ជនជាតិចិនម្នាក់ត្រូវបានបញ្ជូនខ្លួនមកតុលាការដើម្បីសាកសួរករណីបង្ខាំងអ្នកជំងឺទារថ្លៃព្យាបាលនៅមន្ទីរពេទ្យវុិចតូតៀ
(ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបន្តសាកសួរបុរសជនជាតិម្នាក់ ក្រោយពីនគរបាលខណ្ឌទួលគោកឃាត់ខ្លួននៅឯមន្ទីរពេទ្យ វិុចតូរៀ ពាក់ព័ន្ធករណីបង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាល។
ជនជាតិចិនរូបនេះ ឈ្មោះ Azhi អាយុ៤៣ អ្នកគិតលុយនៅមន្ទីរពេទ្យ វិុចតូរៀ ត្រូវបាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ហើយទើបនឹងបញ្ជូនខ្លួនមកតុលាការនៅរសៀលថ្ងៃនេះ។
មកដល់មិនទាន់ដឹងថា ជនជាតិចិនរូបនេះ នឹងប្រឈមបទចោទអ្វីឡើយ ប៉ុន្តបើែយោងតាមមាត្រា២៥៣នៃក្រមព្រហ្មទណ្ឌ បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ បុគ្គលណាដែលចាប់ ដែលឃុំឃាំង ឫដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឫ ក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស ៖
១/ ដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៣ (បី) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរ...








