ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងដឹកនាំគណប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ពីថ្ងៃទី២៤-២៦ ខែកុម្ភៈនៅប្រទេសស្វីស
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ (High Level Segment of the 40th Session of the Human Rights Council) ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លើកឡើងថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុននឹងអញ្ជើញថ្លែងសុន្ទរកថា ដោយផ្តោតជាសំខាន់ទៅលើវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ដែលកម្ពុជាសម្រេចបាន ក៏ដូចជាវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល លើកកម្ពស់សិទ្ធិការងារ និងការពង្រឹងការអនុវត្តច្បាប់។
សេចក្តីប្រកា...








