ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
គំរោងខុនដូNEW ORIENTAL INTERNATIONAL MANSIONមានតម្លៃ៣០លានដុល្លារបើកលក់នៅលើទីផ្សារកម្ពុជាហើយ

គំរោងខុនដូNEW ORIENTAL INTERNATIONAL MANSIONមានតម្លៃ៣០លានដុល្លារបើកលក់នៅលើទីផ្សារកម្ពុជាហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
គំរោងខុនដូ NEW ORIENTAL INTERNATIONAL MANSION របស់មហាយក្សត្រូវបានសម្ភោធ​​និងបានបើកលក់ជា​​ផ្លូវការ​​​នៅលើទីផ្សារកម្ពុជាហើយកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៩នេះ ជាមួយនិងទុនវិនិយោគប្រមាណ ៣០ លានដុល្លារអាមេរិក។ យោងតាម លោក Jerry តំណាងម្ចាស់គម្រោងខុនដូ NEW ORIENTAL INTERNATIONAL MANSION បានឲ្យដឹងថា ហេតុផលដែលក្រុមហ៊ុនលោកជ្រើសរើសប្រទេសកម្ពុជា ដោយសារតែកម្ពុជាស្ថិតនៅក្នុងប៉ែកអាស៊ី កំពុងតែមានការរីក​ចម្រើន ទើបក្រុមហ៊ុនសម្រេចចិត្តវិនិយោគវិស័យខុនដូតែម្តង ហើយនេះជាគម្រោងទី៤ ហើយ ដែលគម្រោងទី១ ស្ថិតនៅផ្លូវ ១១០ ស្ថិតនៅជិតផ្សារអូឬស្សី គម្រោងទី២ ស្ថិតនៅផ្លូវ ២២៨ និងគម្រោងទី៣ ស្ថិតនៅផ្លូវ ៣០២ រាជធានីភ្នំពេញ។ លោកបានបន្ថែមទៀត« វិស័យខុនដូពេលមានការប្រកួតប្រកួតប្រជែង ទើបមានការរីកចម្រើនហើយខុនដូ NEW ORIENTAL INTERNATIONAL MANSION របស់លោកនៅពេលនេះ មានចំណុចពិសេស គឺមានអាងហែលទឹក sky Bar ក្នុងបន្ទប់និមួយៗ មានលក្ខណៈពិសេសជាងគេ...
កម្ពុជានឹងមានរោងចក្រវេចខ្ចប់ សម្រាប់នាំចេញផ្លែចេកអំបូងលឿងទៅចិន និងជប៉ុន

កម្ពុជានឹងមានរោងចក្រវេចខ្ចប់ សម្រាប់នាំចេញផ្លែចេកអំបូងលឿងទៅចិន និងជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ស្ទឹងត្រែង៖ លោកវេង សាខុន បានអញ្ជើញសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែ ចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។ លោកង្វៀង ក្វានអាន អគ្គនាយក និងជាតំណាងក្រុមហ៊ុនទាំង៤ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង ៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹក រៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ ស្តង់ ដាគឺចិន និងជប៉ុន។ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រវេចខ្ចប់ ១០ ដែលមានសមត្ថភាពផលិតបាន ២៥ ម៉ឺនតោនក្នុង១ឆ្នាំ ។ លោកអគ្គនាយកបានសម្...
លោក គីម ជុងអ៊ុន ជំរុញមន្ត្រីរបស់ខ្លួនឲ្យមានវិធានការសន្តិសុខវិជ្ជមាន

លោក គីម ជុងអ៊ុន ជំរុញមន្ត្រីរបស់ខ្លួនឲ្យមានវិធានការសន្តិសុខវិជ្ជមាន

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០១៩នេះថា លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលរបស់ប្រទេសនេះ បានជំរុញមន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យចាប់វិធានការផ្នែកសន្តិសុខជាលក្ខណៈវិជ្ជមាន និងមានប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២០ខាងមុខនេះ ។ ការជំរុញរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ នៃគណៈកម្មការមជ្ឈិមបក្ស របស់គណបក្សពលករកូរ៉េខាងជើង ក្នុងបំណងពិនិត្យមើល ពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅនយោបាយ សម្រាប់អនុវត្តនៅឆ្នាំ២០២០ខាងមុខ ទាំងនយោបាយក្នុង និងក្រៅប្រទេស ។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧នៃគណៈកម្មការមជ្ឈិមបក្សកូរ៉េខាងជើង ត្រូវបានធ្វើឡើងដោយបិទទ្វារ និងមិនបានបង្ហាញឲ្យដឹងនោះទេ ទាក់ទិននឹងការសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ជាកាដូដល់អាមេរិក សម្រាប់ឆ្នាំថ្មី ។ ក្រោយពីកិច្ចប្រជុំនេះ កូរ៉េខាងជើងក៏មិនបានបង្ហើបដែរ អំពីកិច្ចចរចាជា...
លោកឯល រ៉ូហ្សែត និងលោកស្រីឆឹង សុជាតា ៖ សូមគោរពជូនពរជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០ 

លោកឯល រ៉ូហ្សែត និងលោកស្រីឆឹង សុជាតា ៖ សូមគោរពជូនពរជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឯល រ៉ូហ្សែត អគ្គនាយក និងលោកស្រីឆឹង​ សុជាតិ អគ្គនាយិកា ក្រុមហ៊ុនអាយ អាយ អេស ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនទាំងអស់ សូមគោរពជូនពរជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០ ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា សូមគោរពប្រសិទ្ធពរជ័យបវរមហាប្រសើ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាពដឹកឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយអតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យកាន់តែរីក ចម្រើនលើគ្រប់វិស័យ ថ្កុំថ្កើងរុងរឿងជានិរន្តរ៍ ។ សូមប្រសិទ្ធពរជ័យឯកឧត្តម ឧត្តមសេនីយ៍ឯកង៉េង ជូ និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ ក...
ក្រសួងសាធារណការណ៍៖រៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ដើម្បីសម្រួលដល់ការងារគ្រប់គ្រង ជួសជុល ឱ្យមានប្រសិទ្ធភាព

ក្រសួងសាធារណការណ៍៖រៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ដើម្បីសម្រួលដល់ការងារគ្រប់គ្រង ជួសជុល ឱ្យមានប្រសិទ្ធភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន នឹងពិនិត្យមើលវឌ្ឍនភាពលើការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់សំដៅផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់នៅត្រឹមឆមាសទី១ឆ្នាំ២០២០ ដើម្បីសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ឱ្យមានប្រសិទ្ធភាព។ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការណ៍ និងដឹកជញ្ជូន បាមនបញ្ជាក់បែបនេះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដី ការក្រសួង ក្នុងកិច្ចប្រជុំពីស្ដីពីការងារកសាង ផែនទីបណ្ដាញផ្លូវថ្នល់ និងការគ្រប់គ្រង ដីចំណីផ្លូវថ្នល់ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងមន្ទីររាជធានី-ខេត្តទាំង២៥ ។ កិច្ចប្រជុំនេះដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ ដើម្បី ផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់នៅត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២០ ដើម្បីសម្រួលដល់ការងារ គ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោ...
ភ្នំពេញមានស្ពានអាកាសថ្មើរជើងថ្មី២កន្លែងទៀត នៅស្តុបសន្ធរម៉ុក និងនៅមុខផ្សារដើមគ​ 

ភ្នំពេញមានស្ពានអាកាសថ្មើរជើងថ្មី២កន្លែងទៀត នៅស្តុបសន្ធរម៉ុក និងនៅមុខផ្សារដើមគ​ 

ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ ចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងថ្មីទី៤ គឺនៅផ្លូវប្រសព្វស្តុបសន្ធរម៉ុក និងនៅខាងមុខផ្សារដើមគ​ ក្នុងខណ្ឌទួលគោក។ ស្ពានថ្មើរជើងនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគនេះ គឺសម្រាប់សម្រួលដល់ការឆ្លងផ្លូវ ក្នុងចំណោមសិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋទូទៅ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។ បូកនឹងស្ពានថ្មើរជើងថ្មី២កន្លែងនេះទៀត គឺរាជធានី​ភ្នំពេញ​ មាន​ស្ពាន​អា​កាស​ថ្មើ​ជើង​សរុបចំនួន​៤ហើយ ដែល​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​២ គឺស្ថិតនៅ​ផ្សារ​ជំ​ពូ​វ័ន្ត​ ក្នងខណ្ឌពោធិសែនជ័យ​​​ ដោយសង់រំលងផ្លូវជាតិ​លេខ​៤ និង​មួយទៀត​ស្ថិត​រង្វង់​មូល​នាង​គង់​ហ៊ីង ​ក្បែរ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក្នុងខណ្ឌប្រាំពីរមករា៕     ...
កម្ពុជា មានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

កម្ពុជា មានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចិន៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផល អំពីសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា បង្ហាញដល់វិនិយោគិន ធុរជន និងប្រជា ជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌលជាចំ...
សត្វស្លាបទឹករាប់ពាន់ក្បាល ដែលរស់នៅ និងបន្តពូជ នាព្រៃលិចទឹកបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ត្រូវបានការពារ

សត្វស្លាបទឹករាប់ពាន់ក្បាល ដែលរស់នៅ និងបន្តពូជ នាព្រៃលិចទឹកបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ត្រូវបានការពារ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(ព្រៃវែង)៖ សត្វស្លាបទឹករាប់ពាន់ក្បាល រាប់ទាំងប្រភេទសត្វជិតផុតពូជផង ត្រូវបានគេប្រទះឃើញកំពុងតែរស់នៅ និងធ្វើសម្បុកពងកូននៅតំបន់ព្រៃលិចទឹកមួយកន្លែង ដែលអ្នកស្រុកហៅថា បឹងស្នេហ៍ ស្ថិតនៅក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងចំណោមសត្វស្លាបទាំងនេះ មួយចំនួន គឺជាប្រភេទសត្វជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។ ដោយសារតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ ប្រជាសហគមន៍ បានស្នើទៅក្រសួងបរិស្ថាន ឲ្យដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងនិរន្តភាពធនធាននៅលើតំបន់ដីសើមនេះ។ ការអភិរក្សប្រភេទជីវៈចម្រុះ សត្វស្លាបទាំអងស់នេះ នឹងផ្តល់ផលប្រយោជន៍ពីវិស័យទេសចរណ័ធម្មជាតិ ដល់សហគមន៍នៅក្...
ព្រះមហាក្សត្រចែកព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព្រះមហាក្សត្រចែកព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ
(កំពង់ចាម)៖ ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាវេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានសព្វព្រះរាជហឫទ័យយាងចែកព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅតាមដងទន្លេតូច ស្ថិតក្នុងភូមបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រជាកសិករក្រី ដែលទទួលបានព្រះរាជអំណោយមានចំនួន៤៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១), មី១កេស ត្រីខ១០កំប៉ុង, អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ១គ្រឿង, ស្បែកជើងផ្ទាត់១គូ, អាវយឺត១ និងអាវរងារ១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​, ថវិកា១សែនរៀល និងអាហារសម្រន់ពេលព្រឹកផងដែរ។ ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានប្រោសព្រះរាជទានព...

រោងចក្រម្សៅដំឡូងមីក្រុមហ៊ុន ជា ទូច ត្រេឌីង អាចផលិតម្សៅមីបានចំនួន៣០០តោនក្នុងមួយថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។ លោកស្រី ជា តូច នាយកអ្នកគ្រប់គ្រងរោងចក្របានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ ទុនវិនិយោគ សាង សង់រោងចក្រនេះអស់ទឹកប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហិកតា ដែលបានសម្ភោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ រោងចក្រមានសមត្ថភាពផលិតម្សៅមីបានចំនួន ៣០០តោនក្នុងមួយថ្ងៃ ត្រូវការដំឡូងមីស្រស់ប្រមាណ ១ ២០០តោន ។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់បានចំនួន ៦០នាក់។ ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូល ទិញពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តងក្នុងតម្លៃ ៣៥០រៀល​ក្នុង១គីឡូក្រាម ដែលត្រូវការទុនប្រមូលទិញ ១ ២០០តោន ។ បច្ចុប្បន្នទីផ្សា...