ក្រុហ៊ុនកាហ្វេមណ្ឌលគិរី ទទួលពានរង្វាន់ត្បូងពេជ្រក្នុងការប្រគូតប្រជែងគុណភាពម្ហូបអាហារ និងភេសជ្ជះរបស់ពិភពលោកនៅបារាំង
រយះពេល៣ឆ្នាំជាប់ៗគ្នាក្រុមហ៊ុនកាហ្វេ អឹមខេ(MK) មណ្ឌលគិរី ទទួលបានពានរង្វាន់កម្រិតស្តង់ដារពិភពលោកក្នុងការប្រគូតប្រជែងផលិតផលគុណភាពម្ហូបអាហារ និងភេសជ្ជះ ពិភពលោកកាលពីថ្ងៃទី១៧និងថ្ងែទី១៨ខែមិនាឆ្នាំ២០១៩ នៅប្រទេសបារាំងទទួលបានពាន់ត្បូងពេជ្រ ។
លោកស្រីអ៊ន់ ចន្ធី មា្ចស់ក្រុមហ៊ុនកាហ្វេមណ្ឌលគិរី បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមវិនិយោគកាហ្វេចាប់តាំងពីឆ្នាំ២០០៨មក កាលនោះគឺយើងធ្វើការផលិតកាហ្វេដោយដៃ និងឧបករណ៍មួយចំនួនតូច ពុំមានម៉ាស៊ីនទំនើបនោះទេ ហើយទើបបានបង្កើតជាក្រុមហ៊ុននៅ ឆ្នាំ២០១១។
ចំនួនដីដំណាំចំការកាហ្វេគឺមានតែ១០ហិកតាប៉ុណ្ណោះ ប៉ុន្តែប្រមូលផលបានច្រើន និងមួយចំនួនទៀតប្រមូលទិញពីប្រជាកសិករជនជាតិភាគតិចនៅទីនោះ។ បន្ទាប់ផលិតជាម្សៅកាហ្វេហើយចែកចាយនៅក្នុងប្រទេស និងក្រៅប្រទេសផងដែល។ សម្រាប់នាំចេញទៅក្រៅ ប្រទេសទាំងមាន ថៃ ចិន អូទ្រីស ភាគច្រើននាំចេញទៅប្រទេស រុស្ស៊ី។
ម្ចាស់ក្រុមហ៊ុនកាហ្វេមណ្ឌលគិរី ក៏បានអំពាវនាវដល់បងប្អ...








