តុលាការកំពូលលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី
ភ្នំពេញ៖ តុលាការកំពូលបានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ខាងមុខបន្ទាប់ពីបើកសវនាការជំនុំជម្រះសំណុំរឿងនេះតាមបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ចប់សព្វគ្រប់នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្នុងសវនាការជំនំុជម្រះសំណុំរឿងនេះមានលោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ជាតំណាងមហាអយ្យការ។
សូមបញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធខុសច្បាប់។
ដោយយល់ថា ខ្លួនមិនទាន់ទទួលបានយុត្តិធម៌ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវតុលាការសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា...








