អ្នកជំនាញផ្នែកអចលនទ្រព្យថា៖ «វិស័យអចលនទ្រព្យនៅតែមានភាពរឹងមាំនឹងគ្មានហានិភ័យ»
ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកក្រុមហ៊ុន Khmer Real Estate បានទទួលស្គាល់ថា នៅឆ្នាំ២០១៩ នេះ មានគំនិតខ្វែងគ្នាច្រើនអំពីតម្លៃអចលនទ្រព្យ ដោយសារតែតម្លៃអលនទ្រព្យបានឡើងខ្ពស់ ហើយការលក់ដូរមានការប្រុងប្រយ័ត្ន អ្នកផលិតផ្ទាល់ក៏មានការប្រុងប្រយ័ត្នច្រើនជាងមុនដែរ ប៉ុន្តែសម្រាប់អ្នករកស៊ីបែបប្រយោលវិញតែងតែគិតពីហានិភ័យច្រើន។
លោកបណ្ដិត គីម ហ៊ាង មានប្រសាសន៍ថា សម្រាប់វិស័យអលនទ្រព្យមិនមានហានិភ័យអ្វីកើតឡើងនោះទេ រយៈពេល ៥ឆ្នាំខាងមុខទៀត ។ កន្លងមកមានក្រុមហ៊ុនជាច្រើនបានមកវិនិយោគនូវគម្រោងធំៗមួយចំនួននៅកម្ពុជានិងតាមបណ្តាខេត្តសំខាន់ៗជាពិសេស ខេត្តព្រះសីហនុ ក្រុងបាវិត និងខេត្តសៀមរាប។
លោកបណ្ឌិតបន្តទៀតថ...







