ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ការវាយប្រហារលើនាវាដឹកប្រេង រុញច្រានតម្លៃប្រេងឆៅឲ្យហក់ឡើង៤%ភ្លាមៗ

ការវាយប្រហារលើនាវាដឹកប្រេង រុញច្រានតម្លៃប្រេងឆៅឲ្យហក់ឡើង៤%ភ្លាមៗ

សង្គម និងកម្សាន្ត
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើង៤%ភាគរយភ្លាមៗ ដល់តម្លៃ៦១.៧៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ ក្រោយពីមានការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងពីរគ្រឿងនៅចន្លោះដែនសមុទ្រប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ។ នាវាដឹកប្រេងទាំងពីរគ្រឿងនោះ គឺមួយគ្រឿងជារបស់ក្រុមហ៊ុនជប៉ុន និងមួយគ្រឿងទៀតជារបស់ក្រុមហ៊ុនប្រទេសន័រវ៉េស ដែលនាវាជប៉ុន ដឹកប្រេងពីអារ៉ាប៊ី សាអូឌីតទៅកាន់ប្រទេសសិង្ហបុរី និងនាវាន័រវ៉េស ដឹកប្រេងពីប្រទេសកាតា ទៅកាន់កោះតៃវ៉ាន់ ។ ការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងទាំងពីរគ្រឿងនេះ ត្រូវបានធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ៕...
សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន )

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន )

សង្គម និងកម្សាន្ត
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖
ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ នៅ​ក្នុង​ពិព័រណ៍​ការងារ​លើក​ទី​២​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ នៅ​ក្នុង​ពិព័រណ៍​ការងារ​លើក​ទី​២​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នឹង​រៀបចំ​​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ របស់​ខ្លួន​ នៅ​ក្នុង​ពិព័រណ៍​ការងារ​​លើក​ទី​២​ ដែល​រៀបចំ​ឡើង​ដោយ​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ស្តង់​ក្រសួង​ស្ថិត​នៅ​ជាប់មាត់​ទ្វារ​ខាងស្តាំ​នៃ​ច្រកចូល​ធំ​អគារ​ទូក​ ​ (​សាល​សហ​សិក្សា​ អគារ​ដំបូលទូក​)​នៅ​ថ្ងៃ​សុក្រ​ ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៩។​ ​ក្នុង​ពិព័រណ៍​នេះ​ ក្រសួង​នឹង​ធ្វើការ​ដាក់​​តាំង​បង្ហាញ​ នូវ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​សំខាន់ៗ​ចំនួន​បី​ ដើម្បី​ផ្សព្វផ្សាយ​ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ និង​ចែករំលែក​ចំណេះដឹង​ទូលំទូលាយ​ ដល់​សិស្ស​-​និស្សិត​ រួម​មាន​៖ (១)​ កម្មវិធី​ យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើកបរ​ (Cambodia​ Driving​ Rules)​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​យល់​ដឹង​ពី​សុវត្ថិភាព​ ចរាចរណ៍​ ស្លាក​សញ្ញា​ចរាចរណ៍​ និង​ទ្រឹស្តី​ក្នុង​ការ​ប្រឡង​យក​បណ្ណ​បើកបរ...
ទំនាក់ទំនងរុស្ស៊ី និងអាមេរិកធ្លាក់ចុះកាន់តែទាបជាបន្តបន្ទាប់

ទំនាក់ទំនងរុស្ស៊ី និងអាមេរិកធ្លាក់ចុះកាន់តែទាបជាបន្តបន្ទាប់

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍ Mir TV នៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះទៅក្នុងកម្រិតកាន់តែទាបជាបន្តបន្ទាប់ ។ លោក Vladimir Putin បានបន្ថែមថា ទំនាក់ទំនងធ្លាក់ចុះ គឺដោយសារអាមេរិកបានដាក់ទណ្ឌកម្មរាប់សិបលើរុស្ស៊ី ដែលជាទង្វើមិនអាចទទួលយកបាន ដែលរុស្ស៊ីត្រូវតែឆ្លើយតបតាមដែលអាចធ្វើទៅបាន ។ លោក Vladimir Putin បានបញ្ជាក់ថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នៅពេលខាងមុខនេះ ប៉ុន្តែលោកមិនទាន់ប្រាកដក្នុងចិត្តទាំងស្រុងទេ ៕...
លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា

លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់​តែងជាឧកញា៉ ។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានសព្វព្រះរាជហរទ័យ បានត្រាស់បង្គាប់តែងតាំង លោកឯល សិទ្ធិគ្រីយ៉ា ជា ឧកញ៉ា។ ឆ្លៀតក្នុងឳកាសនេះដែរលោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងភរិយា គឺលោកស្រីឆឹង សុជាតិ ព្រមទាំងបុគ្គលិកអគ្គនាយកក្រុមហ៊ុន អាយ អាយ អេស ទាំងអស់ បានចូលសំដែងការអប់អរសាទរ ចំពោះលោកឯល សិទ្ធិគ្រីយ៉ា ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា៕...
គម្រោងលក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត ត្រូវបានជំទាស់ពីសមាជិកសភាអាមេរិក

គម្រោងលក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត ត្រូវបានជំទាស់ពីសមាជិកសភាអាមេរិក

សង្គម និងកម្សាន្ត
សមាជិកសភាខាងគណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកសម្លេងជំទាស់នឹងគម្រោងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់អាវុធឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ដែលនេះបើតាមការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះពីប្រព័ន្ធផ្សព្វផ្សាយ Reuters News ។ ការស្វះស្វែងរកសម្លេងជំទាស់នេះ ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ មានគម្រោងនឹងលក់អាវុធក្នុងតម្លៃ៨ពាន់លានដុល្លារឲ្យទៅប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាប់រួម ដែលប្រទេសទាំងពីរនេះអាចយកទៅធ្វើសង្គ្រាមសម្លាប់មនុស្សនៅប្រទេសយេមែន ។ សូមបញ្ជាក់ថា សង្គ្រាមកាប់សម្លាប់គ្នានៅប្រទេសយេមែន បានកើតឡើងដោយសារប្រទេស អារ៉ាប៊ី សាអូឌីត និងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសប្រជែងយកយេមែនអោយស្ថិតនៅក្រោមបង្គាប់ ដោយមិនបានគិតពីផលប៉ះពាល់ប្រជាពលរដ្ឋស្លូតត្រង់ ៕...
តុលាការនឹងជំនំុជម្រះកាត់ក្តី លោក ផែង វណ្ណៈ ពាក់ព័ន្ធសំណុំរឿងមេធាវី សម្តេច តេជោ ប្តឹង

តុលាការនឹងជំនំុជម្រះកាត់ក្តី លោក ផែង វណ្ណៈ ពាក់ព័ន្ធសំណុំរឿងមេធាវី សម្តេច តេជោ ប្តឹង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះនឹងបើកសវនាការកាត់ទោសលោក ផែង វណ្ណៈ តាមបណ្តឹងរបស់លោក គី តិច មេធាវីរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា សវនាការជំនុំជម្រះ ដឹកនាំដោយលោកចៅក្រម លី សុខលេង និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ ដែលនឹងសាកសួរដេញដោលជនជាប់ចោទឈ្មោះ ផែង វណ្ណៈ លើបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីសាកសួរតាមនីតិវិធី លោក កី ម៉ានេ...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី​​​ និងបន្តចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី​​​ និងបន្តចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ឃេមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី​​​ និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងដំណើរទស្សនកិច្ចនៅហុងគ្រីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ជនរួមជាតិថា «ខ្ញុំនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២។ នៅក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំជាមួយគ្នាផងដែរ»...
សម្តេចតេជោ ហ៊ុន សែន ​ផ្តល់អនុសាសន៍សំខាន់ៗ ៧ចំណុចដល់​អង្គ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី លើកទី១៦

សម្តេចតេជោ ហ៊ុន សែន ​ផ្តល់អនុសាសន៍សំខាន់ៗ ៧ចំណុចដល់​អង្គ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី លើកទី១៦

សង្គម និងកម្សាន្ត
​ សៀមរាប៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវ​អនុសាសន៍​ចំនួន ៧ចំណុច ដល់អង្គសន្និសីទ​កំពូលសារព័ត៌មាន​អាស៊ី លើកទី១៦ ស្ដីពីឌីជីថល ភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើទីផ្សារ កំពុងអភិវឌ្ឍន៍ នាព្រឹកថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប។ សម្តេចតេជោ បានបញ្ជាក់ដល់អង្គសន្និសីទនូវអនុសាសន៍ ៧ ចំណុច រួមមាន៖ ១- ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍​ការអភិវឌ្ឍ បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក​អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាព​នៃបច្ចេកវិទ្យា​ឌីជីថល។ ២- ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា​តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។ ៣...