ទឹកទន្លេមគង្គនៅស្ទឹងត្រែង និងក្រចេះ ស្រក់ចុះបន្តិចនៅថ្ងៃទី១០កញ្ញានេះ
ភ្នំពេញ៖នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានស្រក់ចុះបន្តិច បើធៀបនឹងថ្ងៃទី០៩កញ្ញា។ ប៉ុន្តែកម្ពស់ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅថ្ងៃនេះតស្ថិតក្នុងលើកម្រិតប្រុងប្រយ័ត្ននៅឡើយ។
ចំណែកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅថ្ងៃទី១០កញ្ញានេះ ទឹកបានឡើងបន្តិច ដោយបន្តស្ថិតនៅលើកម្រិតកម្ពស់ប្រុងប្រយ័ត្ន ផងដែរ។ កម្រិតកម្ពស់ទឹកទន្លេ នៅលើកម្រិតកម្ពស់ប្រុងប្រយ័ត្ន នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ក៏បន្តនៅទន្លេបាសាក់-កោះខែល ក្នុងខេត្តកណ្តាល។
រីឯនៅទន្លេបាសាក់-ចតុមុខ ក្នុងរាជធានីភ្នំពេញ នៅទន្លេមេគង្គ-អ្នកលឿង ក្នុងខេត្តព្រៃវែង នៅទន្លេសាប-ព្រែកក្តាម នៅខេត្តកណ្តាល និងនៅបឹងទន្...








