ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សត្វជ្រូកជាច្រេីនក្បាលបានងាប់ជាបន្តបន្ទាប់​ នៅស្រុកអង្គរបូរី​ ជាប់ព្រំដែនវៀតណាម​

សត្វជ្រូកជាច្រេីនក្បាលបានងាប់ជាបន្តបន្ទាប់​ នៅស្រុកអង្គរបូរី​ ជាប់ព្រំដែនវៀតណាម​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖  មន្រ្តីជំនាញ​ បសុពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងកសិដ្ឋានចញ្ចឹមជ្រូក និងបានយកឈាមទៅវិភាគរករោគសញ្ញានៅមន្ទីរពិសោធន៍ នៅរាជធានីភ្នំពេញ បន្ទាប់ពិសត្វជ្រូកងាប់ជាច្រេីនក្បាល​ នៅឃុំមួយចំនួន​ ក្នុងស្រុកអង្គរបូរី​ និងក្រុងដូនកែវ​ ខេត្តតាកែវ ។ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ​ បានប្រាប់​ឲ្យដឹង នៅថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០១៩នេះថា សត្វជ្រូកងាប់ភាគច្រើន គឺជាជ្រូកកើតកូន ឬជ្រូកផើម ដែលកសិករខ្មែរចញ្ចឹមនៅក្នុងស្រុក ដោយមិនបាននាំយកមកពីប្រទេសវៀតណាមនោះទេ។ ចំណែកការងាប់នេះ គឺមិនទាន់អាចសន្និដ្ឋានថា ជ្រូកកើតជំងឺប៉េសអាហ្រ្វិកនោះទេ ដោយមន្រ្តីជំនាញបសុពេទ្យកំពុងតែយកឈាមទៅធ្វើវិភាគនៅមន្ទីរពិសោធន៍។ លោកប្រធានមន្ទីបានបន្តទៀតថា កន្លងមកលោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងបានហាមប្រាមដាច់ខាតដល់មន្រ្តីជំនាញ ក៏ដូចជាអភិបាលស្រុកនៅជាប់ព្រំដែនឲ្យពិនិត្យមើលឲ្យជាប់ជាប្រចាំចំពោ...
លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​នៅរដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹងប្រព័ន្ធយុត្តិធម៌

លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​នៅរដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹងប្រព័ន្ធយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​សួរនាំ និង​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍា​នា ពាក់ព័ន្ធ​នឹង​ការងារ និង​បញ្ហា​ចោទ​មួយចំនួន រួមមាន ការកែទម្រង់​រចនាសម្ព័ន្ធ​តុលាការ ការរៀបចំ​ក្រុមការងារ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលា​រការ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពិសេស​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​។​ ​លោក អង្គ​វង្សវឌ្ឍានា ជា​រដ្ឋមន្ត្រី​ដំបូង​បំផុត ដែល​ត្រូវ​ចូល​បំភ្លឺ ជូន​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​នេះ​។ ការចូល​បំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​៤​កក្កដា​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​នៅក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​។​ ​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើក...
សម្តេចតេជោ៖ សូមពិចារណា ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ មិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួច

សម្តេចតេជោ៖ សូមពិចារណា ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ មិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ហ្សឺណែវ - ស្វីស ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឲ្យប្រទេសអភិវឌ្ឍន៍ ឲ្យពិចារណាជួយបន្តឧបត្ថម្ភគាំទ្របន្ថែមទៀត ដល់ប្រទេសអភិវឌ្ឍន៍តិចតួច និងស្នើឲ្យមានការពិចារណាឲ្យល្អិតល្អន់ ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ វាមិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងឱកាសសម្តេចអញ្ជើញថ្លៃងសុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយរំពឹងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕...
លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

លោក គួច ចំរើន បញ្ជាឲ្យផ្អាកការដ្ឋានសំណង់គ្រោងដែក៣កន្លែង ដើម្បីត្រួតពិនិត្យបច្ចេកទេស និងគុណភាព

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក៣កន្លែងផ្សេងគ្នារបស់ជនជាតិចិន ផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យក្រុមមន្ត្រីជំនាញត្រួតពិនិត្យផ្នែកបច្ចេកទេស និងគុណភាពសំណង់ទាំងនោះ ជាមុនសិន។ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីចូលរួមអមដំណើរលោកអភិបាលខេត្ត ទើបតែងតាំងថ្មីរូបនេះ បានឲ្យដឹងថា ការសម្រេចឲ្យផ្អាកនេះ ធ្វើឡើងនៅពេលលោកអភិបាលខេត្ត ដើរពិនិត្យមើលការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាគម្រោងវិនិយោគរបស់ជនជាតិចិន។ មន្ត្រីដដែលនេះបានឲ្យ ដឹងទៀតថា លោក គួច ចំរើន នឹងបន្តពិនិត្យមើលជាក់ស្តែងដល់ទីតាំងសំណង់គ្រោងដែកធំៗ ជាច្រើនកន្លែងទៀត ដែលភាគច្រើនជារបស់វិនិយោគិនចិន ហើយប្រសិនបើមានចំណុចសង្ស័យណាមួយ លោកអាចបញ្ជាឲ្យផ្អាកការសាងសង់ដូចគ្នា ដោយលើកហេតុផលថា ឲ្យក្រុមបច្ចេកទេសចូលត្រួតពិនិត្យផ្នែកប...
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

សង្គម និងកម្សាន្ត
ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅប្រទេសវៀតណាមឡើងវិញក្នុងទឹកដីខេត្តក្រចេះ​ក្នុង​មួយ​យប់ៗ ​ចាប់ពី​២០ ទៅ​៣០គ្រឿង​​រថយន្ដសាំងយ៉ុ ​​ដែល​មាន​លោក​ឧកញ៉ា តុប វីរ៉ាដា​ជា​អ្នក​ប្រមូល​ផ្ដុំ​ឈើ​សម្រាប់​នាំចេញ​។ សេចក្ដីរាយការណ៍លើកឡើងថា​កាលពី​យប់ថ្ងៃទី​០២ ខែ​ កក្កដា ​ឆ្នាំ ២០១៩នេះ ​បទល្មើស​ដឹក​ជញ្ជូនឈើ ​ចេញ​ពី​ក្រុមហ៊ុន​​ឡាយ ប្រហស្សតិ៍ ​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ១៣​ ក្នុងមួយ​យប់ៗ ​ចាប់ពី២០ទៅ​៣០ គ្រឿងសាំងយ៉ុង។ ក្រុមហ៊ុនឡាយប្រហស្សតិ៍ ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​ ដែល​មាន​លោក​ឧកញ៉ា​តុប វីរ៉ាដា ជា​ថៅកែ ​​និង​មាន​លោក ហេង សុធា (ហៅ ឃ្លឹង) ​ជា​មន្ដ្រី​PMខេត្តក្រចេះ ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ផ្កាយ​មាស​​ជា​អ្នក​រត់​ការ​រថយន្ដ​ដឹក​ទាំង​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល​​ ​ខេត្តក្រចេះ​​ ឆ្ពោះទៅខេត្តត្បូងឃ្មុំ។ ក្នុងការដឹកនាំឈើចេញពីក្រុមហ៊ុនឡាយប្រហស្សតិ៍​​​ ​​មាន...
មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតបានរងរបួសនៅថ្ងៃអង្គារ ទី០២ ខែកក្កដានេះ ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់ឥតឈប់ឈរចាប់តាំងពីសប្តាហ៍មុនរហូតដល់ថ្ងៃអង្គារនេះ លើរដ្ឋមួយចំនួននៅឥណ្ឌា រួមទាំងទីក្រុម មុមបៃ ផងដែរ បណ្តាលឲ្យបាក់រលំអគារជាច្រើន ។ មន្ត្រីដដែលបានបន្តថា សាលារៀន ការិយាល័យធ្វើការ និងផ្សារជាច្រើន ត្រូវបានបិទទ្វារផងដែរ ខណៈដែលកំពស់ទឹកជំនន់នៅតែបន្តកើនឡើងឥតឈប់ឈរ ហើយភ្លៀងក៏នៅតែបង្អុរធ្លាក់ផងដែរ ៕...
អឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដោយមិនយកពន្ធគយ

អឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដោយមិនយកពន្ធគយ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ប្រមុខដឹកនាំផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមិនយកពន្ធគយក្នុងការនាំចូល ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៧លានដុល្លារអាមេរិក ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម មានគោលបំណងធំ៣សំខាន់ គឺទី១ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងវៀតណាម ទី២ គឺដើម្បីបង្កើនការគោរពសិទ្ធិមនុស្ស និងទី៣ គឺចូលរួមការការពារបរិស្ថាន ។ លោកស្រី Cecilia Malmstrom ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម ត្រូវបានចរចាចាប់តាំងពីឆ្នាំ២០១៥កន្លងមក ប៉ុន្តែទើបបានចុះហត្ថលេខានៅឆ្នាំ២០១៩នេះ ៕...
មហាយក្សចិននឹង​​ដាក់ឲ្យដំ​ណើរ​ការ​​​​អាកាសយាន​ដ្ឋានអន្តរជាតិ​ខ្នាត​យក្សនៅទីក្រុងប៉េកាំង​​អបអរ​ខួបទី៧០នៃបក្សកុម្មុយនីសចិន

មហាយក្សចិននឹង​​ដាក់ឲ្យដំ​ណើរ​ការ​​​​អាកាសយាន​ដ្ឋានអន្តរជាតិ​ខ្នាត​យក្សនៅទីក្រុងប៉េកាំង​​អបអរ​ខួបទី៧០នៃបក្សកុម្មុយនីសចិន

សង្គម និងកម្សាន្ត
រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបើកឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស រូបរាងស្អាតប្លែក និងគួរឲ្យទាក់ទាញរបស់ខ្លួនមានឈ្មោះថា Beijing Daxing នៅចុង​ខែកញ្ញខាងមុខនេះមុនមួយថ្ងៃនៃខួប៧០ឆ្នាំ នៃសាធារណ​រដ្ឋប្រជា​មានិត​ចិន​ដែល​គម្រោង​ការសាងសង់នេះមានតម្លៃប្រមាណ ១២០ ពាន់លានយ័ន​ស្មើ១៧,​ពាន់៥០០​លានដុល្លារ។ លោកស៊ីជីនភីង ប្រធានាធិបតី នឹងចូលរួម​​ពិធីអបអរសាទរនៃព្រឹត្តិការណ៍នេះ និងមាន​ក្បួនដង្ហែរយោធាដ៏ធំ ដើម្បីបញ្ជាក់ថាមជ្ឈមណ្ឌល​ដ៏ទំនើបនេះគឺជា​សមិទ្ធិផល​នៃក្តី​សុបិន្តរបស់ប្រជាជនចិនដែលសម្រេចបាន ស្ថិតនៅចម្ងាយ៤៦​គីឡូម៉ែត្រភាគ​ខាងត្បូង​នៃទីលានធៀនអានមេន។ អាកាសយានដ្ឋានថ្មីនឹងដំណើរការពេញសមត្ថភាពនៅឆ្នាំ ២០២៥ ដោយមានផ្លូវរត់ចំ​នួន​បួននិងអាច ទទួល​​អ្នកដំណើរចំនួន ៧២លាននាក់ក្នុងមួយឆ្នាំ។ ​​អាកាសយានដ្ឋាន Beijing Daxing នេះមានផ្ទៃក្រឡារហូតទៅដល់ ៧០០,០០០ម៉ែត្រការ៉េ ដែលមាន​រាង​ដូចជាផ្កាយសមុទ្រយ៉ាងធំ ដោយនៅខាងក្រោមគឺ...
នៅ​ពីក្រោយកិច្ចប្រជុំ G20 លោក Xi ជួប​លោក​ Abe​​​​​ស្រប​ពេល​ក្តី​កង្វល់រឿង​​​​​សង្គ្រាម​ពាណិជ្ជកម្ម

នៅ​ពីក្រោយកិច្ចប្រជុំ G20 លោក Xi ជួប​លោក​ Abe​​​​​ស្រប​ពេល​ក្តី​កង្វល់រឿង​​​​​សង្គ្រាម​ពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ​Shinzo Abe ស្រប​ពេល​មាន​ទំនាក់ទំនង​កក់​ក្ដៅ​រវាង​ប្រទេស​ទាំង​២​ ហើយ​ទំនាក់​ទំ​នង​​រវាង​ចិន និង​ជប៉ុនបាន​ជាប់​គាំង​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ក្តី​កង្វល់​លើ​គោលនយោបាយ​សហរដ្ឋអាមេរិក និង​កម្មវិធី​នុយ​ក្លេអ៊ែរ​កូរ៉េខាងជើងបាន​ធ្វើ​ឲ្យ​ពួកគេ​ងាក​មក​រក​ការ​ខិត​ជិត​គ្នា​វិញ​។ ​​ លោក​ Xi និង​លោក Abe តាមពិតទៅ​​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ចប្រជុំ G20​ ​ក្នុង​ទីក្រុង​អូ​សា​កា​ប្រទេស​ជប៉ុន​ប៉ុន្តែ​តាមពិត​លោក​ Abe ​ចង់​បើក​ទំព័រ​រជ្ជកាល​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន និង​ចិន ដោយ​ចាប់​ដៃ​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​ Xi។​ មន្ត្រី​មួយ​រូប​របស់​ជប៉ុន​បាន​និយាយអះអាង​​​ថា មេដឹកនាំ​ទាំង​២បាន​យល់ព្រម​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី និង​យុត្តិធម៌ បន្ទាប់ពី​ការ​ផ្លាស់ប្ដូរ​ដោយ​ស្មោះ​ត្រង់​បំផុត​នោះ​។​ វា​គឺជា​ដំណើរ​បំពេញ...
យ៉ាងហោចណាស់​មាន​មនុស្ស​៤០​នាក់បាន​ស្លាប់ និង៨០នាក់​របួស​ក្នុងការវាយប្រហារតាមអាកាសនៅលីប៊ី

យ៉ាងហោចណាស់​មាន​មនុស្ស​៤០​នាក់បាន​ស្លាប់ និង៨០នាក់​របួស​ក្នុងការវាយប្រហារតាមអាកាសនៅលីប៊ី

សង្គម និងកម្សាន្ត
អ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលរបស់ប្រទេសលីប៊ី លោក Malek Mersek បានប្រកាសថា មនុស្សប្រមាណ៤០ នាក់បានបាត់បង់ជីវិត និង​មនុស្ស​ជាង៨០នាក់ផ្សេងទៀតបានរងរបួស ក្នុងការទម្លាក់គ្រាប់បែក​តាមយន្ត​ហោះ​កាល​ពីថ្ងៃ​អង្គារ ទី០២ ខែកក្កដានេះ ទៅលើមជ្ឍមណ្ឌលជន​ភាសខ្លួន​មួយ​នៅទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី ។ ការវាយប្រហារ តាមអាកាសនេះត្រូវបានធ្វើឡើងដោយកងទ័ពជាតិលីប៊ី Libyan National Army ហៅកាត់ថា LNA ដែលជាកងទ័ពប្រឆាំងរដ្ឋាភិបាល និងស្មោះត្រង់​ជាមួយ ឧត្តមសេនីយ៍ Khalifa Haftar ។ ប្រទេសលីប៊ីនៅមានសង្គ្រាមនៅឡើយនៅពេលបច្ចុប្បន្ននេះ ដោយភាគីជម្លោះម្ខាងជា​កងទ័ពជាតិលីប៊ី LNA និងម្ខាងទៀតជាកងកម្លាំងរដ្ឋាភិបាល ដែលត្រូវបានលើកបន្តុប​ដោយ លោកខាងលិច និងគាំទ្រដោយអង្គការសហប្រជាជាតិ ៕...