ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឥណ្ឌាអះអាងពីសុវត្ថិភាពនៃបំណែកផ្កាយរណបរបស់ខ្លួនក្នុងទីអវកាស

ឥណ្ឌាអះអាងពីសុវត្ថិភាពនៃបំណែកផ្កាយរណបរបស់ខ្លួនក្នុងទីអវកាស

សង្គម និងកម្សាន្ត
អ្នកវិទ្យាសាស្ត្ររបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា កម្ទេចកម្ទីផ្កាយរណប មិនអាចបង្កគ្រោះថ្នាក់នៅក្នុងទីអវកាសទេ ដោយសារកម្ទេចកម្ទីមួយចំនួននឹងរលាយឆេះក្នុងទីអវកាស ក្នុងរយៈពេលមិនដល់មួយខែផង ។ ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាដដែលបានបន្តថា គន្លងអវកាសរបស់ស្ថានីយ៍អវកាសអន្តរជាតិមានរយៈកម្ពស់៤១០គីឡូម៉ែត្រពីភពផែនដី ប៉ុន្តែផ្កាយរណបឥណ្ឌាដែលត្រូវបានបាញ់កម្ទេចនោះ គឺមានរយៈកម្ពស់តែ៣០០គីឡូម៉ែត្រពីភពផែនដីទេ និងបង្កគ្រោះថ្នាក់ដល់ស្ថានីយ៍អវកាសអន្តរជាតិ ដូចការចោទប្រកាន់របស់អង្គការ NASA អាមេរិកនោះទេ ។ នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា បានស្តីបន្ទោសទីភ្នាក់ងារអវកាស ណាសា ថា អាមេរិក រុស្ស៊ី និងចិន គឺជាអ្នកបង្កើតកម្ទេចកម្ទីក្នុងទីអវកាសច្រើនជាងគេនៅលើពិភពលោក ដែលកាលពីឆ្នាំ២០០៧កន្លងទៅ តាមរយៈការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបដូចគ្នានេះ ចិនបានបង្កើតបំណែកផ្កាយរណបរហូតដល់ទៅជាង២ម៉ឺន ៣ពាន់បំណែក តែណាសា មិនបានស្តីបន្ទោសទេ បែរជាមកស្តីបន្ទោសឥ...
ប្រជាពលរដ្ឋភូមិខ្ទីង ឃុំទងត្រឡាចរីករាយសាងសមិទ្ធិផលថ្មីពីសម្តេចតេជោនិងសម្ដេចកិត្តិព្រឹត្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន

ប្រជាពលរដ្ឋភូមិខ្ទីង ឃុំទងត្រឡាចរីករាយសាងសមិទ្ធិផលថ្មីពីសម្តេចតេជោនិងសម្ដេចកិត្តិព្រឹត្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន

សង្គម និងកម្សាន្ត
    ប្រជាពលរដ្ឋភូមិខ្ទីង ឃុំទងត្រឡាចរីករាយសាងសមិទ្ធិផលថ្មីពីសម្តេចតេជោនិងសម្ដេចកិត្តិព្រឹត្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ហើយបានដាក់ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍សា លាបឋមសិក្សាថ្មី ក្រោមអធិបតីភាព ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី 31 មិនា 2019។ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងកុមារា កុមារី បានសម្ដែងនូវទឹកចិត្តរំភើបរីករាយ ដោយពួកគេទទួលបានអាគារសិក្សា១ ខ្នងមាន ៥បន្ទប់ ដែលអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយះ ឧកញ៉ា ឡូវ ហ៊ឹង ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឧកញ៉ា ឡូវ ហ៊ឹង ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមមានប្ររសាសន៍ថា ការប្រកាសផ្ដល់ជូននេះ ដោយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃទី 18 មិនា 2018 ដោយក្ដាប់បានពីការលំបាករបស់ក្មួ...
ព្រលានយន្តហោះនៅកម្ពុជា ក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរជាង១០លាន់នាក់

ព្រលានយន្តហោះនៅកម្ពុជា ក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរជាង១០លាន់នាក់

សេដ្ឋកិច្ច និងវិនិយោគ
ជារៀងរាល់ថ្ងៃ កម្ពុជាមានតម្រូវការផ្នែកហោះហើរបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះយើងភ្ជាប់បានចំនួន៨ប្រទេសរួចមកហើយ យើងនៅខ្វះតែ២ប្រទេសទៀតតែប៉ុណ្ណោះ គឺប្រទេសឥណ្ឌូណេស៊ី និងប៊្រុយណេ។ ហើយភាគច្រើនជនជាតិហ្វីលីពីន ដែលធ្វើដំណើរមកប្រទេសកម្ពុជា តាមជើងហោះហើយមាន៥ដងក្នុងមួយសប្ដាហ៍។ លោកពេជ្រ សុប៉ុនតារា ប្រធានផ្នែកពង្រីកការហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា ជាទូទៅយើងខិតខំជួយសម្រួលដល់ជើងហោះហើររបស់ពួកគេ ឲ្យមានភាពងាយស្រួលតាមអ្វីដែរអាចធ្វើទៅបាន។ ប៉ុន្តែចិននៅតែជាប់ចំណាប់ថ្នាក់លេង១ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់។ លោកបន្ថែមថា ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល គឺចង់ឲ្យយើងជួយគ្នាទៅវិញទៅមក ដើម្បីទទួលបានចំនួនភ្ញៀវទេសចរ ឲ្យបានកាន់តែច្រើន យ៉ាងហោចណាស់គឺ២លាន់នាក់ក្នុងមួយឆ្នាំ ដោយពឹងផ្អែកលើទីផ្សាររួម។ ប៉ុន្តែក្នុងវិស័យឯកជនយើងមានវិធានការមួយសម្រាប់ទប់ស្កាត់លើបញ្ហាខាងមុខ ព្រោះថាការទំនាក់ទំនងនយោបាយនឹងនយោបាយ អាចនឹងមា...
នាយឧត្តមសេនីយ៍ សៅ សុខា ថា៖​កងរាជអាវុធហត្ថមានតួនាទី ការពារ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល

នាយឧត្តមសេនីយ៍ សៅ សុខា ថា៖​កងរាជអាវុធហត្ថមានតួនាទី ការពារ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា តួនាទីភារកិច្ចសំខាន់ៗរបស់កងរាជអាវុធហត្ថ រួមមានថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ពង្រឹងការអនុវត្តច្បាប់បទបញ្ជាជាធរមានរបស់រាជរដ្ឋាភិបាលស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងជួយប្រជាពលរដ្ឋពេលជួបការលំបាកផ្សេងៗ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៩។ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពីនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល និងបានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង ហើយកងរាជអាវុធហត្ថ គឺមានតួនាទីក្នុងការអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រជាពិសេស គឺការថ...
សំរាមមានចំនួន ២.៨៨០​តោន នឹងត្រូវបានប្រមូលចេញពីប្រឡាយបឹងត្របែក

សំរាមមានចំនួន ២.៨៨០​តោន នឹងត្រូវបានប្រមូលចេញពីប្រឡាយបឹងត្របែក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ធផលប្រមូលសំរាមដឹកចេញសម្រេចពីប្រឡាយបឹងត្របែក មានចំនួន ២.៨៨០​តោន ស្មើនឹង ៨០% នៃផែនការកំណត់។ នេះតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ បាន​យក​គ្រឿងចក្រ ឬ​ហៅថា អេស្កាវ៉ាទ័រ ដើម្បី​កាយ​សំរាម​ចេញពី​ប្រឡាយ​លូ​ទឹកស្អុយបឹង​ត្របែក ដែល​កំពុង​មាន​គំនរ​សំរាម​រាយប៉ាយ។ សម្មភាពកាយ​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែកជាបន្តបន្ទាប់នេះ ក្រោយ​រង​ការរិះគន់ និង​បន្ទាប់ពី​យុវជន​មួយ​ក្រុម បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​ និងស្នើឲ្យអាជ្ញាធរមានវិធានការចំពោះការចោល និងចាក់គរសំរាមនៅទីនេះ ដែលកើតឡើង​ជាដដែលៗ៕...
ស្ថានីយ អគ្គិសនីដើរដោយថាមពល ពន្លឺ ព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការ ប្រើសាកល្បងចាប់ពីដើមខែមេសានេះ

ស្ថានីយ អគ្គិសនីដើរដោយថាមពល ពន្លឺ ព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការ ប្រើសាកល្បងចាប់ពីដើមខែមេសានេះ

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ស្ថានីយ អគ្គិសនី ដើរ ដោយ ពន្លឺ ព្រះអាទិត្យ នៅ តំបន់ ត្មាតពង ខេត្ត កំពង់ស្ពឺ ទំហំ ៦០មេ ហ្គា វ៉ាត់ នឹង បញ្ចេញ អគ្គិសនី មុន ផែនការ ចំនួន ២០ មេ ហ្កា វ៉ាត់ នៅ ថ្ងៃទី៤ ខែមេសា ២០១៩នេះ ដើម្បី ជួយ ដោះ ស្រាយ បញ្ហា កង្វះ អគ្គិសនី នៅ ចុងរដូវ ប្រាំង ឆ្នាំ២០១៩ ។ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ អម នាយក រដ្ឋមន្ត្រី ទទួលបន្ទុក ជា អគ្គនាយក អគ្គិសនីកម្ពុជា បាន ចុះ ពិនិត្យ ការ ដាក់ ឱ្យ ដំណើ ការបន្ទាន់ ក្នុងដំណាក់កាល ទី១ ចំនួន ២០ មេ ហ្គា វ៉ាត់ នៃ គម្រោង ប្រព័ន្ធ ថាមពល ពន្លឺ ព្រះអាទិត្យ នៅ ត្មាត ពង ខេត្ត កំពង់ស្ពឺ ទំហំ៦០មេ ហ្គា វ៉ាត់ កាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។ លោក កែវ រតនៈ បានបញ្ជាក់ថា នេះជាការធ្វើតេស្ត សាកល្បង បញ្ជូន អគ្គិសនី ចូល ប្រព័ន្ធ បណ្ដាញ ជាតិ ដំបូង ធ្វើបានដោយ ជោគជ័យ ដូច្នេះ អ្នកបច្ចេកទេស គម្រោង ជឿជាក់ ថា ថ្ងៃទី៤ ខែមេសា នេះ គេ នឹង ភ្ជាប់ ដំណាក់កាល ទី១ ចំនួន២០ មេ ហ្កា វ៉ាត់ ទាំ...
ទួរគីចង់បានការសម្រេចពីអាមេរិកក្នុងការជ្រើសរើសយកទួរគី ឫយកភេរវករ

ទួរគីចង់បានការសម្រេចពីអាមេរិកក្នុងការជ្រើសរើសយកទួរគី ឫយកភេរវករ

សង្គម និងកម្សាន្ត
  អនុប្រធានាធិបតីប្រទេសទួរគី លោក Fuat Oktay សួរមេដឹកនាំសហរដ្ឋអាមេរិកថា អាមេរិកត្រូវតែជ្រើសរើសយកមួយក្នុងចំណោមពីរជម្រើស គឺយកទួរគី ឫក៏យកក្រុមភេរវករ ។ សំនួរនេះត្រូវបានចោទសួរឡើង ជាចម្លើយតបទៅនឹងអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលដែលចង់អោយទួរគីចាកចេញពីសមាជិកភាពរបស់អង្គការណាតូ ប្រសិនបើទួរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីល S-400 ពីរុស្ស៊ី ។ លោក Fuat Oktay បានបញ្ជាក់ថា ក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា នឹងក្រោកឈរឡើងប្រឆាំងអាមេរិក និងតាមទៅវាយប្រហារអាមេរិកដល់ផ្ទះ ប្រសិនបើទួរគីមិនសហការជាមួយអាមេរិកក្នុងការទប់ស្កាត់ ៕...
ជីវប្រវត្តិ​សង្ខេប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

ជីវប្រវត្តិ​សង្ខេប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ ខែមេសា​នេះ ជា​ថ្ងៃកំណើត​ផ្លូវការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រប់ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ​។ ដូច្នេះ សារព័ត៌មានដេលីខ្មែរ សូម​ផ្សាយ​ជូននូវ​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចុះផ្សាយ​នៅក្នុង​វេ​ប​សាយ http://www.samdechhunsen.gov.kh​។​ ១៖ ព័ត៌មាន​ផ្ទាល់ខ្លួន​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន បានកើត​នៅ​ថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (​ចុះបញ្ជី​ជា​ផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១) នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សិក្សា​នៅក្នុង​ស្រុកភូមិ ហើយ​នៅ​ឆ្នាំ​១៩៦៤ បានមក​រស់នៅក្នុង​វត្ត​នាគ​វ័​ន្ត នាទី​ក្រុងភ្នំពេញ ដើម្បី​បន្ត​ការសិក្សា នៅ​វិទ្យាល័យ ឥន្ទ្រៈ​ទេវី​។​ ​នៅ​ឆ្នាំ​១៩៧០ ពេលដែល​កម្ពុជា ត្រូវបាន​រុញច្រាន​អោយ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម និង​ដោយ​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​របស់​ស​...
សម្តេចតេជោថា ៖​ វិស័យកាត់ដេរនៅកម្ពុជារួមចំណែកជាង២ ពាន់លានដុល្លារអាមេរិកចូលក្នុងសេដ្ឋកិច្ចជាតិ

សម្តេចតេជោថា ៖​ វិស័យកាត់ដេរនៅកម្ពុជារួមចំណែកជាង២ ពាន់លានដុល្លារអាមេរិកចូលក្នុងសេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច និងវិនិយោគ
  សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ដោយសារតែការកើនឡើងនៃរោងចក្រនៅកម្ពុជា បានធ្វើឲ្យចំនួនទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារបានមកពីវិស័យកាត់ដេរបញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ សម្តេចតេជោបានថ្លែងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា វិស័យកាត់ដេរមានការកើនឡើងឥតឈប់ឈរ ដោយសារតែអ្នកវិនិយោគបរទេសជាច្រើនបានមកវិនិយោគ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើ និងប្រាក់ខែសមរម្យផងដែរ។ សម្ដេចបន្ថែមទៀតថា គ្រួសារដែលមានកូនៗ ធ្វើជាកម្មកររោងចក្រ និងបានធ្វើការនៅក្រៅប្រទេសក្ដី នាពេលបច្ចុប្បន្ននេះ ស្ថានភាពគ្រួសារធូរស្រាលច្រើនជាងពេលមុនៗ ព្រោះមានការសាងសង់ផ្ទះថ្មីៗជាច្រើន ដោយសារតែមានប្រាក់ចំណូលបានគួបផ្សំគ្នាម្ខាងបានមកពីឪពុកម្ដាយធ្វើកសិកម្មឬបានប្រកបរបរផ្សេងៗជាដើម។ សម្តេចតេជោបានបន្ថែមថា ចាប់ពីឆ្នាំ១៩៩៧ មានរោងចក្រ៦៧ កម្មករជាង៨ ម៉ឺននាក់ និងមានប្រាក់ខែគោលជាង៤០ ដុល្លារប៉ុណ្ណោះនោះ រហូតមកដល់ឆ្នាំ២០១៨នេះ...
លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌​​និងវិចិត្រសិល្បៈ

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌​​និងវិចិត្រសិល្បៈ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា  បាន​បើកកិច្ចប្រជុំ​រវាង​គណកម្មការអប់រំ យុវជនកីឡាធម្មការ កិច្ចការសាសនាវប្បធម៌ និងទេសចរនៃរដ្ឋសភាជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ។ កិច្ចប្រជុំពិភាក្សា បានលើកផែនការយុទ្ធសាស្ដ្រក្នុងវិស័យវប្បធម៌ និងវិស័យសិល្បៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រ​ចតុ​កោណ​​ដំណាក់​កាល​ទី​៤​ របស់រាជរដ្ឋាភិបាល អាណត្ដិទី៦ ៕...