គម្រោងស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ចំណាយថវិកាជាង៥៦លានដុល្លារ នឹងបើកការដ្ឋាននៅចុងឆ្នាំនេះ
ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោង ក្រោមឥណទានសម្បទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់ សរុប ៥៦,១០០.០០០ដុល្លារ ក្នុងនោះថវិកាគ្រោង សម្រាប់ការសាងសង់ (Civil Works) មានចំនួន ៤៣.៦០១.០០០ដុល្លារ និងថវិកាបម្រុង(Cortingencies) មានចំនួន ៨.០៩១.០០០ដុល្លារ។
សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅក្នុងពិធីចុះហត្ថលេខាផ្លូវជាតិលេខ២ និង២២ នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ គម្រោងនេះឆ្លងកាត់រាជធានី-ខេត្ត ចំនួន៣រួមមាន ៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ២ ចាប់ផ្តើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិ...








