កម្ពុជា-ចិនជម្រុញបង្កើនគុណភាពទំនិញសុវត្ថិភាពផលិតផលនិងការធ្វើពាណិជ្ចកម្មរួមគ្នា
កម្ពុជា-ចិន ចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ និងការពិនិត្យលើតម្រូវសម្រាប់គុណភាពទំនិញនិងសុវត្ថិភាពផលិតផលបញ្ហាសុខភាព សុវត្ថិភាពនិងការធ្វើពាណិជ្ចកម្មទ្វេភាគីរួមគ្នា។
លោក ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ ជាមួយ លោក Tian Shihong អនុរដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន។
លោកទេសរដ្ឋមន្រ្តីថា ស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន គឺជាស្ថាប័នទើបបង្កើតឡើងរយ:ថ្មីៗ តែបានដើរតួយ៉ាងសំខាន់ ក្នុងការជម្រុញទំនាក់ទំនង និងលើកកំពស់កិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មលើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសា...








