លោក វ៉ាត់ ចំរើន ផ្ដាំកីឡាករគ្រប់គ្នាឱ្យបន្តការពារសន្តិភាពដើម្បីបន្តការអភិវឌ្ឍនិងមកអុំទូកនៅឆ្នាំក្រោយៗទៀត
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ដែលបាន ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកថា នៅពេលត្រលប់ទៅកាន់ភូមិស្រុកវិញសូមចូលរួមថែរក្សាការពារសន្តិភាពបន្តទៀតដើម្បីបន្តការ អភិវឌ្ឍក្នុងប្រទេសនិងមានឱកាសមកចូលរួមប្រណាំងទូកនៅឆ្នាំក្រោយៗទៀត។
ការថ្លែង របស់លោក វ៉ាត់ ចំរើនធ្វើឡើងនាឱកាសលោកចូលរួមសំណេះសំណាលនិងថ្លែងអំណរគុណដល់ក្រុមកីឡាករចំណុះទូកទាំង៣មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ(ទូកងចំនួន២ និងទូកចែវចំនួន១)ក្នុងនាមតំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារាត្រីថ្ងៃ១២ខែវិច្ឆិកា។
លោក វ៉ាត់ ចំរើន បានថ្លែងថា «យើងទាំងអស់គ្នាឃើញភាពរុងរឿងនៅនឹងភ្នែកយើងកំពុងកសាងវប្បធម៌ខ្មែរស្រលាញ់ខ្មែរស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ។ការស្រលាញ់គ្នាឱ្យតម្លៃគ្នាទៅវិញទៅមកលើកទឹកចិត្តគ្នាទៅ វិញទៅមក...








