ផ្តន្ទាទោសស្ត្រីវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំពិន័យ៨០លានរៀលជួញដូរគ្រឿងញៀនជិត២គីឡូពីកម្ពុជាទៅអូស្ត្រាលី
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ឃុន សូណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ និងលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជនជាតិវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល៣០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៨០លានរៀលចូលជាថវិការដ្ឋ។
ជនជាប់ចោទឈ្មោះ Tran Ve Thy ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលីត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្ត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទឈ្មោះ Tran Ve Thy សារភាពថានាងពិតជាបានយកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលីពណ៌ក្រហមបម្រុងនឹងដឹកចេញពីប្រទេសកម្ពុជា ទៅប្រទេសអូស្ត្រាលីមែន។
ជនជាប...








