លោកសោម សម្បត្តិថា«ឆ្នាំ២០១៩ជាឆ្នាំអំណោយផលខ្លាំងដល់ការវិនិយោគនិងធុរកិច្ចនៅកម្ពុជា»
លោកសោម សម្បត្តិ នាយកប្រតិបត្តិថ្នាំព័ណ៌ជាតិខាំផែនមានប្រសាសន៍ថា បើសិនជាយើងមើលក្នុងស្ថានភាពនយោបាយនិងសង្គមនៅប្រទេសកម្ពុជាឆ្នាំ២០១៩នេះជាឆ្នាំល្អជាងឆ្នាំកន្លងទៅដោយសារតែជាក់ស្តែងមនុស្សម្នាក់ៗមានការព្រួយបារម្ភច្រើនរឿងទាក់ទងនិងការធ្វើអាជីវកម្ម ។
ប៉ុន្តែបើនិយាយពីស្ថានភាពសេដ្ឋកិច្ចវិញចំពោះសសរស្តមទាំង៤ ដែលកម្ពុជាមានដូចជា វិស័យទេសចរណ៍ កសិកម្ម កាត់ដរ និងវិស័យសំណង់គឺ ក្នុងវិស័យទី២ កសិកម្មថ្វីត្បិតតែមិនបានថ្លៃល្អ មានម្រេចជាដើម មិនសូវមានតម្លៃល្អ ។ ដោយឡែកបើមើលទៅលើតម្លៃ ពោត ដំឡូង វិញជាឆ្នាំល្អទៅវិញ។
លោក បានមានប្រសាសន៍ទៀតថា «វិស័យកសិកម្មនៅកម្ពុជាកំពុងតែមានសញ្ញាល្អ ដែលការបើកឆាកដំបូងនៅឆ្នាំ២០១៩នេះ ទាក់ទងនិងការធ្វើធុរកិច្ច ពាណិជ្ជកម្ម ហើយចំណែកវិស័យកាត់ដេរហាក់ដូចជាមិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភទេ បើទោះជាសហគមន៍អឺរ៉ុបកន្លងទៅបានព្រមានយកពន្ធលើវិស័យកាត់ដេរ ក៏ដោយ ប៉ុន្តែបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានវិធានក...







