ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងមហាផ្ទៃ សម្រេច​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ប៉ូលិស ២០​នាក់ ចេញពី​ក្របខណ្ឌនគរបាលជាតិ

ក្រសួងមហាផ្ទៃ សម្រេច​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ប៉ូលិស ២០​នាក់ ចេញពី​ក្របខណ្ឌនគរបាលជាតិ

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះ​ហត្ថលេខា​​លើ​សេចក្តីសម្រេច កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​អនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាលជាតិ ចំនួន ២០ រូប នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ ដោយ​រូបភាព​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ មូលហេតុ ដោយសារតែ​ប៉ូលិស​ទាំង ២០​រូបនោះ បោះបង់ចោល​ការងារ​។​ យោង​តាម​សេចក្តីសម្រេច​ដដែលបានបញ្ជាក់ថា  ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ ត្រូវបាន​កាត់ផ្តាច់ និង​លុប​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ តទៅ​៕​  ...
៥​ខែដើម​ឆ្នាំ២០១៩​នេះ កងកម្លាំង​អនុវត្តច្បាប់​បានបង្ក្រាបបទល្មើស​គ្រឿងញៀន​មាន ៣.៣៣៥ ករណី ឃាត់​ខ្លួនមនុស្ស ៧.០៩៧ នាក់

៥​ខែដើម​ឆ្នាំ២០១៩​នេះ កងកម្លាំង​អនុវត្តច្បាប់​បានបង្ក្រាបបទល្មើស​គ្រឿងញៀន​មាន ៣.៣៣៥ ករណី ឃាត់​ខ្លួនមនុស្ស ៧.០៩៧ នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ នាយ​ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន​លេខាធិការ​ដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង​ញៀន តំណាង​សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ នៅព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផែនការបង្ក្រាបគ្រឿងញៀន នៅតាមក្លឹបកម្សាន្ដ និងខារ៉ាអូខេ។ កិច្ចប្រជុំដែលធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ យោងតាមរបាយការណ៍ បានលេីកឡេីងនៅក្នុងកិច្ចប្រជុំដកពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើសគ្រឿងញៀននៅតាមក្លឹបកំសាន្ត និងកន្លែងសប្បាយ ផ្សេងៗ ដែលមានការជួញដូរ និងប្រើប្រាស់​គ្រឿងញៀន បានឲ្យដឹងថារយៈពេល ០៥ខែដើម ឆ្នាំ២០១៩នេះ កងកម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣.៣៣៥ករណី ឃា...
តុលាការ ផ្តន្ទាទោស «ចំប៉ីខ្មៅ» ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៣លានរៀល 

តុលាការ ផ្តន្ទាទោស «ចំប៉ីខ្មៅ» ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៣លានរៀល 

សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម បានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ដាក់ពន្ធនាគារចំនួន ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣លានរៀល ចូលជាថវិការដ្ឋ ពីបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា «ខ្ញុំ ទទួលយក សាលក្រមរបស់តុលាការ។ ខ្ញុំអត់ប្តឹងឧទ្ធរណ៍ទេ»។ នៅក្នុងសវនាការកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនាពេលកន្លងមក។ គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប...
សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្ត

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្ត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។ យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល រួមទាំងវត្តមានចូលរួមរបស់សមាជិក-សមាជិកា ស.ស.យ.ក. សរុបចំនួន៣៥០នាក់ ដើម្បីស្តាប់របាយការណ៍ការងារក្រោយពេលមហាសន្និបាតលើទី៤ រហូតមកដល់បច្ចុប្បន្ន តាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្តស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងផែនការយុទ្ធសាស្ត្រ «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា «សហភាពសហព័ន្ធយុវជនកម្ព...
រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ធ្លាក់លើទីតាំងក្រុមហ៊ុនប្រេងបរទេសនៅអ៊ីរ៉ាក់

រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ធ្លាក់លើទីតាំងក្រុមហ៊ុនប្រេងបរទេសនៅអ៊ីរ៉ាក់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យកងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសថា គ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់លើទីតាំងមួយនៅភាគខាងត្បូងនៃទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធ ទី១៩ ខែមិថុនានេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់បានរងរបួស ។ អ្នកនាំពាក្យយោធាដដែលបានបន្តថា ទីតាំងដែលគ្រាប់រ៉ូកែតបានធ្លាក់នោះ គឺជាទីតាំងទីស្នាក់ការរបស់ក្រុមហ៊ុនបរទេសច្រើន រួមទាំងស្នាក់ការរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់សហរដ្ឋអាមេរិកផងដែរ ។ នេះជាការវាយប្រហារបែបវិច្ឆេទកម្មម្តងទៀត ក្នុងរយៈពេលជាងមួយខែ ក្រោយពីគ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់នៅជិតស្ថានទូតអាមេរិកនៅទីក្រុង បាដាត ប្រទេសអ៊ីរ៉ាក់ដដែល ហើយរហូតដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវទេ ៕...
លោក ហេង សួរថា ឆ្នាំ២០ ២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា

លោក ហេង សួរថា ឆ្នាំ២០ ២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា

សង្គម និងកម្សាន្ត
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវះមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា។ លោករដ្ឋលេខាធិការលើកឡើងថា ជនដែលប្រើប្រាស់ និងជនដែលនាំកុមារ (ម្ចាស់សិប្បកម្មផលិតឥដ្ឋ មេការ និងឪពុកម្តាយ) ទៅក្នុងខ្សែសង្វាក់ផលិតកម្មផលិតឥដ្ឋ អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះលោកបានចាត់ទុក ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានគ្រប់រូបអាចជាភ្នាក់ងារដ៏មានប្រសិទ្ធភាពក្នុងការរួមចំណែក ការពារសិទ្ធិកុមារនឹងទប់ស្កាត់ារប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋដែលប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋ។ លោករដ្ឋលេខាធិការបន្ថែមទៀតថា ជនដែលដឹងអំពីនុងសិប្បកម្មផលិតឥដ្ឋ ហើយខកខានក្នុងការជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺអាចនឹងមានកំហុសមនសិការ យើងរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុរក្នុងសិប្បកម្មផលិតឥដ្ឋ។...
អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
  ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានសរសេរតាមប្រព័ន្ធ Twitter កាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាការពារជាតិវែណេស៊ុយអេឡាក្នុងតម្លៃទឹកប្រាក់២០៩លានដុល្លារ ។ ក្រោយពីមានការចោទប្រកាន់នេះ អគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីប្រចាំនៅប្រទេសវែណេស៊ុយអេឡា លោក Vladimir Zaemsky បានប្រកាសថា រុស្ស៊ីមិនបានចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡាទេ ។ អាមេរិកបានជំរុញដដែលៗឲ្យរុស្ស៊ីដកខ្លួនចេញពីវែណេស៊ុយអេឡា ខណៈដែលអាមេរិកខ្លួនឯង បានទំនុកបម្រុងគ្រប់យ៉ាងដល់មេដឹកនាំរបស់គណបក្សប្រឆាំងវែណេស៊ុយអេឡា ក្នុងការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ៕...
ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ  ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

សង្គម និងកម្សាន្ត
នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា ទូលព្រះបង្គំជាកូន ចៅ ចៅទួត និង មន្ត្រីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕...
ប្រជាជនឥណ្ឌានឹងកើនឡើងលើសចិននៅឆ្នាំ២០៥០

ប្រជាជនឥណ្ឌានឹងកើនឡើងលើសចិននៅឆ្នាំ២០៥០

សង្គម និងកម្សាន្ត
ក្រុមការងារទទួលបន្ទុកផ្នែកប្រជាជន សេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ DESA បានឲ្យដឹងថា នៅឆ្នាំ២០៥០ខាងមុខនេះ កំណើននៃប្រជាជនឥណ្ឌា នឹងកើនឡើងលើសប្រជាជនចិនទៅទៀត ទោះបីជាឥណ្ឌាមានចំនួនប្រជាជនតិចជាងចិនបន្តិចមែននៅពេលបច្ចុប្បន្ននេះក៏ដោយ ។ DESA បានបន្ថែមថា ចំនួនមនុស្សនៅលើផែនដី នឹងកើនឡើងដល់ជិត១០ពាន់លាននាក់នៅឆ្នាំ២០៥០ខាងមុខនេះ ដែលកើនឡើងក្នុងរង្វង់២ពាន់លាននាក់បន្ថែមទៀត ។ របាយការណ៍អង្គការសហប្រជាជាតិបានបន្តថា កំណើនមនុស្សនៅលើភពផែនដីនឹងកើនឡើងដល់ជិត២ពាន់លាននាក់ក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដោយកំណើនខ្ពស់ជាងគេគឺនៅប្រទេសឥណ្ឌា និងចិន ៕...
ក្រុមហ៊ុន Airbus ប្រកាសលក់យន្តហោះគ្មានមនុស្សបើកបរ

ក្រុមហ៊ុន Airbus ប្រកាសលក់យន្តហោះគ្មានមនុស្សបើកបរ

សង្គម និងកម្សាន្ត
ក្រុមហ៊ុន Airbus បានប្រកាសនៅថ្ងៃអង្គារនេះ ក្នុងការលក់យន្តហោះស្វ័យហោះហើរ (យន្តហោះគ្មានមនុស្សបើកបរ) ដែលជាយន្តហោះដឹកអ្នកដំណើរ ទៅតាមការចង់បានរបស់អតិថិជននៅជុំវិញពិភពលោក ។ ផលិតកររបស់ក្រុមហ៊ុន Airbus បាននិយាយថា នៅពេលនេះ បច្ចេកវិទ្យាសម្រាប់ផលិតយន្តហោះស្វ័យហោះហើរ ត្រូវបានត្រៀមរួចរាល់ហើយ និងរង់ចាំតែការបញ្ជាទិញពីអតិថិជនតែប៉ុណ្ណោះ ។ ផលិតករដដែលបានបន្តថា ឧបសគ្គចំបងនៃផលិតកម្មយន្តហោះស្វ័យហោះហើរនេះ គឺការបង្កើតបទបញ្ជាផ្ទៃក្នុង ឫការបង្កើតច្បាប់សម្រាប់យន្តហោះប្រភេទនេះ នៅលើដែនអាកាសជាលក្ខខណៈអន្តរជាតិ ៕  ...