ក្រសួងរ៉ែ និងថាមពល អះអាងថា៖ កម្ពុជាលែងខ្វះថាមពលអគ្គិសនី ប្រើប្រាស់ទៀតហើយនៅក្នុងរដូវប្រាំងនេះ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅរដូវប្រាំងខាងមុខនេះ កម្ពុជាលែងខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតឡើយ ។ ទោះបីរោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ ដែលគ្រោង ដាក់ឲ្យដំណើរការនៅក្នុងរដូវប្រាំងខាងមុខនេះ សាងសង់មិនទាន់ចប់តាមផែនការក៏ដោយ ។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់បែបនេះ នៅពេលចុះពិនិត្យរោងចក្រ អគ្គិសនីដើរដោយប្រេងខ្មៅ នៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ការសាងសង់រោងចក្រដើរដោយប្រេងខ្មៅនេះ រាជរដ្ឋាភិបាលបានចំណាយថវិការរបស់ជាតិ ដើម្បីបង្កើតរោងចក្រនេះឡើង ដែលមានកំលាំងថាមពលប្រមាណ ៤០០ មេហ្គាវ៉ាត់ ដោយគ្រោងសាងសង់ឲ្យរួចរាល់ជាស្ថាពរ នៅក្នុងខែមិថុនា ឆ្នាំ២០២០ ដើម្បីទ្រទ្រង់ការកង្វះអគ្គិសនីនៅរដូវប្រាំង នឹងទៅឆ្នាំខាងមុខបន្តបន្ទាប់ទៀត ។
ចំពោះគម្រោងនៃការសាងសង់រោងចក្រនេះ...








