អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ដែលជាប់សាច់ញាតិមេធាវីអ៊ូប៊ុនរ៉ាក្នុងករណី បង្ខាំងឪពុកបង្កើតលោកស្រី ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រេចបញ្ជូន ជនសង្ស័យប្រុស ស្រី ៣នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដែលជាប់ពាក់ព័ន្ធករណី បង្ខាំងឪពុកបង្កើតរបស់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០១៩ នេះ ដើម្បីឲ្យចាត់ការតាមនីតិវិធី។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ មាន
ឈ្មោះ សំ សុខុន ភេទស្រី អាយុ ៥៨ឆ្នាំ
ឈ្មោះ រ៉ាន ដាលុច ភេទប្រុស អាយុ ៣៦ឆ្នាំ
-និងឈ្មោះ ពុធ ធនូ ភេទប្រុស អាយុ ២៧ឆ្នាំ។
ចំណែក ជនរងគ្រោះ ឈ្មោះ ប៊ុន យុទ្ធា ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ជាឪពុកបង្កើតរបស់លោកស្រី
លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យ ដឹង ថា ករណីឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ខាងលើ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួននដោយមានការឯកភាពពីព្រះរាជអាជ្ញា។
...








