កម្ពុជានិងហុងគ្រីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរដ្ឋាភិបាលកម្ពុជាបាន ចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ជាមួយលោក Péter Szijjártó រដ្ឋមន្រ្តីក្រ សួង ការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដើម្បីពង្រឹង លើកកម្ពស់កិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគី ដោយផ្អែកលើសមភាពនិងផលប្រយោជន៍រួម។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយគ្របដណ្តប់ លើ វិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ សំណង់ ហេដ្ឋារ ចនាសម្ព័ន្ធរូបវន្ត វិស្វកម្ម កសិកម្ម ឧស្សហកម្ម បរិស្ថាន ថាមពល សុខាភិបាល ទូរគម នាគន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្ត្រ និងការស្រាវជ្រាវព្រមទាំងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបម្រើការ អភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
...








