ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
បើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស រុស្ស៊ីនឹងសងសឹក

បើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស រុស្ស៊ីនឹងសងសឹក

ព័ត៌មានទាន់ហេតុការណ៍
ប្រសិនបើសហរដ្ឋអាមេរិកហ៊ានដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) ប្រទេសរុស្ស៊ីនឹងដាក់សម្ពាធសងសឹកលើសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA កាលពីយប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកានេះថា ។ សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) មានគោលដៅអោយរុស្ស៊ី និងអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរលើពិភពលោក អាចពិនិត្យមើលគ្នាទៅវិញទៅមក ពីសកម្មភាពយោធារបស់គូរប្រជែង ។ សន្ធិសញ្ញាបើកចំហរផ្លូវអាកាស (Open Skies treaty) បានចូលជាធរមានកាលពីឆ្នាំ២០០២កន្លងទៅ ដោយមាន៣៤ប្រទេសបានចុះហត្ថលេខា មានអាមេរិក និងរុស្ស៊ីជាដើម ដែលសន្ធិសញ្ញានេះ បានអនុញ្ញាតអោយប្រទេសមហាអំណាចទាំងពីរ ហោះហើរយន្តហោះឈ្លបយកការណ៍នៅតាមព្រំដែនរវាងគ្នាទៅវិញទៅមក ៕...
ប្រធានប្រឹក្សាខេត្តកណ្តាល៖ ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរ

ប្រធានប្រឹក្សាខេត្តកណ្តាល៖ ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  ក្រុមប្រឹក្សាខេត្តកណ្តាល ប្តេជ្ញាខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា នឹងបញ្ហាសំណើរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងគោលបំណងបង្កើនជំនឿជាក់លើការដឹកនាំ ជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ លោកនួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្លែងបែបនេះក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនួន ផា បានបន្តទៀតថា មកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីជម្រុញការអភិវឌ្ឍ​ប្រទេសឲ្យមានការរកចម្រើន ជាពិសេសនៅក្នុងអណត្តិទី៣នេះ រាជរដ្ឋាភិបាល អនុវត្តន៍គោលនយោបាយ និងបានកំណែទម្រង់ជាច្រើនវិស័យ ក្នុងគោលដៅឲ្យកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរ ។  ចំពោះកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រុមប្រឹក្សាខេត្តនិងខិតខំប្រឹងប...
យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​រយៈពេល ៥ឆ្នាំកម្ពុជាត្រូវការ​ថវិកាជិត​​ ៦០ពាន់​លាន​ដុល្លារ​

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​រយៈពេល ៥ឆ្នាំកម្ពុជាត្រូវការ​ថវិកាជិត​​ ៦០ពាន់​លាន​ដុល្លារ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ​ដើម្បី​សម្រេច ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ​ កម្ពុជាត្រូវការ​ប្រភព​ហិរញ្ញប្បទាន​ដោយ​ធនធាន​ក្នុង​ស្រុក​ និង​ធនធាន​ក្រៅ​ស្រុក​ ព្រមទាំង​វិនិយោគមូលធន​របស់​វិស័យ​សាធារណៈ​ និង​ឯកជន​ប្រមាណ​ជា​ ៥៩.៩​ពាន់​​លាន​ដុល្លារ​អាមេរិក​។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២៣​ ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នៅថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ។​ ក្រោមអធិតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានៅមានការងារអាទិភាពសេសសល់នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ចំនួន៧៖ ១)ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើន...
លោកស្រីឧកញ៉ាសៀង ចាន់ហេង៖ ក្រុមកីឡាករប្រណាំងទូកទាំងអស់ ត្រូវសាមគ្គីគ្នាឲ្យល្អដើម្បីជ័យជំនះ

លោកស្រីឧកញ៉ាសៀង ចាន់ហេង៖ ក្រុមកីឡាករប្រណាំងទូកទាំងអស់ ត្រូវសាមគ្គីគ្នាឲ្យល្អដើម្បីជ័យជំនះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៌ បានផ្តល់ការលើកទឹកចិត្តដល់ក្រុមកីឡាករទូកង ទាំងអស់ត្រូវចេះសាមគ្គីផ្ទៃក្នុង អាធ្យាស្រ័យគ្នាទៅវិញទៅមកឲ្យបានល្អ និងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព នៅ ក្នុង ព្រះរាជពិធីបុណ្យអុំទូក។ លោកស្រីឧកញ៉ា សៀង ចាន់ហេង បានមានប្រសាសន៍ បែបនេះ ក្នុងពិធីក្រុងពាលី និងប្រោះព្រំដើម្បីត្រៀមរៀបចំចូលរួមប្រកួតថ្នាក់ជាតិសម្រាប់ទូក-ង តេជះនាគសរ មហាកោសាបារមីអង្គរ កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩នេះ ។ លោកស្រីអគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៌ បានមានប្រសាសន៍ថា ដើម្បីធានាឲ្យដំណើរការនៃការចូលមករួមប្រណាំងទូកប្រព្រឹត្តទៅដោយរលូន ស្នើឲ្យកីឡាករទូក-ង បង្កើនការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនះ។ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាករ លោកស្រីអគ្គនាយិកា បានជួយជ្រោមជ្រែងជាកន្លែងស្នាក់នៅ ហូបចុក ព្រមទាំងពិនិត្យសុខភាពជាប្រចាំផងដែរ សំដៅធ្វើយ៉ាងណាឲ្យកីឡាករ មានសុខភាពល្អ កំលាំងមាំម...
ចិន និងបារាំងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃទឹកប្រាក់១៥ពាន់លានអឺរ៉ូ

ចិន និងបារាំងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃទឹកប្រាក់១៥ពាន់លានអឺរ៉ូ

ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតម្លៃទឹកប្រាក់១៥ពាន់លានអឺរ៉ូ កាលពីថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន និងបារាំង ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានូអែល ម៉ាក្រុង ទៅកាន់ប្រទេសចិន ហើយមេដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃរហូតដល់៥០ពាន់លានអឺរ៉ូ នៅពេលខាងមុខ ។ សូមបញ្ជាក់ជូនថា ប្រទេសទាំងពីរបានរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីចំនួន៤០កិច្ចព្រមព្រៀង ដោយផ្តោតទៅលើវិស័យជាច្រើន ដោយឆ្លងកាត់ការចរចា នៅពេលខាងមុខនេះ ៕...
សាលាឧទ្ធរណ៍ដោះលែងឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់គុក១ជីវិត

សាលាឧទ្ធរណ៍ដោះលែងឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់គុក១ជីវិត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យអតីត ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចឲ្យជនជាប់ចោទចំនួន ៤នាក់មាន ឈ្មោះ ថោង សារ៉ាត់, ឈ្មោះ ហួយ ចាន់ថុល, ឈ្មោះ មាស សម្បត្តិ ហៅ ទូច និង ឈ្មោះ ឃុន ចិត្រា នៅក្រៅឃុំជាបណ្តោះអាសន្ន និងដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន, បទ ឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន យោងតាមមាត្រា២៨ មាត្រា ២៩, មាត្រា ២០០ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោស ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សចំនួន ៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាម...
ក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីនកិនស្រូវចំនួន១៣ក្រុមហ៊ុនចូលរួមមហាព្រឹត្តការណ៍ពិព័ណ៌នៅប្រទេសចិន

ក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីនកិនស្រូវចំនួន១៣ក្រុមហ៊ុនចូលរួមមហាព្រឹត្តការណ៍ពិព័ណ៌នៅប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវកម្ពុជាបានដឹកនាំ គណៈប្រតិភូ ដែលជាសមាជិកក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីន កិនស្រូវចំនួន១៣ក្រុមហ៊ុនចូលរួមមហាព្រឹត្តការណ៍ពិពណ៌នាំចេញនាំចូលប្រទេសចិនលើកទីពីរនាទីក្រុងសៀងហៃសាធរណៈរដ្ឋប្រជាមានិតចិន។ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការជួយសំរបសំរួលរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបាននាំយកនូវគំរូផលិតផលជាអង្ករមកតាំងបង្ហាញនឹងផ្សព្វផ្សាយ។ ការផ្សព្វផ្សាយលើកនេះគឺសហព័ន្ធស្រូវអង្ករកម្ពុជាបានយក ម៉ាកវិញ្ញត្តិកម្ម"ម្លិះអង្គរ" ដែលបានចុះបញ្ជីការពារនៅអង្កការសហប្រ ជាជាតិផ្នែកកម្មសិទ្ធបញ្ញាWIPOនិងប្រទេសចិនមកបង្ហាញ។ " ម្លិះអង្គរ" ជាម៉ាកវិញ្ញត្តិកម្ម លើក្រុមប្រភេទ របស់អង្ករក្រអូបកម្ពុជា ដែលមានពូជផ្ការំដួល ផ្ការំដេង ផ្ការមៀត និងសូមាលី ដើដើម្បីជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកមជាចិនសំរាប់ឆ្នាំ ២០ ២០។ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៣និងស្វាយចន្ទីចំនួន១ ត្រូវបានជ្រើសជាតំណាងអោយអ្ន...
តើកម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗនៅប្រទេស​​ណាខ្លះ​?

តើកម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗនៅប្រទេស​​ណាខ្លះ​?

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩នេះកម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗដូចជា សហរដ្ឋអាមេរិក (២៩%) សហភាពអឺរ៉ុប (២៤%) ជប៉ុន (៨%) ចិន (៧%) អង់គ្លេស (៧%) កាណាដា (៦%) ថៃ (៤%) វៀតណាម (២%)។ ចំពោះ​ មុខទំនិញចម្បងៗរួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ បរិក្ខារអគ្គិសនី កៅស៊ូ និងផលិតផលកសិកម្មផ្សេងទៀត។ ជាមួយគ្នានេះ មុខទំនិញនាំចូលសំខាន់ៗមានដូចជា វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ យានយន្ត ប្រេងឥន្ធនៈ បរិក្ខារសំណង់ ម្ហូបអាហារនិងភេសជ្ជៈ។​​ លើសពីនេះ​មាន​​ ជីកសិកម្មជាដើមដែលនាំចូលពីប្រទេសចិន (៣៩%)ថៃ(១៥%) វៀតណាម (១៣%) ជប៉ុន(៥%)កូរ៉េខាងត្បូង(៣%) ឥណ្ឌូណេស៊ី(៣%) ហុងកុង(៣%) សិង្ហបុរី (២%)ម៉ាឡេស៊ី (២%) សហរដ្ឋអាមេរិក (២%)និងដាណឺម៉ាក(១%)។...
លោកស្រី ខារី ឡាំ ទៅចូលរួមពិធីពិព័រណ៍ពាណិជ្ជកម្ម ទោះបីក្រុមបាតុករនៅតែធ្វើបាតុកម្ម

លោកស្រី ខារី ឡាំ ទៅចូលរួមពិធីពិព័រណ៍ពាណិជ្ជកម្ម ទោះបីក្រុមបាតុករនៅតែធ្វើបាតុកម្ម

ព័ត៌មានទាន់ហេតុការណ៍
លោកស្រី ខារី ឡាំ (Carrie lam) ប្រមុខដឹកនាំកំពូលរបស់ទីក្រុងហុងកុង បានធ្វើដំណើរទៅចូលរួមក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មមួយនៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះ ។ ទោះបីជាក្រុមបាតុករនៅទីក្រុងនេះ នៅតែបន្តធ្វើបាតុកម្មក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់ AP ។ លោកស្រី ខារី ឡាំ បាននិយាយថា នៅចុងសប្តាហ៍នេះ លោកស្រីនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ស្តីអំពីគម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលចិន ។ គម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលចិន គឺមាន៩ទីក្រុង រួមទាំងតំបន់សេដ្ឋកិច្ចពិសេសពីរ គឺទីក្រុងហុងកុង និងទីក្រុងម៉ាកា វ ដែលពលរដ្ឋហុងកុងអាចទៅរស់នៅ និងធ្វើការក្នុងតំបន់អភិវឌ្ឍន៍នេះ ៕...
ធនធានមនុស្សនៅកម្ពុជា នឹងជួយឲ្យសម្រេចនូវចក្ខុវិស័យ ជាប្រទេសមានចំណូលខ្ពស់

ធនធានមនុស្សនៅកម្ពុជា នឹងជួយឲ្យសម្រេចនូវចក្ខុវិស័យ ជាប្រទេសមានចំណូលខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  តំណាងសហព័ន្ធសហភាពយុវជនរាជធានីភ្នំពេញ បានលើកឡើងថា ធនធានមនុស្សនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ខ្លួនឯង និងសង្គម ជាពិសេសជួយឲ្យបានសម្រេចនូវចក្ខុវិស័យ ជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ ។ លោកឃុត ចាន់ដារ៉ា អនុប្រធានសហព័ន្ធសហភាពយុវជនរាជធានីភ្នំពេញ បានលើកឡើងក្នុងសិក្ខាសាលា ស្តីពីវិធីសាស្រ្តជោគជ័យនៅក្នុងការសិក្សា និងក្លាយជាបុគ្គលឆ្នើម សម្រាប់សិស្សថ្នាក់ទី១២ ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអីអូ (CEO Master Club) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យអប់រំ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយថវិការរដ្ឋច្រើនជាងគេ នៅក្នុងរយៈពេលប៉ុន្មានឆ្នំានេះ ដើម្បីជរុញធនធានមនុស្ស នៅកម្ពុជាឲ្យបានកាន់តែប្រសើរ ទាំងផ្នែកចំណេះដឹង នឹងចំណោះធ្វើ ។ លោកឃុត ចាន់ដារ៉ា បន្តទៀតថា  ធនធានមនុស្សនៅកម្ពុជា នឹងដើរតួនាទីយ៉ា...