ធនាគារអភិវឌ្ឍន៍ជនបទ បង្កើតគន្លឹះដើម្បីអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាឲ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ចូលរួមប្រជុំពិភាក្សាអំពីគំរោងគាំទ្រការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា ជាមួយតំណាងក្រុមហ៊ុនបោះដុំ-លក់ បន្លែសុវត្ថិភាពប្រមាណជាង១០ក្រុមហ៊ុនប្រចាំនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។
ដោយគិតគូពីសុខមាលភាពប្រជាពលរដ្ឋប្រើប្រាស់បន្លែសុវត្ថិភាព និងដើម្បីកាត់បន្ថយជាបន្តើរៗការប្រើប្រាស់បន្លែគីមី និងគ្មានគុណភាពដែលនាំចូលគ្មានប្រភពច្បាស់លាស់ ក្នុងគោលបំណង ដើម្បីពិភាក្សារិះរកវិធានការរួមក្នុងការលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
លោក កៅ ថាច បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនាមជាធនាគាររដ្ឋបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទាន ក៏ដូចជាក្រុមការងារបច្ចេកទេសដើម្បីសហការណ៍ជាមួយសហគមន៍អ្នកផលិត និងក្រុមហ៊ុនអ្នកទទួលទិញ។
លោកអគ្គនាយក បានបញ្ជាក់ទៀតថា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបញ្ហាទីផ្សារ ទន្ទឹមនឹងការផ...








