រាជរដ្ឋាភិបាលនឹងតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការនិងកងកំលាំងប្រដាប់អាវុធ
រាជរដ្ឋាភិបាលនឹងតម្លើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការស៊ីវិល នឹងកងកំលាំងប្រដាប់អាវុធរួមជាមួយការកែសម្រួលនូវកម្រិតអប្បបរមា នៃប្រាក់បៀរវត្សត្រូវជាប់ពន្ធ របស់មន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យនគរបាល យោធិនក៏ដូចកម្មករនិយោជិត ដែលទទួលប្រាក់បៀវត្សចាប់ពី១លាន៣សែនចុះឲ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ។
តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ បៀវត្សអប្បបរមារបស់មន្រ្តីរាជការស៊ីវិល នឹងកងកំលាំងប្រដាប់អាវុធ នឹងមាន ស្ថានភាពផ្លាស់ប្តូរ ក្នុងនោះបៀវត្សមន្រ្តីរាជការស៊ីវិល នឹងត្រូវតម្លើងពី ១ ១០០ ១០០រៀល នៅឆ្នាំ២០១៩ ឡើងដល់ប្រមាណ ១ ១៤២ ៥០០ រៀល ចាប់ពីខែមករា ឆ្នាំ២០២០ហើយនឹងត្រូវតម្លើងជូនប្រមាណ ១ ១៧២ ៥០០ រៀល ចាប់ពីខែមេសា ឆ្នាំ២០២០ ។
ចំណែកប្រាក់បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវតម្លើងពីចំនួន ១ ២០០ ១០០រ...








