ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
 ក្រសួងការបរទេសកម្ពុជាថា៖ សាររបស់ស្ថានទូតអាមេរិក ជាទង្វើរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ

 ក្រសួងការបរទេសកម្ពុជាថា៖ សាររបស់ស្ថានទូតអាមេរិក ជាទង្វើរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំងចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានចេញសារនិយាយវាយប្រហារលើដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៨កន្លងទៅនោះ។ ក្រសួងការបរទេសបានចាត់ទុកសាររបស់ស្ថានទូតអាមេរិកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ គឺជាទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹកជាថ្មីដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញថា មាត្រា១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់ថា គោលបំណងមួយក្នុងចំណោមគោលបំណងទាំងឡាយរបស់អង្គការសហប្រជាជាតិគឺ «ត្រូវកសាងទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រជាជាតិទាំងឡាយ ដោយផ្អែកលើការគោរពគោលកា...
គ​.​ជ​.​ប​៖ បង្ហាញ​ឈ្មោះ​អ្នកបោះឆ្នោតឆ្នាំ​២០១៩ មាន​ចំនួន ៨៦២៩៣៥៧ នាក់​

គ​.​ជ​.​ប​៖ បង្ហាញ​ឈ្មោះ​អ្នកបោះឆ្នោតឆ្នាំ​២០១៩ មាន​ចំនួន ៨៦២៩៣៥៧ នាក់​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ​.​ជ​.​ប )បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ឆ្នាំ​២០១៩​នេះ មាន​ចំនួន ៨៦២៩៣៥៧ នាក់ ( ស្រី ៤៦០៣២៥៦​នាក់ ) ត្រូវជា ៨៤,៧៨% នៃ​ចំនួន​អ្នក​គ្រប់​អាយុ​បោះឆ្នោត​។ កាលពី​ឆ្នាំ​២០១៨ មាន​អ្នកបោះឆ្នោត ចំនួន ៨៥៤៤៨៨៥ នាក់​។​  ...
ឃុំខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ឃុំខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដមំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនប្រធាន, អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ នៅពន្ធនាគារជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។ បន្ទាប់ពី លោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានសម្រេចចោទប្រកាន់លើឈ្មោះ លៀ ប៊ុនរឿម ជាប្រធានមន្ទីរ, ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តពោធិ៍សាត់ ពីបទ សម្អាតប្រាក់, បទ វីតិក្រម និង បទរំលោភអំណាច យោងតាមមាត្រា ៤០៤, មាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។ ជនត្រូវចោទទាំង ៣នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ឱម យ៉ិនទៀង បានឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់ខាងលើកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចូលរួមសោកស្តាយជាមួយកម្មកររោងចក្រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចូលរួមសោកស្តាយជាមួយកម្មកររោងចក្រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូលរួមសោកស្តាយ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ ញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរអ្នករបួសទាងអស់ឆាប់ជាសះស្បើយ​៕...
លោក សោម សម្បត្តិ​ ពីកូនកំព្រា​តស៊ូរហូតដល់​ក្លាយជាអ្នកជំនួញ​​លេចធ្លោ​​ផ្នែកផលិតថ្នាំ​​​ពណ៌ជាតិ​​

លោក សោម សម្បត្តិ​ ពីកូនកំព្រា​តស៊ូរហូតដល់​ក្លាយជាអ្នកជំនួញ​​លេចធ្លោ​​ផ្នែកផលិតថ្នាំ​​​ពណ៌ជាតិ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សោម សម្បត្តិ ជាកូនកំព្រាឪពុក ​​កើតនៅឆ្នាំ១៩៧២ និងកាល​​នៅ​​​ជាកុមារតូចធ្លាប់​​​​​ឆ្លងកាត់របបប៉ុលពត​​ ពោល​កាលនោះ​​​ឪពុ​ក​​​ស្លាប់ក្នុង​​​សម័យ​ប៉ុលពតគ្រាដែល​កុមាររូបនោះ ​​ទើប​​​​​មានអាយុ ៦ឆ្នាំជាមួយ​និងប្អូន​ចំនួន ៨នាក់​​​​​។​ ​​ក្លាយជាកូន​កំព្រាឪពុកនៅឆ្នាំ​១៩៧៩ ក្នុងសម័យដ៏​យ៉ុងខ្នង ​​​​កុមារ សោម សម្បត្តិ ​​រស់​នៅជាមួយ​​ម្តាយ និងបងប្អូន​ប្រុសស្រី​ទាំង៨នាក់​​ ប៉ុន្តែនៅពេលជាយុវជន​​​​សម័យនោះឆាកជីវិត កុមារ សម្បត្តិ​ ហាក់ដូច​​​ខ្វះភាពកក់ក្តៅ ដែល​​​ខុសពី​​​កុមារៗ​​ដទៃទៀត ដែលមាន​​ទាំង​​​ឪពុកនិង​ម្តាយ​​​ថ្នាក់ថ្នម និង​​ជាបង្គោលក្នុងគ្រួសារ​​។​​​​ ជា​​អកុសលនៅពេល កុមារ សម្បត្តិ ​​ពេញវ័យ ក្រោយ​ថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ​​​អ្នកម្តា​យ​​ជាទីស្រឡាញ់​​​បាន​ចាកឆ្ងាយពីកូន ​​​ទាំង៨នាក់ ​​​​ទៀត​ធ្វើ​ឲ្យ​កុមាររូបនេះ​​ក្លាយជាកូនកំព្រា​​​ទាំង​​ឪពុក និង​​ម្តាយតែម្តង។​ ថ្វីត្បិត​​កាល​នៅជា​​កុមារភាពរៀនពូកែ ហើ...
តុលាការចោទប្រកាន់ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស

តុលាការចោទប្រកាន់ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះបានសម្រេចចោទប្រកាន់លើប្រធាន, អនុប្រធាន និង មន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ចំនួន ៣បទល្មើស រួមមាន បទ វីតិក្រម, បទរំលោភអំណាច និងបទសំអាតប្រាក់។  ជនត្រូវចោទទី១ឈ្មោះ លើក ប៊ុនរឿម ជាប្រធានមន្ទីរ, ទី២ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងទី៣ឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ បានទារ ថ្លៃសេវាពីថៅកែក្រុមហ៊ុនម្នាក់ ដែលមានបំណងសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ចំនួន ១០ម៉ឺនដុល្លារអាមេរិកជាថ្នូរនឹងការចេញច្បាប់សាងស...
ក្រុមហ៊ុន Huawei ទទួលបានប្រាក់ចំណូលជាង៣២ពាន់លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ក្រុមហ៊ុន Huawei ទទួលបានប្រាក់ចំណូលជាង៣២ពាន់លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ The Verge បានចុះផ្សាយថា ក្នុងរយៈពេល៣ខែ ចាប់ពីខែមេសាដល់ខែមិថុនា ត្រីមាសទីពីរនៃឆ្នាំ២០១៩នេះ ក្រុមហ៊ុន Huawei អាចរកប្រាក់ចំណូលបានប្រមាណ២២១.៦ពាន់លានយ័នចិន ស្មើនឹង៣២.២ពាន់លានដុល្លារអាមេរិក ។ Huawei គឺជាក្រុមបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសចិន ហើយក្រុមហ៊ុននេះកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក ដោយមេដឹកនាំអាមេរិកបានដាក់៤២សាខានៃក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅ ។ ទោះបីជាកំពុងទទួលរងសម្ពាធពីអាមេរិកក៏ដោយ ក៏ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់២៣%នៅត្រីមាសទី២ឆ្នាំនេះ ដែលស្មើនឹងទឹកប្រាក់២២១.៦ពាន់លានយ័នចិន ស្មើនឹង៣២.២ពាន់លានដុល្លារអាមេរិក ដែលបានមកពីការលក់ផលិតផលរបស់ខ្លួន ៕...
សម្តេចតេជោ ៖ ចេញសារាចរ ស្តីពី«វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់»

សម្តេចតេជោ ៖ ចេញសារាចរ ស្តីពី«វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ បានចេញសារាចរ ស្តីពី«វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់» សារាចរដដែលបានបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រកអាហ្វ្រិក (African Swine Fever) បាននិងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សពីបណ្តាប្រទេសជិតខាងនិងបានបន្តឆ្លងរាតត្បាតមកដល់ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។ ជំងឺប៉េស្តជ្រកអាហ្វ្រិកនេះមិនឆ្លងនិងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឱ្យជ្រូកឈឺនិងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កការខាបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។ សូមអាននូវក្លឹមសារ នៃសារាចរដូចខាងក្រោម ៖...
អគ្គនាយកក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងឡើងធ្វើបទបង្ហាញពីការលក់សិទ្ធិអាជីវកម្ម (Franchise)

អគ្គនាយកក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងឡើងធ្វើបទបង្ហាញពីការលក់សិទ្ធិអាជីវកម្ម (Franchise)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សែ ឡាឡូត អគ្គនាយកក្រុមហ៊ុន អង្ករខ្មែរប្រណិត និងជាសមាជិករបស់ BNI President Chapter នឹងធ្វើបទបង្ហាញពីការលក់សិទ្ធិអាជីវកម្ម (Franchise) ក្រុមហ៊ុនអង្ករខ្មែរប្រណិត ដូច្នោះសូមគោរពអញ្ជើញ លោក លោកស្រី ម្ចាស់ក្រុមហ៊ុនទាំងឡាយដែលមានចំណាប់អារម្មណ៍សូមធ្វើការចុះឈ្មោះដើម្បីចូលរួមចាប់ពីពេលនេះតទៅ​​​។ លោក​បាន​មានប្រសាសន៍បញ្ជាក់ថា​«ក្នុងការចូលរួម លោក លោកស្រីអាចទទួលបានឱកាសវិនិយោគជា​​​មួយ​​​ក្រុមហ៊ុន អង្ករខ្មែរប្រណិត និងទទួលបានចំណេះដឹង និងបទពិសោធន៍ពីវិស័យស្រូវ អង្ករ ថែមទាំងមានការចូលរួមពីម្ចាស់អាជីវកម្ម ឫក្រុមហ៊ុន ពី 30នាក់ ទៅ 50នាក់ ដែលលោក លោកស្រី អាចធ្វើទំនាក់ទំនងជាមួយគ្នាបាន »។ លោកអគ្គនាយកបានបន្ថែមថា ​​ក្រុមហ៊ុន អង្ករខ្មែរប្រណិត គឺជាផលិតផល និងសេវា​ផ្គត់ផ្គង់អង្ករខ្មែរ ធម្មជាតិក្នុងប្រទេស និងក្រៅប្រទេស ហើយ​សម្រាប់អ្នកដែលចង់​ទទួលទានអង្ករ​ល្អនិងឆ្ងាញ់មានគុណ​​ភាព​​​សូម​​​​​មក​ជាវនៅក្រុមហ៊ុន​ផ្ទ...
ជប៉ុន ផ្តល់​ជំនួយ​ជាង ៣​សែន​ដុល្លារអាមេរិក សម្រាប់​​​ការអប់រំ​កុមារ​ពិការ នៅ​កម្ពុជា​

ជប៉ុន ផ្តល់​ជំនួយ​ជាង ៣​សែន​ដុល្លារអាមេរិក សម្រាប់​​​ការអប់រំ​កុមារ​ពិការ នៅ​កម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ រដ្ឋាភិបាលប្រទេស​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៣១០.៧៧៧ ដុល្លារ​អាមេរិក ដល់​អង្គការ សមាគម សម្រាប់​ជំនួយ និង​សង្គ្រោះ នៃ​ប្រទេស​ជប៉ុន ក្រោម​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​របស់​ជប៉ុន សម្រាប់​គម្រោង​លើកកម្ពស់​ការអប់រំ​បរិ​យា​ប័ន្ន សម្រាប់​កុមារ​ពិការ នៅ​កម្ពុជា​។ សូមបញ្ជាក់ថា ​ពិធី​ចុះហត្ថលេខា​​នេះ នឹងធ្វើ​ឡើងនៅ​ ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ។ ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​នេះ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​លោកស្រី MUKAI Satomi នាយិកា​ស្តីទី​ប្រចាំ​ប្រទេស នៃ​អង្គការ AAR Japan ( សមាគម សម្រាប់​ជំនួយ និង​សង្គ្រោះ នៃ​ប្រទេស​ជប៉ុន )​​៕...