រដ្ឋាភិបាលស្វីសនៅតែគាំទ្រដល់ដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបសម្តែងការគួរសម និងជម្រាបលារបស់លោក Ivo Sieber ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសូមអរគុណដល់រដ្ឋាភិបាលស្វីស នៅតែបន្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយដែលមានសារសំខាន់សម្រាប់កុមារកម្ពុជា។
លោក Ivo Sieber ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានកោតសរសើរគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវមូលនិធិ ដើម្បីគាំទ្រ ទៅដល់ដំណើររបស់មន្ទីរពេទ្យគន្ធបុប្ផា។ ហើយរដ្ឋាភិបាលស្វីសនៅតែខិតខំបន្តកៀរគរប្រភពគាំទ្រពីឯកជន និងផ្នែកពាក់ព័ន្ធផ្សេងៗ ដើម្បីទ្រទ្រង់ដល់ដំណើរការ នៃមន្ទីរពេទ្យគន្ធបុប្ផានេះ។
សម្តេចក្រឡាហោម ស ខេង បាន...








