ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
គំនូសសញ្ញាចរាចរ​ និងស្លាកសញ្ញាចរាចរ​ លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ ជ្រោយចង្វារ

គំនូសសញ្ញាចរាចរ​ និងស្លាកសញ្ញាចរាចរ​ លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ ជ្រោយចង្វារ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ បានដាក់បង្ហាញគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារទី១។ -​ គំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។ – ស្លាកសញ្ញាចរាចរ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមធ្វើការប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គ.មក្នុង១ម៉ោង។ – ត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន។ ការណែនាំពីគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរនេះ ក្រោយពេលដែលស្ពានជ្រោយចង្វារបើកឲ្យដំណើរការភ្លាម មានម៉ូតូជាច្រើន ជាបន្តបន្ទាប់បានដួលនៅស្ពានជ្រោយចង្វារ។ ការដួលនេះ មកពីអ្នកបើកបរមិនគោរពគន្លងផ្លូវដែលតម្រូវសម្រាប់យានជំនិះរបស់ខ្លួន និងប្តូរពីគន្លងរថយន្តទៅគន្លងម៉ូតូ ដែលគន្លងទាំង២មានកម្រាលខណ្ឌខ្...
ផ្ទះផលិត​គ្រឿងញៀន​មួយកន្លែង​ ត្រូវសមត្ថកិច្ចបង្ក្រាប​​ នៅខណ្ឌ​សែន​សុខ

ផ្ទះផលិត​គ្រឿងញៀន​មួយកន្លែង​ ត្រូវសមត្ថកិច្ចបង្ក្រាប​​ នៅខណ្ឌ​សែន​សុខ

សង្គម និងកម្សាន្ត
(ភ្នំពេញ​​)៖​ កាលពីវេលា​ម៉ោង​ ​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩​​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ការ​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ និងមានការឯកភាពពី ​លោក​ សេង​ គឹ​ម​ឡាំង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាបផ្ទះផលិត​គ្រឿងញៀន​ ​នៅ​ចំណុច​ផ្ទះ​លេខ​ ​២៨៥AE0​ ផ្លូវ​៣៧១​ ក្រុម​ទី​៦​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ុយ​ រ៉ា​ស៊ី​ ភេទ​ប្រុស​ (​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​)​​ ។ ​​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាងមួយ​ចំនួន​រួម​មាន​ មេ​តំ​ហ្វេ​តា​មីន​ ១៨kg​,​ កេ​តា​មីន​ ​៦០kg​,​ សារធាតុ​មិន​ច្បាស់លាស់​ ​៥០,២kg​,​ ម្ស៉ៅ​រូប​ពោត​មាន​ច្បាស់លាស់​ ​៨០​កេស​,​ ម្ស៉ៅ​មិន​ច្បាស់លាស់​ ​៤៥kg​,​ ម៉ាស៊ីន​លាយថ្នាំ​ ៩​គ្រឿង​,​ ជញ្ជីង​ថ្លឹង​ ​០២​គ្រឿង​,​ ពុ​ម្ភ​គ្រាប់​ថ្នាំ​ ១៨០​ដើម​ និង...
សហព័ន្ធស្រូវអង្ករជំរុញឲ្យក្រុមហ៊ុនរដ្ឋចិន( COFCO )ពន្លឿនការទិញអង្ករពីកម្ពុជា

សហព័ន្ធស្រូវអង្ករជំរុញឲ្យក្រុមហ៊ុនរដ្ឋចិន( COFCO )ពន្លឿនការទិញអង្ករពីកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងឲ្យលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធ និងលេខាធិការដ្ឋានសហព័ន្ធ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ អញ្ជើញទស្សនកិច្ច នឹងជួបប្រជុំជាមួយក្រុមហ៊ុនរដ្ឋចិន COFCO ដើម្បីធ្វើបច្ចុប្បន្នភាពវិស័យស្រូវអង្ករកម្ពុជា និងបង្កើនកិច្ចសប្រតិបត្តិការ លើការនាំចេញអង្ករទៅកាន់ប្រទេសចិន។ លោក នង វាសនា បានស្នើរដល់ភាគីចិនចំនួន២ គឺទី១៖ ជំរុញការទិញអង្ករ និងពន្លឿនការនាំអង្ករពីកម្ពុជាបន្ថែមទៀត ដោយផ្អែកលើកូតាដែលយើងមានស្រាប់ និងកូតាដែលរដ្ឋាភិបាលចិន បានផ្តល់មកកម្ពុជារហូតដល់៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ។ ទី២៖ ពិភាក្សាលើការងារបច្ចេកទេស ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ និងផ្សព្វផ្សាយម៉ាកវិញ្ញាតកម្មអង្ករជាតិកម្ពុជា «ម្លិះអង្គរ (Malys Angkor)» នៅលើទីផ្សារប្រទេសចិន ឲ្យបានឆាប់។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការគ្នា ឲ្យកាន់តែស៊...
រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរ​លេីស្ពានជ្រោយចង្វារទី១​ គោរពគន្លងសម្រាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត ដើម្បីសុវត្ថិភាព

រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរ​លេីស្ពានជ្រោយចង្វារទី១​ គោរពគន្លងសម្រាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត ដើម្បីសុវត្ថិភាព

សង្គម និងកម្សាន្ត
(ភ្នំពេញ​)​​៖​ រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​។ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយត្រូវគោរពគន្លងធ្វើដំណើរដែលបានកំណត់​រួច រួមមានគន្លងសំរាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លងសំរាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕...
អ្នកវិនិយោគខ្មែរនិងបរទេសប្រមូលផ្តុំគ្នាកាន់តែច្រើនវិនិយោគខុនដូរនៅសង្កាត់បឹងកេងកង១ ក្នុងរាជធានីភ្នំពេញ

អ្នកវិនិយោគខ្មែរនិងបរទេសប្រមូលផ្តុំគ្នាកាន់តែច្រើនវិនិយោគខុនដូរនៅសង្កាត់បឹងកេងកង១ ក្នុងរាជធានីភ្នំពេញ

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ ៖ រយៈពេលជិត ១ទស្សវត្តរ៍ចុងក្រោយនេះ សង្កាត់បឹងកេងកង១ ជាសង្កាត់មួយមានភាពលេចធ្លោ និងមានសកម្មភាពមមាញឹកផ្នែក ពាណិជ្ជកម្ម គម្រោងខុនដូធំៗ បានរីកដូចផ្សឹតតែម្តង។ ដើមឡើយគ្រាន់តែជាដីបឹងមួយក្នុងចំណោមបឹងជាច្រើនទៀតនៅរាជធានីភ្នំពេញ និងមានផ្ទះឈើ ប៉ុន្តែរហូតមកដល់សម័យសង្គមរាស្រ្តនិយម ទើបតំបន់នេះត្រូវបានគេលុបចោលទាំងស្រុង ។ លោកស្រី ប្រាក់ មាលី ចៅសង្កាត់បឹងកេងកង១ បានលើកឡើងថា សង្កាត់បឹងកេងកង១ បានបង្កើតជាសង្កាត់នៅឆ្នាំ១៩៨៥ ជាផ្ទះថ្មបាក់បែក និងមានផ្លូវដីហុយពិបាកធ្វើចរាចរណ៍ ក្រោយមកសាលាខណ្ឌបានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំរហូតសព្វថ្ងៃបានក្លាយជាតំបន់មួយមានដីឡើងថ្លៃ។ លោកស្រីបានបន្តទៀតថា ការរីកចម្រើនសង្កាត់បឹងកេងកង១ ធ្វើឲ្យតម្លៃដីមានហាងឆេងនោះគឺនៅឆ្នាំ១៩៩១ ខណៈដែលសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋយាងចូលប្រទេសកម្ពុជាវិញ រហូតដល់មានការបោះឆ្នោតជាតិឆ្នាំ១៩៩៣ មកសម្បូរដោយផ្ទះថ្នាក់ដ...
លោក​ គង់​ ចំរើន​ បើ​ដេប៉ូ​ឈើ ទិញ​ឈើ​គ្មាន​ច្បាប់

លោក​ គង់​ ចំរើន​ បើ​ដេប៉ូ​ឈើ ទិញ​ឈើ​គ្មាន​ច្បាប់

សង្គម និងកម្សាន្ត
(​សៀមរាប)​៖​ ដេប៉ូ​ឈើ​មួយ​កន្លែង​ត្រូវ​បាន​គេ​ដឹង​ថា ​ទិញ​ឈើ​អត់​ច្បាប់​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​មានការ​ឃុ​ប​ឃឹ​ត​ពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ និង​មន្ដ្រី​បរិស្ថាន​ ខេត្តសៀមរាប​ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ ដើរ​យក​លុយ​ និង​បង់​ជា​ប្រចាំខែ​ ទើប​ធ្វើ​អោយ​ឈ្មួញ​ដែល​ជា​ថៅកែ​ដេប៉ូ​ឈើ​ ឈ្មោះ​ គង់​ ចំរើន​ ជា​មនុស្ស​សំដី​ឈ្លើយ​ មាន​អំនួត​អួត​ក្អេងក្អាង​ ដែល​មាន​អ្នកធំ​ចាំ​ទ្រពង​ ពីក្រោយ​ខ្នង​ជា​ខ្នងបង្អែក​ ធ្វើ​អោយ​ដេប៉ូ​ឈើ​មួយ​កន្លែង​នេះ​អាច​ដំណើរការ​យ៉ាង​រលូន​រហូត​មក​ដល់​សព្វថ្ងៃ​ ដេប៉ូ​មួយ​កន្លែង​នេះ​ ស្ថិត​នៅ​ជិត​ ភោជនីយដ្ឋាន​ សប្បាយៗ​១២​ តាម​ដងផ្លូវ​ជន្លង់​ ក្រុង​សៀមរាប​។​ ​ពាក់ព័ន្ធ​និង​រឿង​នេះ​ លោក​ ឡឹ​ង​ សុខា​ មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ក្រុង​សៀមរាប​ អ្នក​ដើរ​ប្រមូល​លុយ​តាម​ដេប៉ូ​ បានអោយ​ដឹង​ថា​ដេប៉ូ​ លោក​ គង់​ ចំរើន​ ពិតជា​មានច្បាប់​ត្រឹមត្រូវ​ ចំណែក​ឈើ​ក៏​មាន...
លោក ផែង វណ្ណៈ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

លោក ផែង វណ្ណៈ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  លោក កី ម៉ានេរ៉ា ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនលោក ផែង​​​ វណ្ណៈ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​អោយ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​​នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ ។ ​បទចោទប្រកាន់​ទាំងពីរ​នេះ ត្រូវផ្តន្ទាទោស​តាម​​មាត្រា៣០៥ និង​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​ មាត្រា៣០៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បានកំណត់​ពី​ការពិន័យ​ជា​ប្រាក់ ពី១​សែន​រៀល ទៅ១០​លាន​រៀល​។​ ​ដោយឡែក មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ចន្លោះ​ពី៦​ខែ ទៅ២​ឆ្នាំ​។​ ​​ក្នុង​ពាក្យបណ្តឹង ដាក់​ទៅកាន់​តុលាការ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ លោក​មេធាវី គី តិច បាន​លើកឡើងថា បុគ្គល ផែង វណ្ណៈ បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រៀបប្រដូច​ករណី​រូបលោក ...
តុលាការសម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​”

តុលាការសម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​”

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖  ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង ​ផែង ​វណ្ណៈ ទៅកាន់​ចៅក្រម​ស៊ើបសួរ  ក្រោយ​ចោទប្រកាន់​ ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​”​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា «​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ ផែង វណ្ណៈ រួចមក តំណាង​អយ្យការ បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​បុគ្គល​នេះ និង​សំណុំរឿង ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​»​។​ ​បទចោទប្រកាន់​ទាំងពីរ​នេះ ត្រូវផ្តន្ទាទោស​តាម​​មាត្រា ៣០៥ និង​មាត្រា ៤៩៥ នៃ​ក្រមព...
សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងកើនឡើងប្រមាណ៧ភាគរយ នៅឆ្នាំ២០១៩និង៦,៨ភាគរយនៅឆ្នាំ២០២០

សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងកើនឡើងប្រមាណ៧ភាគរយ នៅឆ្នាំ២០១៩និង៦,៨ភាគរយនៅឆ្នាំ២០២០

សេដ្ឋកិច្ច និងវិនិយោគ
នាយកធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លោកស្រី Sunniya Durraini-Jamal បាននិយាយថាប្រទេសកម្ពុជានឹងរក្សាបាននូវកំណើន សេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈពេល២ឆ្នាំទៅមុខទៀត ខណៈកំណើនសេដ្ឋកិច្ចរបស់បណ្ដាលប្រទេសឧស្សាហកម្មធំៗ មួយចំនួនមានការចុះខ្សោយ។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងកើនឡើងប្រមាណ៧ភាគរយ នៅឆ្នាំ២០១៩និង៦,៨ភាគរយ នៅឆ្នាំ២០២០។ លោកស្រីSunniya Durraini-Jamal បានថ្លែងថា “ប្រទេសកម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈពេល២ឆ្នាំទៅមុខ បើទោះជាកំណើនសេដ្ឋកិច្ច របស់ប្រទេសឧស្សាហកម្មធំៗ ចុះខ្សោយក៏ដោយ ។ កត្តាសំខាន់មួយដែលអាចទាក់ទាញ នឹងរក្សាឲ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា ដែលរួមបញ្ចូលទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ របស់វិស័យឯកជន” ។ លោកស្រីសង្កត់ធ្ងន់ថា កំណើនទិន្នផលឧស្សាហកម្ម ទំនងថយចុះពីប្រមាណ ១០.៨ភាគរយ ក្នុងឆ្នាំ២០១៨ មក...
សម្តេច​តេ​ជោ ​ថា៖ ស្ពានគឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​​របស់​ប្រទេសជាតិ

សម្តេច​តេ​ជោ ​ថា៖ ស្ពានគឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​​របស់​ប្រទេសជាតិ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៣ ខែមេសា ឆ្នាំ​២០១៩ បាន​អញ្ជើញ​កាត់​ខ្សែបូ​រួមគ្នា បើក​ឲ្យប្រើ​ប្រាស់ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) បន្ទាប់ពី​បាន​ជួសជុល​កែលំអរ​សោភ័ណភាព និង​សុវត្ថិភាព​រួចរាល់​ ។ ​ ​ការជួសជុល​ស្ពាន​នេះ គឺ​បាន​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន ដែល​ត្រូវបាន​ជួសជុល​រួចស្រេច​ជា​ស្ថាពរ​នេះ គឺមាន​គុណភាព​រឹងមាំ​ល្អប្រសើរ​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ប្រទេស​ជប៉ុន និង​កម្ពុជា​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ស្ពាន​ជ្រោយចង្វារ​ទី​១ គឺជា​ស្ពាន​ដ៏​សំខាន់​ឆ្លងកាត់​ទន្លេសាប ដែលជា​តម្រូវ​ការចាំបាច់​បំផុត​របស់​ប្រ...