លោក កៅ ថាច ធ្វើជាសក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងផលិតកម្មដំណាំស្រូវតាមកិច្ចសន្យារវាងសហគមន៍កសិកម្មចំនួន១៦នៅខេត្តព្រៃវែង
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ កៅ ថាច និងសហការី បានចូលរួមជាសង្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា រវាងសហគមន៍កសិកម្មចំនួន១៦ ជាមួយរោងម៉ាស៊ីនកិនស្រូវ ឈុន ធំ លើការផលិតកម្មគ្រាប់ពូជស្រូវចំណីមពូជស្រូវសែនក្រអូប និងផ្ការំដូល លើផ្ទៃដី៧១៨ ហិកតា ដោយមានការជួយជ្រោមជ្រែងពីកម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice SDP) និងគាំទ្រគម្រោងដោយធនាគារអភិវឌ្ឍន៍ជនបទ(RDB)លើការផ្តល់ទុនកម្ចីដល់រោងម៉ាស៊ីនសម្រាប់ទិញពូជស្រូវពីសហគមន៍កសិកម្ម ។
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានអបអរសាទរដល់បងប្អូនសហគមន៍ទាំង១៦ និងរោងម៉ាស៊ីនស្រូវឈុន ធំ ដែលសម្រេចបានដល់ការចុះកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យាក្នុងការផលិតពូជស្រូវសុទ្ធសម្រាប់ផលិតអង្ករមានតំលៃលក់នៅទីផ្សារក្នុងស្រុក និងនៅបរទេស ដែលការណ៍នេះធានាបាននូវនិរន្តភាពទីផ្សារពូជស្រូវរបស់បងប្អូនកសិករ។
លោក កៅ ថាច បានមានប្រសាសន៍ថា កន្លងមកក្នុ...








