ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កងទ័ពជាតិលីប៊ី គម្រាមវាយប្រហារលើនាវាចម្បាំងរបស់ប្រទេសទួរគី

កងទ័ពជាតិលីប៊ី គម្រាមវាយប្រហារលើនាវាចម្បាំងរបស់ប្រទេសទួរគី

សង្គម និងកម្សាន្ត
  អ្នកនាំពាក្យកងទ័ពជាតិលីប៊ី Libyan National Army ដែលហៅកាត់ថា LNA បានប្រកាសកាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនានេះថា កងទ័ពជាតិលីប៊ី នឹងវាយប្រហារលើនាវាចម្បាំងរបស់ប្រទេសទួរគី នៅលើដែនទឹករបស់ប្រទេសលីប៊ីនៅពេលខាងមុខ ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ឧត្តមសេនីយ៍ Khalifa Hifter ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិលីប៊ី LNA បានចោទប្រកាន់ទួរគី ពីបទចូលរួមជាមួយកងទ័ពលោក ខាលិច មានអាមេរិកជាដើម ក្នុងការវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតិលីប៊ី លោក Moamar Gadhafi កាលពីឆ្នាំ២០១១កន្លងទៅ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១កន្លងទៅ កងទ័ពលោកខាលិច មានអាមេរិកជាដើម បានវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតិលីប៊ី លោក Moamar Gadhafi និងបានបន្សល់ទុកសង្គ្រាមស៊ីវិលអោយប្រទេសលីប៊ីរហូតដល់ពេលបច្ចុប្បន្ននេះ ៕  ...
អភិបាលខេត្តព្រះសីហនុថ្មី ប្តេជ្ញាពង្រឹងគុណភាពសំណង់​ និងលើកកម្ពស់ការអភិវឌ្ឍ​ ឲ្យកាន់តែប្រសើរ​

អភិបាលខេត្តព្រះសីហនុថ្មី ប្តេជ្ញាពង្រឹងគុណភាពសំណង់​ និងលើកកម្ពស់ការអភិវឌ្ឍ​ ឲ្យកាន់តែប្រសើរ​

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកគួច ចំរើន បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អភិបាលខេត្តថ្មីរូបនេះ បានថ្លែងប្តេជ្ញាក្នុងការអភិវឌ្ឍន៍ខេត្តជាប់មាត់សមុទ្រមួយនេះ ពិសេសពង្រឹងគុណភាពសំណង់ និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ លោកគួច ចំរើន បានបញ្ជាក់ពីការប្តេជ្ញាដូចខាងក្រោម៖ ១. ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។ ២. ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណា​​ក់​កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ៣. ខិតខំគោរព និងអនុវត្តតាមគោលការណ៍...
វិនិយោគចិនបានជួយកម្ពុជាយ៉ាងច្រើនក្នុងការអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ចនិងសង្គម

វិនិយោគចិនបានជួយកម្ពុជាយ៉ាងច្រើនក្នុងការអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ចនិងសង្គម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជាច្រើន គឺដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនិងគ្នាតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយជាពិសេសកម្ពុជាបានស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម ដូច្នោះលំហូរវិនិយោគចិនពេលនេះជាសញ្ញាដ៏ល្អដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។ លោកឧកញ៉ាថ្លែងទៀតថា ចំណុចគួរឲ្យចាប់អារម្មណ៍នោះវិនិយោគិនចិនបានចូលមកអភិវឌ្ឍនៅខេត្តព្រះសីហនុមុនគេធ្វើឲ្យខេត្តមួយនេះមានការរីកចម្រើនខ្លាំងនិងមានអគារខ្ពស់ៗរីកដូចផ្សឹត ទាំងហើយនេះជាសមិទ្ធផលរបស់វិនិយោគចិនមកប្រទេសកម្ពុជា ហើយទៅមុខទៀតនឹងមានវិនិយោគពីបណ្តាប្រទេសដទៃទៀតចូលមកជាបន្តបន្ទាប់ផងដែរ។ អ្នកវិនិយោគខាងលើបន្ថែមថា ប្រទេសចិនមិនត្រឹមតែរកស៊ីនៅកម្ពុជានោះទេ គឺអ្នកវិនិយោគចិនបានទៅវិនិយោគនៅបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក ហើយប្រទេ...
មេដឹកនាំក្នុងកិច្ចប្រជុំ G20 បង្ហាញក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម

មេដឹកនាំក្នុងកិច្ចប្រជុំ G20 បង្ហាញក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មេដឹកនាំភាគច្រើន រួមទាំងប្រមុខដឹកនាំស្ថាប័នហិរញ្ញវត្ថុនានាផងដែរ ក្នុងកិច្ចប្រជុំ G20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ។ សង្គ្រាមពាណិជ្ជកម្មដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឆេះឡើង នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកល និងធ្វើឲ្យប៉ះពាល់ដល់ប្រទេសភាគច្រើននៅជុំវិញពិភពលោក ។ លោក Yasutoshi Nishimura អនុរដ្ឋមន្ត្រីនៃទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំ G20 ថា មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានឲ្យតម្លៃខ្លាំងទៅលើពាណិជ្ជកម្មសេរី និងប្រឆាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ៕...
បន្ទាប់ពីអាជ្ញាធរឲ្យផ្អាកម្ចាស់គ្រឿងចក្រ ប្ដឹងទារប្រាក់២សែនដុល្លារមកវិញ ក្នុងគម្រោងជីកយកដីចំណីបឹងទន្លេសាបត្រូវបរាជ័យ

បន្ទាប់ពីអាជ្ញាធរឲ្យផ្អាកម្ចាស់គ្រឿងចក្រ ប្ដឹងទារប្រាក់២សែនដុល្លារមកវិញ ក្នុងគម្រោងជីកយកដីចំណីបឹងទន្លេសាបត្រូវបរាជ័យ

សង្គម និងកម្សាន្ត
សៀមរាប៖ ក្រុមម្ចាស់គ្រឿងចក្រ ដាក់ពាក្យបណ្តឹងចូលតុលាការ ទាមទារប្រាកកក់មកវិញ បន្ទាប់ពីគម្រោងជីកកាយបារាយណ៍នៅលើចំណីដីបឹងទន្លេសាប ត្រង់ចំណុចទំនប់លេខ៧៨ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអាជ្ញាធរហាមឃាត់។ តាមលិខិតកិច្ចសន្យាចំនួនបីសន្លឹក ដែលអ្នកសារព័ត៌មានទទួលបាន ឃើញមានស្នាមមេដៃពីម្ចាស់គម្រោងកាយបារាយណ៍ ដោយមានការឯកភាពគ្នារវាងលោក គង់ ប៉ឹប ជាក្រុមប្រឹក្សាសង្កាត់ និងលោក ក្អោក រ៉ន ចៅសង្កាត់ជ្រាវ រួមជាមួយលោក គង់ មង្គល ហៅ គន់ ជាប្រធានសហគមន៍ទំនប់លេខ៧៨ ដែលមានទាំងមេភូមិចំនួន៧ នៅក្នុងសង្កាត់នេះ បានផ្តិតមេដៃចូលរួមធ្វេីជាសាក្សីនៅលេីគម្រោងមួយនេះ ជាមួយម្ចាស់គ្រឿងចក្រ ដោយសន្យាបែងចែកជាបួនក្រុម មានលោក ឡុង ឌី ជាមេក្រុមក្នុងចំណោមក្រុមទាំងបួននេះ។ លោក ឡុង ឌី បានឲ្យដឹងថា លោកបានពឹងមេធាវីរបស់លោក ដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីប្តឹងឈ្មោះបីនាក់ខាងលេី ដែលជាអ្នករៀបចំគម្រោង ដោយទាមទារយកប្រាក់ចំនួនជ...
អ៊ីរ៉ង់ ចង់លក់ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដូចប្រទេសនានាជុំវិញពិភពលោក

អ៊ីរ៉ង់ ចង់លក់ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដូចប្រទេសនានាជុំវិញពិភពលោក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ នឹងជួបពិភាក្សាជាមួយមន្ត្រីនៃប្រទេសមហាអំណាចលោកខាងលិច មានប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស នៅថ្ងៃសុក្រ ទី២៨ ខែមិថុនានេះ ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ចង់លក់ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដូចប្រទេសនានានៅជុំវិញពិភពលោក និងចង់បានលុយត្រឡប់មកវិញ ខណៈដែលអាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ក្នុងករណីទាំងពីរនេះ ។ មហាអំណាចលោកខាងលិច ចង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយរក្សាទំនាក់ទំនងពាណិជ្ជកម្មជាធម្មតាជាមួយអ៊ីរ៉ង់ ប៉ុន្តែបំណងនេះមិនអាចធ្វើទៅបាន ដោយសារទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកលើអ៊ីរ៉ង់ ៕...
លោក បណ្ឌិត​ គីម​ ហ៊ាង បង្ហាញវិធីសាស្រ្តរកលុយក្នុងវិស័យអចលនទ្រព្យ

លោក បណ្ឌិត​ គីម​ ហ៊ាង បង្ហាញវិធីសាស្រ្តរកលុយក្នុងវិស័យអចលនទ្រព្យ

សេដ្ឋកិច្ច និងវិនិយោគ
លោក បណ្ឌិត​ គីម​ ហ៊ាង ប្រធាន KW Cambodia បានបង្ហាញវិធីសាស្រ្ត ៧យ៉ាង ដើម្បីរកលុយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកបណ្ឌិតបញ្ជាក់ថា" នៅថ្ងៃអាទិត្យ ១៤ កក្កដា ២០១៩ខាមុខនេះ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅ CKCC សម្រាប់មនុស្ស ៥០០នាក់ ហើយ នេះគឺជាឱកាសដ៏ល្អសម្រាប់សហគ្រិនយើងនិងពលរដ្ឋចង់បានកម្រៃបន្ថែមទៀត" ។ សូមអានគន្លឹះសំខាន់ៗ ទាំង៧យ៉ាង: 1. លោកអ្នកជាភ្នាក់ងារអចលនទ្រព្យកម្ពុជា! 2. លោកអ្នកជាអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា! 3. លោកអ្នកជាអ្នកគ្រប់គ្រងអចលនទ្រព្យកម្ពុជា! 4. លោកអ្នកជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យកម្ពុជា! 5. លោកអ្នកជាអ្នកវិនិយោគអចលនទ្រព្យកម្ពុជា! 6. លោកអ្នកមានអាជីពទាក់ទងអចលនទ្រព្យកម្ពុជា! 7. លោកអ្នកចង់ចេះ និងចង់ដឹងពីវិស័យអចលនទ្រព្យកម្ពុជា! សូមទាក់ទងតាមលេខ 012 96 75 75, 099 20 21 52 & 078 666 779 ដើម្បីចុះឈ្មោះចូលរួមដោយមិនគិតថ្លៃ!...
រដ្ឋមន្ត្រីពាណិជ្ជកម្មប្តេជ្ញាជំរុញវិស័យកីឡាប្រណាំង កង់ឱ្យកាន់តែរីកចម្រើន ដើម្បីត្រៀមប្រកួតកីឡា SEA GAMESឆ្នាំ២០ ២៣

រដ្ឋមន្ត្រីពាណិជ្ជកម្មប្តេជ្ញាជំរុញវិស័យកីឡាប្រណាំង កង់ឱ្យកាន់តែរីកចម្រើន ដើម្បីត្រៀមប្រកួតកីឡា SEA GAMESឆ្នាំ២០ ២៣

សង្គម និងកម្សាន្ត
(ភ្នំពេញ) ប្រកាសចូលកាន់តំណែងជាប្រធានសហព័ន្ធខ្មែរកីឡាទខ្មែរកីឡាទោចក្រយានក្នុងអាណត្តិ ឆ្នាំ២០១៨-២០២២ លោក  សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការប្រតិបត្តិ និងគ្រូបង្វឹកទាំងអស់ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើនសំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងពរឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ការងាររបស់គណៈកម្មាធិការប្រតិបត្តិចាស់ និងការលះបង់របស់លោកគ្រូបង្វឹកខ្មែរ និងបរទេស ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យកីឡាកង់កម្ពុជា រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ជូនជាតិ នាពេលកន្លងមក មានដូចជាមេដាយមាស ១, មេដាយប្រាក់ ១ និងពានរង្វាន់កិត្តិ យសជាច្រើន។ លោករដ្ឋមន្ត្រីបានលើកឡើងពីតម្រូវការចាំបាច់សម្រាប់វិស័យកីឡាប្រណាំងកង់ និងបានស្នើសុំទស្សនៈ...
លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាយរងការិយាល័យប្រឆាំងគ្រឿងញៀន(ក៤) ពីបទប៉ុនប៉ងឃាតកម្ម

លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាយរងការិយាល័យប្រឆាំងគ្រឿងញៀន(ក៤) ពីបទប៉ុនប៉ងឃាតកម្ម

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)ពីបទប៉ុនប៉ងឃាតកម្ម ។   យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៣៩២ "ន" ដពស ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល ទីលំនៅផ្ទះលេខ៤៩ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។  លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា នេះ បានសម្រេចចោទប្រកាន់លើឈ្មោះ ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ពីបទប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។ ហេតុការណ៍នៃការបាញ់បោ...
ប្រជា​ពលរដ្ឋចោទប្រកាន់​ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ សាលាខេត្ត​ឧត្ដរមានជ័យ​ ផ្ដល់​ប័ណ្ណ​ព្រំដែន​យកលុយលើសសៀវភៅបន្ទុក

ប្រជា​ពលរដ្ឋចោទប្រកាន់​ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ សាលាខេត្ត​ឧត្ដរមានជ័យ​ ផ្ដល់​ប័ណ្ណ​ព្រំដែន​យកលុយលើសសៀវភៅបន្ទុក

សង្គម និងកម្សាន្ត
 ​ឧត្ដរមានជ័យ ​៖ ​មានការ​បែក​ធ្លាយរឿងលោក​ អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​សាលាខេត្ត​ឧត្ដរមានជ័យ  គាប​សង្កត់​ធ្វើបាប  ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​នាក់​ក្នុង​មួយៗ​ខែ​ និង​ប្រមូល​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​ តាមរយៈ​ការ​ផ្ដល់​សៀវភៅ​ឆ្លង​ដែន។ការបែកធ្លាយព័ត៌មាននេះបានកើតឡើង​នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ​ឆ្នាំ​២០១៩ នេះ ។ ប្រភព​បាន​ឲ្យ​ដឹងថា លោក​អាន់​ សំ​អាត​ បាន​ដាក់​បណ្ដាញ​ជាច្រើន​កន្លែង​នៅ​សង្កាត់​អូរ​ស្មាច់ ទទួល​ប្រមូល​ធ្វើ​សៀវភៅ​ឆ្លងដែន​កំណត់​យក​ប្រាក់​ក្នុង​ម្នាក់​ពី ១៤ ​ទៅ​១៥​ម៉ឺន​រៀល ពី​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង ដែល​ត្រូវការ​ប្រើប្រាស់​សៀវភៅ​ឆ្លងដែន ទៅ​ព្យាបាល​ជំងឺ ឬ ទៅធ្វើ​ពលករ​ទៅប្រទេសថៃ​។ ចំណែកអ្នក​ប្រមូល​ទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន​យកប្រាក់​មក​ប្រគល់ឲ្យ​ លោក​អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​១០​ម៉ឺន​រៀល​ ក្នុង​ម្នាក់ រីឯ​អ្នក​ប្រមូល​ចំណេញ​ម្នាក់​៤​ ...