបម្រុង​អន្តរជាតិ នឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ និង​សេវា គឺមាន​លក្ខណៈ​បច្ចេកទេស ដើម្បី​វាស់វែង​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច និង​មិន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហានយោបាយ​ឡើយ​។​ ​សេចក្តីបំភ្លឺ បញ្ជាក់ថា ចំពោះ​កម្ពុជា ទុនបម្រុង​អន្តរជាតិ បាន​កើន​ឡើងជា​លំដាប់ ហើយ​បច្ចុប្បន្ន មាន​កម្រិត ៥ ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា ពោលគឺ​ខ្ពស់ជាង ៣​ខែ ដែលជា​កម្រិត​អប្បបរមា ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍ គួរ​មាន​។ ផ្អែកលើ​សូចនករ​នេះ សេដ្ឋកិច្ចកម្ពុជា កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​៕​...
ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើប្រធានបទផ្នែកគណនេយ្យទទួលជ័យលាភីលេខ១

ក្រុមនិស្សិតសិក្សាស្រាវជ្រាវលើប្រធានបទផ្នែកគណនេយ្យទទួលជ័យលាភីលេខ១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមនិស្សិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី១ ឆ្នាំទី២ នៅវិទ្យាស្ថានស៊ីអ៊ីអូ សិក្សាស្រាវ​ជ្រាវលើប្រធានបទផ្នែកគណនេយ្យ ដើម្បីគ្រប់គ្រងអាជីវកម្មទទួលបានជ័យលាភីលេខ១ ក្នុងចំ​ណោម៦ ក្រុមផ្សេងទៀតលើការប្រកួតប្រជែងធ្វើកិច្ចការស្រាវជ្រាវជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារនៅក្នុងត្រីមាសទី២។ វិទ្យាស្ថានស៊ីអ៊ីអូបានរៀបចំឱ្យនិស្សិតប្រកួតប្រជែងសិក្សាស្រាវជ្រាវធ្វើកិច្ចការងារជាក្រុមស្ដីពីលទ្ធផលចុះអនុវត្តការងារជាក់ស្ដែងនៅតាមក្រុមហ៊ុនពីឆ្នាំទី២ ដល់ទី៤ ដោយបែងចែកការប្រកួតចំនួន៤ដងក្នុងមួយឆ្នាំ។ យោងតាមលទ្ធផលនៃការធ្វើ​​បទបង្ហាញរបស់ក្រុមនីមួយៗកាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ រកឃើញថា ក្រុមនិស្សិតស្រាវជ្រាវផ្នែកច្បាប់ និងពន្ធដារ ទទួលបានជ័យលាភីលេខ២ និងលេខ៣ បានទៅក្រុមសិក្សាសា្រវជ្រាវផ្នែកទីផ្សារ និងការលក់សម្រាប់ម្ចាស់អាជីវកម្ម។ ចំពោះការផ្តល់ពិន្ទុជូនក្រុមនីមួយៗ វិទ្យាស្ថានស៊ីអ៊ីអូ...
កម្ពុជា​មាន​​មជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាព និងចែកចាយបន្លែនៅខេត្តកណ្តាល​

កម្ពុជា​មាន​​មជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាព និងចែកចាយបន្លែនៅខេត្តកណ្តាល​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។ លោក​រដ្ឋមន្ត្រីបន្ថែមទៀតថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី "កសិករ ទៅជា កសិ-ពាណិជ្ជករ"។ ហើយការប្រែប្រួលនេះ ក៏បាន...