ឃាត់ខ្លួនជនបរទេសម្នាក់ និងគ្រឿងញៀនជាង ៤០កញ្ចប់ ក្នុងក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ កាលពីវេលាម៉ោង ១២:៣៥នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានធ្វើការឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីម្នាក់ ពាក់ព័ន្ធការដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ ប្រមាណ ៤៤កញ្ចប់ធំ និងតូច លាក់ក្នុងវ៉ាលី ច្រកក្នុងកញ្ចប់នំ ស្គរគ្រាប់ និងកញ្ចប់កាហ្វេ វេចខ្ចប់យ៉ាងស្អាត នៅចំណុចប្រថាប់ត្រា មុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិ កម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនោះមានឈ្មោះ NURUL FADLI EKO PUTRO ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិឥណ្ឌូណេស៊ី ដោយមានការសង្ស័យក្នុងវ៉ាលី សមត្ថកិច្ចប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យ និងឆែកឆេនៅទីតាំងខាងមុខកន្លែងប្រថាប់ត្រាចេញ-ចូល ក៏រកឃើញនៅម្សៅក្រាម ពណ៌សថ្លា...








