សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាឯកសារសំខាន់ៗ ចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)ប្រមុខរដ្ឋវៀតណាម បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានហត្ថលេខាលើឯកសារចំនួន៥ផងដែរ។
ឯកសារទី១ ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដែលចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
ឯកសារទី២ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារ...








