ក្នុងមួយថ្ងៃ កម្ពុជាត្រូវការឈាមជាង ២០០ប្លោកដើម្បីជួយសង្រ្គោះអ្នកជំងឺ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា កម្ពុជាក្នុងមួយថ្ងៃតម្រូវការឈាមប្រមាណជាង២០០ប្លោក ដើម្បីជួយសង្រ្គោះអ្នកជំងឺជាច្រើន ខាងផ្នែកបច្ចេកទេស សម្ភារៈ និងបរិក្ខាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល។
នៅក្នុងកម្មវិធី ទឹកចិត្តមនុស្សធម៌ រួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស កាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា សព្វថ្ងៃនេះអ្នកជំងឺជាច្រើនដែលទទួលការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ដែលជួយដល់អ្នកជំងឺខ្វះខាតឈាម ដូចជា ស្រ្តីសម្រាលកូន គ្រោះថ្នាក់ចរាចរណ៍ ជំងឺផ្នែកមហារីក និងការលាងឈាមជាដើម។
លោកវេជ្ជបណ្ឌិត ទង វាញ់ត្រា (TON THANHTRA) អគ្គនាយកមន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានឲ្យដឹងថា នេះជាលើកទី៦ហើយ ដែលមន្ទីរពេទ្យរៀបចំកម្មវិធីនេះឡើងដើម្បីជួយអ្នកជម្ងឺដែល...








