សហគ្រិនវ័យក្មេងនៅកម្ពុជាងាកមកវិនិយោគលើវិស័យអប់រំតាមស្តង់ដារអន្តរជាតិ
សហគ្រិនវ័យក្មេងនៅកម្ពុជាដែលជាសមាជិករបស់ CEO Master club បាន បោះទុនវិនិយោគរួមគ្នាលើវិស័យអប់រំ ជាមួយនិងលក្ខណៈស្តង់ដារអន្តរជាតិ ហើយការវិនិយោគនេះស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុង អ៊ីង និងជាសមាជិករបស់ CEO Master club បានឲ្យដឹងថា ការវិនិយោគបង្កើតសាលាអន្តរជាតិ ចុង អ៊ីងនេះ ដោយសារតែចង់ចូលរួមកសាងធនធានមនុស្សនៅកម្ពុជា ជាក់ស្តែងរយៈប៉ុន្មានខែនេះ សាលាទទួលបានការគាំទ្រច្រើន ហើយ ការវិនិយោគនេះដោយក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមានការចូលរួមជាភាគហ៊ុនស្ថាបនិកមានដូចជា លោក អោម សេងបូរ៉ា និងសហគ្រិន ម្ចាស់អាជីវកម្ម មួយចំនួនទៀត ដើម្បីចូលរួមជាមួយអភិវឌ្ឍជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា ការបណ្តុះបណ្តាលនេះគឺផ្តោតលើភាសាចិន អង់គ្លេស និងភាសាខ្មែរ ជាចម្បង ដោយសារតែបច្ចុប្បន្ននេះនិន្នា
ការនៃការវិនិយោគពីប្រទេសចិនកំពុងតែមានសន្ទុះខ្លាំងនៅកម្ពុជា ហើយសាលាអន្តរជាតិ...








