សម្តេចតេជោ ប្រកាសឲ្យលោកលឺ ឡាយស្រេង វិលត្រឡប់មកមាតុប្រទេសវិញ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យលោក លឺ ឡាយស្រេង អាចវិលត្រលប់ចូលស្រុកវិញ បន្ទាប់ពីលោក លឺ ឡាយស្រេង បានផ្សាយតាមហ្វេសប៊ុក អង្វរដល់សម្តេច ជួយឲ្យបានចូលមកមាតុភូមិវិញ។
សម្តេចតេជា បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក លឺ ឡាយស្រេង បានបង្ហោះវិដេអូខ្លីប តាមហ្វេសប៊ុក លោកបានលើកឡើងថា លោកមានការនឹករលឹកបងប្អូនជនរួមជាតិជាខ្លាំង ហើយចង់វិលត្រឡប់មកកម្ពុជាវិញ ព្រោះជាស្រុកំណើត។
លោក លឺឡាយស្រេង បានលើកឡើងថា លោកបានស្នើសូមឲ្យសម្តេចនាយក អនុគ្រោះ ដើម្បីអនុញ្ញាតឲ្យលោក បានវិលត្រឡប់ទៅវិញទៅ ព្រោះបាន...








