សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ពិធីមង្គលការឱក សុគន្ធកញ្ញា
ភ្នំពេញ៖ តារាចម្រៀង ឱក សុគន្ធកញ្ញា បានរោងការហើយ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាភ្នំពេញ នៅជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំងសម្តេចទៀបាញ់ និងមន្ត្រីជាន់ខ្ពស់ បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសក្នុងពិធីចូលរោងការរបស់តារាចម្រៀងសម័យដ៏ល្បី ឱក សុគន្ធកញ្ញា។
កូនកម្លោះ គឺលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសបង្កើតរបស់លោក អ៊ឹង ឆៃងួន ជាម្ចាស់ផលិតកម្មហង្សមាស ដែលកញ្ញា ឱក សុគន្ធកញ្ញា កំពុងច្រៀងប្រចាំផលិតកម្មនេះ។
កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧ កញ្ញា ឱក សុគន្ធកញ្ញា បានបញ្ចប់មុខវិជ្ជារបាំបុរាណខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាង បានចូលច្រៀងដំបូង នៅផលិតកម្ម រស្មីស្ទឹងសង្កែ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤។ នៅឆ្នាំ២០០៤ ដល...








