ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកឧកញ៉ា គិត ម៉េង អបអរសាទរ ចំពោះ​លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២

អ្នកឧកញ៉ា គិត ម៉េង អបអរសាទរ ចំពោះ​លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២

សង្គម និងកម្សាន្ត
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិត ចូលរួមសម្តែងនូវមនោសញ្ចេតនា និងអប់អរសាទរ ជូនចំពោះ លោកឧកញ៉ា វណ្ណ សុខហេង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២ ដោយទទួលបានការទុកចិត្តពីសមាជិកបោះឆ្នោតគាំទ្រ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។ យោងតាមសាលិតចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នេះ សរបញ្ជាក់ឲ្យឃើញពីការជឿទុកចិត្តពីសម្ថភាពដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ និងការទទួលខុសត្រូវ​របស់លោកឧកញ៉ា ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់គ្រប់ពាណិជ្ជករ នៅក្នុងខេត្ត ដែលញ៉ាំងឲ្យស្ថាប័ន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើរតួនាទីរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមិនអាចខ្វះបាន ក្នុងការចូលរួម​យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា  ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍន៍​រីកចំរើនជាលំដាប់គួរជាទីមោ...
អង្គការសមាគមអភិរក្សសត្វព្រៃលែងអណ្តើកហ្លួងចំនួន ២០ក្បាល ក្នុងទីជម្រកធម្មជាតិ

អង្គការសមាគមអភិរក្សសត្វព្រៃលែងអណ្តើកហ្លួងចំនួន ២០ក្បាល ក្នុងទីជម្រកធម្មជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៅថ្ងៃទី២៦ ខែមេសានេះ បានសម្ពោធគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដែលគាំទ្រដោយសហភាពអឺរ៉ុប។ កម្មវិធីនេះមានពិធីលែងសត្វអណ្ដើកហ្លួងចំនួន ២០​ក្បាល​​ទៀត ចូលក្នុងទីជម្រកធម្មជាតិវិញ ដែលធ្វើឡើងនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បើតាមអង្គការ WCS អណ្ដើកហ្លួង និងអណ្តើកសសៃ បានផុតពូជអស់ហើយពីប្រទេសកម្ពុជា។ តែមកដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជាថ្មីនូវប្រភេទអណ្តើកនេះមួយចំនួនតូច នៅសេសសល់តាមដងព្រៃកស្រែអំបិល។ ចាប់ពីពេលនោះមក អង្គការ និងរដ្ឋបាលជលផលបានសហការគ្នា ដើម្បីការពារប្រភេទសត្វអណ្តើកនេះ កុំឲ្យផុតពូជ។ សកម្មភាពអភិរក្សសត្វអណ្តើតហ្លួងនេះ រួមមាន កម្មវិធីការពារសំបុក ការចិញ្ចឹកថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រីកការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើ...
ចិនសម្រេចទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចាប់ពីខែសីហាឆ្នាំ២០១៩ដល់ឆ្នាំ២០២០

ចិនសម្រេចទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចាប់ពីខែសីហាឆ្នាំ២០១៩ដល់ឆ្នាំ២០២០

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ភាគីចិនបានយល់ព្រមទិញអង្ករពីប្រទេសកម្ពុជាក្នុងបរិមាណ ៤០ម៉ឺន តោនចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០២០ខាងមុខ ។ ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃទី១២ មេសាបានរៀបចំអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់ពាណិជ្ជកម្មអង្ករចូលទៅកាន់ទីផ្សារចិន។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ជាលទ្ធផលភាគីទាំងពីរកម្ពុជា-ចិនបានឯកភាពគ្នាលើសេចក្តីព្រៀងអនុស្សារណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីក្រុងប៉េកាំងនៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩នេះ ។ លោកបន្ថែមទៀតថា ខាងភាគីចិនបានយល់ព្រមទិញអង្ករកម្ពុជាហើយចំនួន ៤០ម៉ឺនតោន មានអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករ...
លោក កៅ ថាច  និងលោកឧកញ៉ា ភូ ពុយ៖ ចុះពិនិត្យមន្ទីរពិសោធន៍ពូជ រោងចក្រសំងួតពូជនិងវេចខ្ចប់ពូជស្រូវ នៅខេត្តលប់ប៊ូរីប្រទេសថៃ

លោក កៅ ថាច និងលោកឧកញ៉ា ភូ ពុយ៖ ចុះពិនិត្យមន្ទីរពិសោធន៍ពូជ រោងចក្រសំងួតពូជនិងវេចខ្ចប់ពូជស្រូវ នៅខេត្តលប់ប៊ូរីប្រទេសថៃ

សេដ្ឋកិច្ច និងវិនិយោគ
ខេត្តលប់បូ៊រី ថៃ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ និងសហការី បានចុះទស្សនកិច្ចសិក្សាអំពីចង្វាក់ផលិតកម្មផលិតពូជស្រូវសុទ្ធ និងទីផ្សារពូជស្រូវ នៅមជ្ឈមណ្ឌលផលិតពូជស្រូវក្នុងខេត្តលប់ប៊ូរី ព្រះរាជាណាចក្រថៃ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ។ លោកស្រីប្រធានមជ្ឈមណ្ឌលបណ្តុះពូជស្រូវប្រចាំខេត្តលប់ប៊ូរីបានឲ្យដឹងថា  នៅទូទាំងព្រះរាជាណាចក្រថៃមានទីតាំងបណ្តុះពូជស្រូវសរុបទាំងអស់ចំនួន២៨ខេត្ត ហើយទីតាំងនីមួយៗទទួលបានការគាំទ្រគម្រោង បច្ចេកទេស និងថវិកាដោយក្រសួងកសិកម្ម និងសហគមន៍ របស់រាជរដ្ឋាភិបាលថៃ។ សម្រាប់មជ្ឈមណ្ឌលបណ្តុះពូជស្រូវលប់ប៊ូរីនេះ ក៏មិនខុសពីមជ្ឈមណ្ឌលពូជផ្សេងៗទៀតដែរ បានទទួលភារកិច្ចពីក្រសួងកសិកម្មនិងសហគមន៍ ត្រូវចំរាញ់ និងផលិតពូជស្រូវសុទ្ធល្អ ដើម្បីធ្វើការបែងចែក និងលក់ពូជស្រូវដែលផលិតបានជូនដល់ប្រជាកសិករ ក្រុមហ៊ុននិងលក់ឲ្យរដ្ឋវិញផងដែរ។ ដើម្បីផលិតពូជស្រូវសុ...
លោក គីម ជុងអ៊ុន ទម្លាក់កំហុសលើអាមេរិកអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ

លោក គីម ជុងអ៊ុន ទម្លាក់កំហុសលើអាមេរិកអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ

សង្គម និងកម្សាន្ត
  មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទម្លាក់កំហុសលើមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបង្កឲ្យមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយលោក គីម បានថ្លែងថា សន្តិភាពនៅឧបទ្វីបកូរ៉េ អាស្រ័យលើអាកប្បកិរិយារបស់មេដឹកនាំសហរដ្ឋអាមេរិក ហើយប្រសិនបើមេដឹកនាំអាមេរិកនៅតែបន្តប្រើអាកប្បកិរិយាច្រឡោងខាមបន្តទៀតនោះ ឧបទ្វីកូរ៉េនឹងមិនមានសន្តិភាពទេ ។ ការលើកឡើងបែបនេះរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងក្រោយពីជំនួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ។ សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងបានជួបលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ដោយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាលំអិតអំពីទំនាក់ទំនងការទូត នយោបាយ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕...
ធនាគារអភិវឌ្ឍន៍ជនបទ៖ គាំទ្រ នឹងលើកកំពស់ការចញ្ចឹមសត្វ និងដាំដុះបន្លែសរីរាង្គ

ធនាគារអភិវឌ្ឍន៍ជនបទ៖ គាំទ្រ នឹងលើកកំពស់ការចញ្ចឹមសត្វ និងដាំដុះបន្លែសរីរាង្គ

សេដ្ឋកិច្ច និងវិនិយោគ
ដោយមើលឃើញពីការខិតខំបំពេញការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការលើកកំពស់វិស័យសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ឥណទានជាបន្តបន្ទាប់ដោយអត្រាការប្រាក់អនុគ្រោះដល់ប្រជាកសិករ ដល់សហគមន៍កសិកម្ម និងការគាំទ្រ និងលើកកំពស់ការចញ្ចឹមសត្វ ការផលិត និងដាំដុះបន្លែសរីរាង្គជាដើម ។ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទជួបពិភាក្សាការងារជាមួយលោកលោក Hadad Moran អគ្គនាយកនៃមូលនិធិ ឆាកា (Chaka Foundation) និងតំណាងក្រុមហ៊ុនLink International  បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទក្នុងការជួយជំរុញ និងធ្វើការណែនាំអំពីសហគមន៍កសិកម្មដែលកំពុងដាំដុះម្រេច សូត្រ ឬបន្លែសរីរាង្គ ជាដើម។ តំណាងក្រុមហ៊ុន Link International នឹងសន្យារកទីផ្សារជូនរវាងសហគមន៍ផលិត ទៅកាន់អ្នកទទួលទិញធំៗនៅក្នុងសហគមន៍អឺរ៉ុប និងទីផ្សារពិភពលោក។ ជាមួយបទពិសោធន៍រយៈពេល៥ឆ្នាំលើការងារទីផ្សារផលិតផលកសិកម្ម ក្រុមហ៊ុនមានភាពជឿជាក់...
សម្តេច​តេ​ជោ ទទួល​គោរមងារ​ “សាស្ត្រាចារ្យ​កិត្តិយស​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ” ពី​សាកលវិទ្យាល័យ​ប៉េកាំង ប្រទេសចិន

សម្តេច​តេ​ជោ ទទួល​គោរមងារ​ “សាស្ត្រាចារ្យ​កិត្តិយស​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ” ពី​សាកលវិទ្យាល័យ​ប៉េកាំង ប្រទេសចិន

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទទួលបាន​នូវ​គោរមងារ​សាស្ត្រាចារ្យ​កិត្តិយស​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ​ប៉េកាំង ដែលជា​សាកលវិទ្យាល័យ​ដ៏​ធំ​ និង​ចំណាស់​ជាងគេ​ នៅ​ទីក្រុង​ប៉េកាំង ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​រសៀលថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ។ ​ពិធី​ប្រគល់​ និង​ទទួលគោរមងារនេះ បាន​​ធ្វើឡើង ដោយមាន​វត្ត​មាន​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ចិន ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ រួមទាំង​និស្សិត​កម្ពុជា​-​ចិន ដែល​កំពុង​សិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​​ប៉េកាំង ជាច្រើនរូប​។ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ​ប៉េកាំង មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ សកម្មភាព​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​រំលត់ភ្លើង​សង្គ្រាម របប​ប្រល័យពូជសាសន៍ ការស្វែងរក​ដ...
ពេលប៉ូលីសចូលទៅដល់ផ្ទះ ស្ត្រីមានផ្ទៃពោះបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង

ពេលប៉ូលីសចូលទៅដល់ផ្ទះ ស្ត្រីមានផ្ទៃពោះបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង

សង្គម និងកម្សាន្ត
ខណៈដែលកងកម្លាំងប៉ូលីសពិសេសរបស់រដ្ឋាភិបាល ស្រីលង្កា បានឆ្មក់ចូលទៅក្នុងផ្ទះ ស្ត្រីមានផ្ទៃពោះម្នាក់ បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង រួមទាំងកូនក្នុងបន្ទុកចំនួន៣នាក់ផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ ។ ស្ត្រីមានផ្ទៃពោះនោះ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្នុងការរៀបចំផែនការវាយប្រហារភេរវកម្មទៅលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗ កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ ដែលបានសម្លាប់មនុស្សអស់ចំនួន៣៦៩នាក់ និងជាង៥០០នាក់ផ្សេងទៀតបានរងរបួស ។ ស្ត្រីមានផ្ទុះពោះនោះ ទំនងជាបានរៀបចំគ្រឿងផ្ទុះរួចជាស្រេចហើយ ក្នុងការបំផ្ទុះសម្លាប់ខ្លួនឯង និងកូន៣នាក់នៅក្នុងផ្ទះ ខណៈដែលឃើញប៉ូលីសចូលទៅចាប់ខ្លួន ៕...
កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី២ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី២ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្គម និងកម្សាន្ត
នាព្រឹកថ្ងៃទី២៣ ខែមេសា ធ្នាំ២០១៩ុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារ សង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី ២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និង មន្រ្តីបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។   ...
ផ្តន្ទាទោសស្ត្រីវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំពិន័យ៨០លានរៀលជួញដូរគ្រឿងញៀនជិត២គីឡូពីកម្ពុជាទៅអូស្ត្រាលី

ផ្តន្ទាទោសស្ត្រីវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំពិន័យ៨០លានរៀលជួញដូរគ្រឿងញៀនជិត២គីឡូពីកម្ពុជាទៅអូស្ត្រាលី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ឃុន សូណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ និងលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជនជាតិវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល៣០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៨០លានរៀលចូលជាថវិការដ្ឋ។ ជនជាប់ចោទឈ្មោះ Tran Ve Thy ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលីត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្ត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ នៅក្នុងសវនាការកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទឈ្មោះ Tran Ve Thy សារភាពថានាងពិតជាបានយកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលីពណ៌ក្រហមបម្រុងនឹងដឹកចេញពីប្រទេសកម្ពុជា ទៅប្រទេសអូស្ត្រាលីមែន។ ជនជាប...