ខេត្តព្រះសីហនុ៖ ក្នុងមួយថ្ងៃទឹកកខ្វក់ជាង២ម៉ឺនម៉ែត្រគីប ហូរចូលទៅក្នុងសមុទ្រ
ព្រះសីហនុ៖ ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍ដ៏គំហុកបានធ្វើឲ្យ ក្រុងព្រះសីហនុមានបញ្ហាប្រឈមចំពោះមុខទាមទារនូវដំណោះស្រាយជាបន្ទាន់ និងត្រូវរៀបចំផែនការមេគ្រប់គ្រងលើបញ្ហាទឹកកខ្វក់ហូរចូលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ក្នុងមួយថ្ងៃជាង២ម៉ឺនម៉ែត្រគីប ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងការចុះពិនិត្យមើលស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍និងលោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង តាមរយៈការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងរោងចក្រជាច្រើន បានធ្វើឲ្យបរិមាណទឹកកខ្វក់ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ កើនឡើងលើសពីការរំពឹងទុក។
ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្រុងព្រះសីហនុ ដូចជាបណ្តាញលូ ស្ថានីយបូម...








