ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកធ្វើដំណើរទៅទស្សនកិច្ច ប្រទេសវៀតណាម

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកធ្វើដំណើរទៅទស្សនកិច្ច ប្រទេសវៀតណាម

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក Mark Esper រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ ក្នុងគោលដៅជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Mark Esper បានសន្យាថា អាមេរិកនឹងផ្តល់នាវាល្បាតក្នុងដែនសមុទ្រមួយគ្រឿងទៀតដល់ប្រទេសវៀតណាម ក្នុងគោលដៅពង្រឹងសមត្ថភាពក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន ។ នេះជានាវាល្បាតដែនសមុទ្រទីពីរហើយរបស់សហរដ្ឋអាមេរិក ដែលនឹងផ្តល់ជូនប្រទេសវៀតណាម។ ខណៈប្រទេសវៀតណាមកំពុងមានជម្លោះជាមួយប្រទេសចិន លើសំណុំរឿងសមុទ្រចិនខាងត្បូង ៕...
សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរវត្ត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរវត្ត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាបានបង្ហាញគោលបំណងពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរ ជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា។ ឆ្លើយតបនឹងការលើកឡើងរបស់សមាគមទាំងពី​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ការរៀចំព្រឹត្តិការណ៍នេះទៅបានគឺត្រូវបានមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើងនឹងពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរារដ្ឋ បាលខេត្តសៀមរាប និងសមាគមទាំងពីរជាបន្តបន្ទាប់ទៀត។ ក្នុងជំនួបពិភាក្សានេះសមាគមចុងភៅ...
ត្រីមាសទី ៣ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត ៥ លាននាក់

ត្រីមាសទី ៣ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត ៥ លាននាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា វិស័យទេសចរនៅកម្ពុជា បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ មានអ្នកធ្វើដំណើរឆ្លងកាត់កម្ពុជា សរុបប្រមាណជាង ៤ លាន ៨ សែននាក់ ។ ក្នុងនោះការធ្វើដំណើរ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រមាណជាង ១ លាន ៥ សែននាក់ ។  ព្រលានយន្តហោះសៀមរាប ជាង ១ លាន ២ សែននាក់ និងព្រលានយន្តហោះកងកេង​ខេត្តព្រះសីហនុជិត ៦០ម៉ឺននាក់ ។ ដោយឡែកការធ្វើដំណើរតាមផ្លូវគោក មានប្រមាណជាង ១ លាន ៣ សែននាក់, នឹងតាមផ្លូវទឹកមានចំនួនជាង ១០ម៉ឺននាក់ ។  ក្នុងនោះអ្នកទេសចរ មានចំនួនជាង ៣ លាន ៥ សែននាក់ អ្នកជំនួញជាង ១ លាននាក់ និងមកពីតំបន់ផ្សេងៗទៀតមានចំនួនប្រមាណជិត ១៤ ម៉ឺននាក់ ។ ភ្ញៀវទេសចរមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិចរួមមាន  ប្រទេសក្នុងអាស៊ាន  អាស៊ីខាងជើងនិងខាងកើត ។ អាស៊ីខាងត្បូង និងប្រទេសជាប់តំបន់សមុទ្រ មានចំនួនជាង ៤ លាននាក់ ។ តំបន់អឺរ៉ុបមាន អឺរ៉ុបខាងជើង ខាងលិច, សរុបជ...
អ្នកជំនាញអចលនទ្រព្យចាត់ទុកឆ្នាំ២០១៩នេះ ជាឆ្នាំនៃការអភិវឌ្ឍខ្លាំងផ្នែកវិស័យសំណង់នៅកម្ពុជា

អ្នកជំនាញអចលនទ្រព្យចាត់ទុកឆ្នាំ២០១៩នេះ ជាឆ្នាំនៃការអភិវឌ្ឍខ្លាំងផ្នែកវិស័យសំណង់នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃអចលនទ្រព្ យនិងជាអគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានថ្លែងថា នៅឆ្នាំ២០១៩ជាឆ្នាំមានការរីកចម្រើនទៅ មុខរបស់វិស័យអចលនទ្រព្យ ជាក់ស្តែងសកម្មភាពនៃការទិញដូ លក់ និងជួលនៅតែមានដំណើរការជាធម្មតា ។ ថ្មីៗនេះអ្នកវិនិយោគក្រៅប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍ប្រទេសកម្ពុជាបន្ថែមទៀតនៅពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍជាមួយនិងសុខសន្តិភាពពេញផ្ទៃប្រទេស។ លោកឧកញ៉ាបានបន្ថែមទៀតថា សកម្មភាពទិញ ដូ នៅតាមជាយក្រុង និងនៅបណ្តាខេត្តមួយចំនួនកំពុងតែដំណើរជាបន្តបន្ទាប់ ហើយវិស័យនេះកំពុងតែមានការរីកចម្រើនជាមួយនិងការអភិវឌ្ឍធនធានមនុស្សនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីក្រៅប្រទេស ខណៈដែលសកម្មភាពវិនិយោគដីឡូតិ៍ បុរី និងផ្ទះល្វែង ខុនដូ កំពុងតែមានសន្ទុះខ្លាំង។ អ្នកជំនាញខាងលើបន្ថែមថា បច្ចុប្បន្ននេះចិនជាប្រទេសមានការវិនិយោគច្រើនជាងគេនៅកម្ពុជានិងកំពុងតែពង្រីកសក្តានុពលទិញនិងលក់របស់ខ្...
សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មទាំងស្រុងឡើងវិញលើអ៊ីរ៉ង់

សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មទាំងស្រុងឡើងវិញលើអ៊ីរ៉ង់

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា សហរដ្ឋអាមេរិកបានសម្រេចកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុងឡើងវិញលើប្រទេសអ៊ីរ៉ង់ ក្រោយពីសាធារណរដ្ឋអ៊ីស្លាមមួយនេះ បានបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់ខ្លួន ដោយចាប់ផ្តើមចម្រើនសាធាតុអ៊ុយរ៉ានីញ៉ូមសាជាថ្មី ។ រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានអោយដឹងថា អាមេរិកនឹងបញ្ចប់ការលើកលែងទណ្ឌកម្មមួយចំនួនលើប្រទេសអ៊ីរ៉ង់ និងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ ។ ការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកលើអ៊ីរ៉ង់ គឺអាមេរិកបានបន្ធូរបន្ថយខ្លះលើការនាំចេញប្រេងឥន្ធនៈ ឧស្ម័ន និងធនធានធម្មជាតិមួយចំនួនទៀត មានរ៉ែជាដើម ហើយការបញ្ចប់ការលើកលែងទណ្ឌកម្ម គឺជាការបិទការនាំចេញពីអ៊ីរ៉ងទាំស្រុងតែម្តង ។ ប្រេងឥន្ធនៈ ឧស្ម័ន និងធនធានធម្មជាតិ គឺជាផលិតផលសំខាន់បំផុតក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបសប្រទេសអ៊ីរ៉ង់ តាមរយៈការន...
ព្រះបរមសព សម្តេចព្រះរៀម នរោត្តមបុប្ផាទេវី បានដង្ហែរមកដល់មាតុភូមិកម្ពុជាហើយ

ព្រះបរមសព សម្តេចព្រះរៀម នរោត្តមបុប្ផាទេវី បានដង្ហែរមកដល់មាតុភូមិកម្ពុជាហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ព្រះបរមសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែរមកដល់មាតុភូមិកម្ពុជាវិញហើយ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។  គេសង្កេតឃើញមានការនិមន្ត យាង និងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ រាជវង្សានុវង្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បៈករ សិល្បៈការិនី មកពីព្រះមរបរាជវាំង ក្រសួង ស្ថាប័នរដ្ឋ ទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ក្បួនព្រះទីនាំងរថយន្តបានដង្ហែព្រះបរមសព សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ចេញពីព្រលានអន្តរជាតិភ្នំពេញឆ្ពោះមកកាន់វត្តបទុមវតី ដែលនៅទីនោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត នៃសម្ដេចព្រះមហាក្សត្រីយានី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ស្ដេចយាងរង់ចាំទទួលព្រះបរមសព ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ ដែលត្រូវប្រារព្ធព្រះរាជពិធីបុណ្យនៅទីនោះ ៕  ...
លោកវេង សាខុន៖ ចូលរួមការពារសេចក្តីព្រាងច្បាប់ នៅវិមានរដ្ឋសភា

លោកវេង សាខុន៖ ចូលរួមការពារសេចក្តីព្រាងច្បាប់ នៅវិមានរដ្ឋសភា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា ចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញតិ្ត នៃអនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា ។ មានលោកជា វ៉ាន់ដេត ជាប្រធាន និងគណៈកម្មការទី៥ នៃរដ្ឋសភា និងលោកឈាង វុន ជាប្រធាន។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នារសៀលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាតំណាងពីគណៈកម្មការទាំង១០ នៃរដ្ឋសភាដ៏ឧត្តុង្គឧត្តមផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេ...
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់​ថា ៖រយៈពេល២០ ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់​ថា ៖រយៈពេល២០ ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រយៈពេល ២០ ឆ្នាំមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលកំពុងធ្វើឲ្យកម្ពុជា ផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុត នៅលើឆាកអន្តរជាតិ ។ លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងជំនួបជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោក Christian Berger ​បានឲ្យដឹងថា កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន ជាប្រទេសមួយមានការអភិវឌ្ឍន៍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធផលទាំងនោះ បានកើតឡើងពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាឧត្តម្ភមគ្គុទេស្ទដ៍ឆ្នើម នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ ។ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្ពុជា-អាល្លឺម៉ង់ មានប...
អ្នកវិនិយោគចិន​ គ្រោង​បោះ​ទុន​១៣០០​លាន​ដុល្លារ​​ ដើម្បីវិនិយោគលើវិស័យសំខាន់ៗ​នៅកម្ពុជា​

អ្នកវិនិយោគចិន​ គ្រោង​បោះ​ទុន​១៣០០​លាន​ដុល្លារ​​ ដើម្បីវិនិយោគលើវិស័យសំខាន់ៗ​នៅកម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមវិនិយោគិនមកពីខេត្តហ៊ូណាន ប្រទេសចិន មានគម្រោងបោះទុនប្រមាណ ១៣០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យសំខាន់ៗនៅប្រទេសកម្ពុជា ។ដើម្បីវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម គ្រឿងយន្ដឧស្សាហកម្ម គ្រឿងយន្ដកសិកម្ម និងវិស័យផ្សេងៗទៀត។ ការឲ្យដឹងបែបនេះក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា និង លោក ទូ ជាហោ សមា​ជិក​គណៈ​កម្មាធិការ​មជ្ឈឹមបក្ស​ និង​ជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន​​ កាលពី​ថ្ងៃទី១៨ ​ខែវិច្ឆិកា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា វឌ្ឍនភាពទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិនកាលពីឆ្នាំ២០១៧ ដែលសម្រេចបានទឹកប្រាក់ ៥ប៊ីលានដុល្លារ តាមផែនការកំណត់ និងសម្រេចបានជាង ៦ប៊ីលានលាន​ដុល្លារ កាលពី​ឆ្នាំ ២០១​៨ ព្រមទាំងមានផែនការ​បង្កើន​ឲ្យបានដល់ ១០ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣៕  ...
ព្រះរាជជីវប្រវត្តិសង្ខេប៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 

ព្រះរាជជីវប្រវត្តិសង្ខេប៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះរាជប្រវត្តិសង្ខេប៖ ព្រះនាមពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ព្រះនាមដើម៖ នរោត្ដម បុប្ផាទេវី គោរមងារ៖ ទេពនាថវដ្តីឯក ព្រះឋានៈ៖ ព្រះរាជបុត្រី ប្រសូត៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ ព្រះបិតា៖ នរោត្ដម សីហនុ ព្រះមាតា៖ ផាត់ កាញ៉ុល សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ ព...