(A C U)ករណីលោកស្នងការរង ស្រេង សុខា និងលោក គឹម រស្មី ដូចគ្នា
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឲ្យដឹងថា ករណីរបស់លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល និងលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺដូចគ្នា។
អង្គភាពប្រឆាំងអំពើពុករលួយ បានពិនិត្យទ្រព្យសម្បត្តិ និងបំណុលរបស់លោក គឹម រស្មី ពិនិត្យទ្រព្យសម្បត្តិ និងបំណុលភរិយារបស់លោក គឹម រស្មី និងកូន ៣រូប របស់លោក គឹម រស្មី រួចរាល់ហើយ។
ចំណែកករណីលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសថា ចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុល។
លទ្ធផលការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយខាងលើនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ លើកទី៤៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងសេចក្តីប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានគូសប...








