បាត់ដំបង៖ នេះបើយោងតាមរបាយការណ៍បញ្ហាពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង ក្នុងពិធីបើវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងច្បាប់ស្តីអន្តោប្រវេសន៍ដល់ម្ចាស់ សហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់ជនបរទេសប្រកបមុខរបរណាមួយក្នុងស្រុកភ្នុំព្រឹក ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកភ្នុំព្រះព្រឹក ខេត្តបាត់ដំបង ពិធីនេះប្រព្រឹកទៅក្រោមវត្តមានលោក ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៃនាយកដ្ឋានជនបរទេស លោកដាញ់ អេងប៊ុនចាន់ ស្នងការរងនៃស្នងការនគរបាលខេត្តបាត់ដំបង លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបងព្រមទាំងលោកអភិបាលស្រុកនិងសមត្ថកិច្ចជាប់ពាក់ព័ន្ធនៃស្រុកទាំងបីជាប់ព្រំដែន។ក្នុងនោះក៍មានម្ចាស់ឬតំណាងសហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់ជនបរទេសប្រកបមុខរបរណាមួ...