ចាប់ពីឆ្នាំ២០២០ កំណើនផលិតនិងគុណភាពទំនិញក្នុងវិស័យឧស្សាហកម្មកាត់ដេរនឹងកើនឡើង
ភ្នំពេញ៖ កំណើនផលិតនិងគុណភាពទំនិញក្នុងវិស័យឧស្សាហកម្មកម្ពុជា នឹងកើនឡើងចាប់ពីឆ្នាំ២០២០ខាងមុខ ខណៈប្រតិទិនឈប់សម្រាក របស់មន្រ្តីរាជការ និយោជិត កម្មករត្រូវបានកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា ចំពោះដំណឹងនៃការកាត់បន្ថយថ្លៃឈប់សម្រាក ការងាររបស់មន្រ្តីរាជការ និយោជិត កម្មកររបស់រាជរដ្ឋាភិបាល គឺជាផែនការកំណែទម្រង់សេដ្ឋកិច្ចបែបទូលំទូលាយ ដើម្បីធានាភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ហើយយន្តការនេះនឹងជួយជំរុញបរិមាណផលិតកម្មរបស់រោងចក្រ សហគ្រាស មានវិសាលភាពខ្ពស់ជាងមុន។
លោកបានថ្លែងបញ្ជាក់ទៀតថា នៅឆ្នាំ២០២០ វិស័យឧស្សាហកម្មកាត់ដេរកម្ពុជានឹងមានកំណើនខ្ពស់ទាំងសង្វាក់ផលិតកម្មនិងការបញ្ជាទិញ ដោយសារតែរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងលើកកម្ពស់វិជ្ជាជីវៈជំនាញដល់កម្មករកាត់ដេរទាំងមូល។
លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានសាទរចំពោះ ការកា...








