សហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមរក្សាទីផ្សារ ខណៈទីផ្សារទៅអុឺរ៉ុប(EU)បានធ្លាក់ចុះ
ភ្នំពេញ៖ នៅថ្ងៃទី២៣ សីហានេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នឹងព្យាយាមរក្សាទីផ្សារអង្ករកម្ពុជាឱ្យបានច្រើនដោយមិនចង់បាត់បង់ដៃគូពាណិជ្ជកម្មណាមួយនោះទេ។ ខណៈដែលទីផ្សារទៅសហគមន៍អុឺរ៉ុប (EU) ធ្លាក់ចុះ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការចេញសេចក្តីប្រកាសព័ត៌មាន ស្នើឱ្យសហគមន៍អុឺរ៉ុបជួយលើកកម្ពស់ជីវិភាពកសិករខ្មែរនេះ គឺជាក្តីកង្វល់របស់វិស័យឯកជននៅកម្ពុជា បូករួមទាំងការស្នើសុំពីអ្នករកស៊ីនៅក្នុងសហគមន៍អុឺរ៉ុប។
លោកឧកញ៉ា បញ្ជាក់ថា វិស័យឯកជនចង់បានដៃគូនាំអង្ករចេញទៅច្រើន ដោយមិនចង់ឱ្យមានការបាត់បង់ដៃគូពាណិជ្ជកម្មជាមួយប្រទេសណាមួយនោះទេ ដូច្នេះសហព័ន្ធស្រូវអង្ករ ព្យាយាមធ្វើយ៉ាងណារក្សាឱ្យទីផ្សារអង្ករបានកាន់តែច្រើន ដើម្បីរក្សាភាពល្អប្រសើ។ទោះបីជាការនាំអង្ករចេញទៅអុឺរ៉ុបធ្លាក់ចុះ តែការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើង និង មានភាពល្អប្រសើជាងឆ្នាំម...








