ក្រសួងមហាផ្ទៃ៖ចេញនូវវិធានការ៨ចំណុច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ភ្នំពេញ៖ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ នាពេលខាងមុខនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំនួន ៨ចំណុច។ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព
យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ស្របពេលជាមួយនេះ ចលនាក្រុមឧទ្ទាមក្រៅច្បាប់ ក៏បានប្រកាសដាក់ចេញនូវគម្រោងផែនការធ្វើរដ្ឋប្រហារដើម្បីផ្តលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលនៃការប្រកាសវិលត្រឡប់ចូលមកកម្ពុជាវិញ របស់ ឧក្រិដ្ឋជនសម រង្ស៊ី និងបក្ខពួក នៅចំពេលដែលប្រជាជាតិយើងកំពុងប្រារព្ធពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ។
ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព និងការគ្រប់គ្រងឱ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេស ក្រសួងមហាផ្ទៃ សូមធ្វើការណែន...








