មូលនិធិសកលផ្តល់ហិរញ្ញប្បទានសរុបជាង ៥១៥ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងឲ្យដឹងថា រយៈពេលជាង២ទសវត្សរ៍ កម្ពុជាទទួលបាន ហិរញ្ញប្បទាន ពីមូលនិធិសកល ប្រមាណជាង ៥១៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងជំនួបពិភាក្សា ជាមួយលោក Dr. Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងការចូលរួមចំណែកអភិវឌ្ឍន៍ផែនការសកម្មភាព របស់មូលនិធិសកល បើគិតរហូតមកដល់ពេលនេះ កម្ពុជាទទួលហិរញ្ញប្បទានពីមូលនិធិសកលចំនួនប្រមាណ ៥១៥,៩៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីប្រភេទរួមមាន ជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ និងជួយឱ្យកម្ពុជាសម្រេចបានគោលដៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនការគ...








