អគ្គិសនីកម្ពុជាថា៖ដាច់ភ្លើងនៅភ្នំពេញ និងខេត្តមួយចំនួន ដោយសារមានបញ្ហានៅអនុស្ថានីយតាកែវ
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹហថា វេលាម៉ោង១៤:១០នាទីរសៀល មានករណីលោតឌីសង់ទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។
អគ្គិសនីកម្ពុជា បន្ថែមថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕...








