ប្រធានក្លឹបពាណិជ្ជករកម្ពុជា អរគុណជនបរទេសម្នាក់ ជាអ្នកការពារអភិរក្សសត្វព្រៃ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជា
អរគុណ លោក បេន ដាវីស (BEN DAVIS) ដែលជាជនជាតិ Australia និងជាអ្នកការពារ សត្វព្រៃ ដែលជាប្រភេទសត្វកំរ និងជិត ផុតពូជ នៅក្នុង ប្រទេស កម្ពុជា ។
ថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០១៩ លោកភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា និងភរិយា បាននាំយកគ្រឿង ឧបភោគបរិភោគនិងសម្ភារៈប្រេីសប្រាស់មួយចំនួនចែកជូនលោកបេន ដាវីស មានទីតាំងនៅ ភូមិ តាបុស្ស ឃុំ ព្រៃស្តៅ ស្រុក សង្គមថ្មី ខេត្ត ព្រះវិហា ដែលជាវិរៈជនការពារ សត្វព្រៃ ដោយមិនខ្លាចពីសុវត្ថភាព ដែលអាចកេីតឡេីងគ្រប់ពេល ។
លោកបានយកអំណោយជួនលោក បេន ដាវីស ដែលជាសកម្មជនការពារព្រៃឈើ និងសត្វព្រៃនៅភូមិតាបុស្ស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ព្រោះគាត់ជាសកម្មជនម្នាក់ដែលជួយការពារព្រៃឈើ និងបរិស្ថាន ដោយមើលឃើញពីភាពខ្វះខាត់ខ្លាំង។
លោកភារម្យ វិចិត្រដារ៉ា និងភរិយា បានយកអំណោយ ជាគ្រឿងបរិភោគមកចែកជូនក្រុមគ្រួសារលោក បេន ។ លោកវិចិត្រដារ៉ាបានបញ្ជាក់ថា លោក និងភរិយា សប្បាយចិត្តក្នុងការចូលរួមជ...








