កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគថ្មី ដែលវិនិយោគលើវិស័យផ្សេងៗគ្នា មានទុនសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនឈរលំដាប់លេខ១ ក្នុងគម្រោងវិនិយោគពីបរទេស។
លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងការជំរុញវិនិយោគ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។
លោកអគ្គលេខាធិការរងបានបញ្ជាក់ថា ដោយកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាប្រទេសដែលមានរាជរដ្ឋាភិបាលជាអ្នកជំរុញគាំទ្រ និងផ្តល់ការចូលរួមការអភិឌ្ឍសេដ្ឋកិច្ច នៃវិស័យឯកជន ជាពិសេសច្បាប់វិនិយោគកម្ពុជាមានកិច្ចការពារ និងមានកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសជាមិត្តបន្ថែមទៀត ការធានាដល់វិនិយោគរបស់ក្រុមហ៊ុននីមួយៗមានភាពជឿជាក់ ...







