វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានកំណើនរឹងមាំថែមទៀតនាពេលខាងមុខ
ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអលនទ្រព្យបានអះអាងថា រយៈពេល២ឆ្នាំទៀតវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែមានកំណើននិងបន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជាមានសក្តានុពលចំពោះការអភិវឌ្ឍ។
លោក សោម កែវម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានបញ្ជាក់ថា វិស័យអលនទ្រព្យនៅប្រទេសកម្ពុជាថ្វីបើមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែវិស័យនេះនៅរយៈពេលពី ២ទៅ៥ឆ្នាំទៀតវិស័យនេះនៅតែល្អប្រសើរនិងមានវឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារតែមានការវិនិយោគច្រើនពីក្រៅប្រទេសជាពិសេសនោះគឺអ្នកវិនិយោគិនចិនសម្រុកចូលខ្លាំងតែម្តង។
លោកបានថ្លែងទៀតថា តាមពិតទៅប្រទេសកម្ពុជាគឺមានកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចជាតិរីកចម្រើនប្រចាំឆ្នាំ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកសម្រុកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
អ្នកជំនាញបានលើកឡើងថា ប្រទេសកម្ពុជានៅមានសន្ទុះនៃការអភិវឌ្ឍទៅទៀត ហើយបច្ចុប្បន្ននេះចំពោះការផ្គត់ផ្គង់ខុនវិញដូរសព្វថ្ងៃនេះ...








