សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Gilbert Houngbo ប្រធានអង្គការអង្គការ IFAD ។
លោក Gilbert Houngbo បានគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោកបានចូលជួបសម្តែងការគួរសម និងដើម្បីស្វែងយល់អំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជាផងដែរ។
លោក Gilbert លោកធ្លាប់បានមកប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែពេលនេះ គឺបានឃើញកម្ពុជាមានការរីកចម្រើនខុសគ្នាប្លែកខ្លាំងមែនទែន ដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍និងគោរពនូវវីរភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងខ្លាំងជាទីបំផុត។
ក្នុងឱកាសនេះដែរ លោក Gilbert បានគោរពស្នើសុំ សម្ដេចតេជោ ដើម្បីស្វែងយល់អំពីស្ថានភាពនៃវិស័យកសិកម្មនៅកម្ពុជា ព្រោះស្អែកនេះលោកនឹងអញ្ជើញទៅខេត្តកណ្ដ...








